លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក
«នៅពេលនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមអរគុណបងប្អូនទាំងអស់ដែលបានធ្វើដំណើរជាមួយខ្ញុំ រួមជាមួយគ្នានៅក្នុងភូមិភាគយើងដែលជាផ្ទះរួមរបស់យើងនៅក្នុង១១ឆ្នាំកន្លងមក» នេះជាប្រសាសន៍របស់លោកអភិបាលភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ។ លោកអភិបាលបានថ្លែងឡើងដូចនេះក្នុងធម្មទេសនារបស់លោកនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅភូមិចំការទៀង ខេត្តតាកែវ ក្នុងឱកាសអភិបូជាបើកកម្មវិធីអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់ រួមនឹងអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៩៩ ព្រមទាំងរំឭកខួបទី១២ឆ្នាំដែលលោកទទួលអគ្គសញ្ញាតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងអត្ថន័យនៃធម្មទេសនារបស់លោក លោកអភិបាលបានថ្លែងអំណរគុណដល់បងប្អូនគ្រីស្តបរិស័ទ លោកបូជាចារ្យ បុព្វជិត បុព្វជីតា និងអ្នកស្ម័គ្រចិត្តទាំងឡាយនៅក្នុងភូមិភាគភ្នំពេញ។ លោកបានថ្លែងថា ៖ «រួមជាមួយអ្នកដែលលើកតម្កើងព្រះជាម្ចាស់នៅក្នុងទំនុកតម្កើង ខ្ញុំសរសើរលើកតម្កើងព្រះអម្ចាស់ ដែលមានព្រះហឫទ័យសុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមបរិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ចំពោះបងប្អូននិងរួមជាមួយបងប្អូនដែរ»។ លោកអូលីវីយ៉េបានស្នើដល់គ្រីស្តបរិស័ទដោយឱ្យរៀន និងរៀនសារជាថ្មីដើម្បីទទួលស្គាល់វត្តមានរបស់ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិតផ្ទាល់សិន នៅក្នុងជីវិតរបស់បងប្អូនឯទៀតៗដើម្បីរួមគ្នា។ លោកថា ៖ «យើងអាចកសាងពិភពថ្មី សង្គមថ្មីរួមជាមួយព្រះយេស៊ូដែលព្យាបាលនិងសង្គ្រោះយើង»។ លោកអូលីវីយ៉េបានបញ្ជាក់ទៀតថា តាមពិតកូវីដ-១៩ បានបង្ហាញអំពីអយុត្តិធម៌ដែលមានសព្វថ្ងៃ ដូចជារបៀបដែលគេចែកវ៉ាក់សាំងនៅក្នុងពិភពលោកជាដើម។ លោកអភិបាលបន្តថា ដោយយើងបានឃើញអយុត្តិធម៌នៅក្នុងការសិក្សា ក្នុងការចែករំលែកទ្រព្យសម្បត្តិក្នុងពិភពលោក និងក្នុងការចែករំលែកម្ហូបអាហារ។ លោកអូលីវីយ៉េបានបន្តថា ៖ «យើងទាំងអស់គ្នាសព្វថ្ងៃ យើងព្រួយបារម្ភនៅក្នុងគ្រប់វិស័យនៃជីវិតរបស់យើង សេដ្ឋកិច្ច សង្គម ផ្លូវវិញ្ញាណ ទំនាក់ទំនងនៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែ យើងដឹងថាព្រះជាម្ចាស់ជាទីពឹងរបស់យើង ព្រះជាម្ចាស់ជាកម្លាំងរបស់យើងដើម្បីសង្គ្រោះយើង និងដើម្បីជំរុញយើងឱ្យយើងចាប់ផ្ដើមថ្ងៃនេះ»។ លោកអភិបាលអូលីវីយ៉េក៏បានស្នើឱ្យគ្រីស្តបរិស័ទ និងសហការីត្រូវការចាប់ផ្ដើមពីថ្ងៃនេះដើម្បីកសាងសង្គមមួយដែលចេះសាមគ្គីភាព …
លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក Read More »