លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក

«នៅពេលនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមអរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​​ធ្វើដំណើរជាមួយខ្ញុំ រួមជាមួយគ្នា​នៅ​ក្នុង​ភូមិភាគ​យើង​ដែល​ជា​ផ្ទះ​រួម​របស់​យើង​នៅ​ក្នុង​១១​ឆ្នាំ​កន្លងមក» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ។

លោក​អភិបាល​បានថ្លែងឡើងដូចនេះ​ក្នុង​ធម្ម​ទេសនា​របស់​លោក​នាថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ចំការ​ទៀង ​ខេត្ត​តាកែវ ក្នុង​ឱកាស​​អភិបូជា​បើក​កម្ម​វិធី​អធិដ្ឋាន​២៤​ម៉ោង​សម្រា​ប់ព្រះជាម្ចាស់  រួម​នឹង​អធិដ្ឋាន​ពេញ​មួយ​យប់​សម្រាប់​ការ​ត្រាស់​ហៅ​លើក​ទី​៩៩ ព្រម​ទាំង​រំឭក​ខួប​ទី១២ឆ្នាំ​ដែល​លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល​ព្រះសហគមន៍​កាតូលិ​ក​​ភូមិភាគ​ភ្នំពេញ​។​

នៅ​ក្នុង​អត្ថ​ន័យ​នៃ​ធម្ម​ទេសនា​របស់​លោក​ លោក​អភិបាល​បាន​ថ្លែង​អំណរ​គុណ​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ លោក​បូជាចារ្យ បុព្វជិត បុព្វជីតា និង​អ្នកស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​នៅក្នុង​ភូមិ​ភាគ​ភ្នំពេញ​។

លោក​បាន​ថ្លែង​ថា ៖​​ «​រួមជាមួយអ្នក​ដែលលើកតម្កើង​ព្រះជាម្ចាស់​នៅក្នុង​ទំនុក​តម្កើង ខ្ញុំ​សរសើរលើកតម្កើងព្រះអម្ចាស់ ដែលមានព្រះហឫទ័យសុចរិត ខ្ញុំនឹង​ច្រៀង​លើក​​តម្កើង​ព្រះ​នាម​បរិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ចំពោះបងប្អូននិងរួមជាមួយបងប្អូនដែរ»។

លោកអូលីវីយ៉េ​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទ​ដោយ​​ឱ្យរៀន​ និង​រៀន​សារជាថ្មី​ដើម្បី​ទទួល​ស្គាល់​វត្តមាន​​របស់​ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិត​ផ្ទាល់​សិន នៅ​ក្នុង​ជីវិត​របស់​​បងប្អូន​ឯ​ទៀតៗ​​​​ដើ​ម្បី​​រួមគ្នា។

លោកថា ៖ «យើងអាចកសាងពិភពថ្មី សង្គម​ថ្មី​រួម​ជាមួយ​ព្រះយេស៊ូ​​​ដែល​ព្យាបាល​​និង​សង្គ្រោះ​យើង»។

លោកអូលីវីយ៉េ​បាន​បញ្ជាក់ទៀត​ថា តាមពិតកូវីដ-១៩ បាន​បង្ហាញ​អំពី​អយុត្តិធម៌​ដែល​មាន​សព្វថ្ងៃ ដូចជា​​របៀប​ដែល​គេ​ចែក​វ៉ាក់​សាំង​នៅក្នុងពិភពលោកជាដើម។ លោក​​អភិបាល​បន្ត​ថា ដោយយើងបានឃើញអយុត្តិធម៌នៅក្នុងការសិក្សា ​ក្នុង​ការចែក​រំលែក​ទ្រព្យ​​​សម្បត្តិ​ក្នុ​ងពិភពលោក និង​ក្នុងការចែករំលែកម្ហូបអាហារ។

លោកអូលីវីយ៉េ​បាន​បន្តថា ៖ «​យើង​ទាំង​អស់​​គ្នាសព្វថ្ងៃ យើង​ព្រួយបារម្ភ​នៅក្នុង​គ្រប់វិ​ស័យ​នៃជីវិតរបស់យើង សេដ្ឋកិច្ច សង្គម ផ្លូវ​វិញ្ញាណ​ ទំនាក់​ទំនង​​​នៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែ យើងដឹងថាព្រះជាម្ចាស់ជាទីពឹងរបស់យើង ព្រះជាម្ចាស់​ជា​កម្លាំង​របស់យើងដើម្បី​សង្គ្រោះ​យើង និងដើម្បីជំរុញ​យើងឱ្យ​យើង​ចាប់​ផ្ដើម​ថ្ងៃនេះ​»។

លោក​អភិបាល​អូលីវីយ៉េក៏​បា​នស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ និង​សហការី​ត្រូវការចាប់​ផ្ដើមពី​ថ្ងៃ​នេះដើម្បីកសាងសង្គមមួយដែលចេះសាមគ្គីភាព ដែលចេះបង្កើតភាតរភាព ដើម្បី​កសាង​សង្គ​ម​​មួយ​ដោយ​ទុក​ចិត្តលើអ្នកដឹកនាំដើម្បីឱ្យអ្នកដឹកនាំណែនាំឱ្យយើង​ដើរឆ្ពោះ​ទៅរកផ្លូ​វដែល​ណែ​​នាំ​ឱ្យ​យើងស្គាល់យុត្តិធម៌ ស្គាល់សេរីភាព និង​មានសិទ្ធិរស់នៅ។

​ គួរ​រំ​ឭក​ផង​ដែរ​ថា លោក​អូលីវីយ៉េ ត្រូវ​បាន​សន្ត​អសនៈ​ជ្រើស​រើស​ និង​ផ្ដល់​នូវ​អគ្គសញ្ញា​តែង​តាំង​ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ២០១០​កន្លង​ទៅ​នេះ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email