ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រារព្ធ​ពិធី​អធិដ្ឋាន​២៤ម៉ោង​សម្រាប់​ព្រះជា​ម្ចាស់ ​​ដោយ​បែង​ចែក​ទៅ​តាម​កាល​វិភាគ​នៃ​តំបន់​និង​តាម​ក្រុម​ផ្សេងៗ​ ​​ ដើម្បី​ទូល​អង្វរ​ព្រះជា​ម្ចាស់​​នៅ​ក្នុង​រដូវ​អប់​រំពិសេស​ ស្រប​តាម​ការ​​ស្នើ​សុំ​របស់​សម្ដេច​ប៉ាប​ហ្វ្រង់​ស៊ី​ស្កូ។

កម្ម​វិធី​នេះ​ដឹក​នាំ​ដោយលោក​អភិបាលភូមិភាគ​ភ្នំពេញ​ ​អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ ​ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​២០ មីនា ២០២១ ដល់​ថ្ងៃទី​២១ មីនា ២០២១កន្លងមកនេះ។

នៅ​ក្នុង​ធម្មទេសនារបស់លោកអភិបាល អូលីវីយ៉េ ក្នុងអភិបូជាបើក​២៤ម៉ោង​សម្រាប់​ព្រះជាម្ចាស់ ពីព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការ​ទៀង​ លោក​បានធ្វើ​ការ​​រំ​ឭក​គ្រីស្ត​បរិស័ទ​ឱ្យ​នឹក​ឃើញ​ថាព្រះយេស៊ូជានរណា? លោក​ក៏​បាន​​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​រិះ​គិត​បន្ថែម​ទៀត​ថា នៅក្នុង​២៤​ម៉ោង​សម្រាប់​​​ព្រះជាម្ចាស់ តើយើងអាច​ទទួល​ស្គាល់​ព្រះយេស៊ូជានរណា?

លោក​អភិបាល​បាន​បញ្ជាក់​ថា៖ «​នៅពេលយើងគិតពិចារណា អំពីស្ថានភាពកូវីដ-១៩​នៅ​ក្នុង​ពិភព​លោក យើង​នាំឱ្យ​ភ័យខ្លាច ​និងរស់នៅក្នុងភាពសង្ស័យ។ ដូច្នេះ ២៤ម៉ោង​ដើម្បី​អធិដ្ឋាន​សម្រាប់​ព្រះ​ជាម្ចាស់នៅក្នុងភូមិភាគយើងគឺសម្រាប់ពិភពលោក ដែលកំពុង​រងទុក្ខ​លំ​បា​ក»។

 លោក​បាន​បន្តទៀតថា ការ​អធិដ្ឋាន​សម្រាប់​ប្រទេសកម្ពុជា​ដែល​កំពុងភ័យ​ខ្លាចជំងឺ​កូ​វីដ​-១៩ ដែលកំពុងតែរីករាលដាលនៅតាម​ខេត្ត​នានាក្នុងប្រទេសនេះ។ លោកអភិបាល អូលីវីយ៉េ បាន​មានប្រសាសន័ថា ៖ «យើង​អធិដ្ឋានសម្រាប់ប្រទេសយើង ដែលមាន​មនុស្ស​កំ​ពុ​ង​ភ័យ មាន​អ្នក​បាត់បង់ការងារ បាត់បង់​ទ្រព្យ​សម្បត្តិសម្រាប់​ចិញ្ចឹមជីវិតផ្ទាល់ ឬដើម្បី​ព្យាបា​ល​ជំងឺនានា»។

លោក​ថា ការអធិដ្ឋាននេះ​ក៏​សម្រាប់ប្រទេសភូមា សម្រាប់​ព្រះសហគមន៍​ នៅជុំ​វិញពិភ​ព​លោក ជាពិសេសរួមជាមួយសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ ដើម្បីអធិដ្ឋានសម្រាប់ព្រះសហគមន៍​ នៅ​ក្នុងភូមិភាគភ្នំពេញ។

លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ «ខ្ញុំអធិដ្ឋាន ដើម្បីឱ្យធម៌មេត្តា​ករុណា​របស់​យើង និងសេចក្តីស្រឡាញ់របស់យើង សម្រាប់បងប្អូនដែល​កំពុងរងទុក្ខ​លំបាកនាពេល​បច្ចុប្ប​ន្ននេះ»។

លោក​អភិបាល​ក៏បាន​​ស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ​បង្កើត​សង្គម​ថ្មី​ដែល​ចាប់​អារម្មណ៍​លើ​ទំនាក់​ទំនង​ផ្ទាល់​​ ​ចេះ​ជួយ​អ្នក​ដទៃដោយ​ចេះ​សាមគ្គីភាព និង​បង្កើត​ភាតរភាព ដើម្បី​រស់​នៅ​ក្នុង​សេ​ច​ក្ដី​ថ្លៃ​ថ្នូរ និង​ចេះ​ស្វាគមន៍​អ្នក​តូចតាចឱ្យ​មាន​សេចក្ដី​សង្ឃឹម​​ ចេះ​អប់​រំ​កូន​ចៅ​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន។​

លោក អ៊ុន ប៊ុនលី និស្សិត​ទេវវិទ្យាល័យ បាន​ឱ្យ​ដឹង​ថា ការ​អធិដ្ឋាន​បាន​​ភ្ជាប់​នឹង​ជីវិត​ជាអ្នក​​ឈ្វេងយល់​ពីការ​ត្រាស់​ហៅ។ ប្រសិន​បើ​មិន​មាន​ការ​អធិដ្ឋាន នោះ​មិន​អាច​ជួប​ជាមួយ​ព្រះជាម្ចាស់​បាន​ទេ ហើយ​មិន​ត្រឹម​តែ​២៤​ម៉ោង​នេះ​ប៉ុន្តែ​អស់​មួយ​ជីវិត​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​ព្រះជាម្ចាស់​កាន់​តែ​ជ្រៅ​ឡើងៗ។​

លោក​បាន​ប្រាប់ថា ៖ «ការ​អធិដ្ឋាន​២៤​ម៉ោង​នេះ ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​សង្គម ដោយ​រំពឹង​ថា​អាច​ជះ​ឥទ្ធិពល​តាម​រយៈ​ព្រះពរ​របស់​ព្រះជាម្ចាស់​មកលើល​មនុស្ស​ទាំងអស់​នៅ​ក្នុ​ង​សង្គម»។

លោក អ៊ុន ​ប៊ុនលី​​បាន​បន្ថែមថា ​សង្គម​សព្វ​ថ្ងៃ​ប្រឈម​​នឹង​កូវីដ រឹត​តតែ​ត្រូវ​ការ​អធិដ្ឋាន ដោយ​ត្រូវ​ការ​ព្រះពរ​ព្រះជាម្ចាស់​ដើម្បីព្យាបាល​ទុក្ខលំបាក​ដែល​លោក​និង​មនុស្ស​ដទៃទៀត​​ជួ​ប​​សព្វថ្ងៃនេះ និង​សុំ​ឱ្យ​លើក​លែង​ទោស​ឱ្យ​​គ្រប់ៗ​គ្នា​ផងដែរ។៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email