លោក​អភិបាលអូលីវីយ៉េអំពាវនាវ​ឱ្យ​គ្រីស្ត​បរិស័ទ​សូត្រ​ផ្គាំ​ព្រះមាលា​

លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​អំពាវនាវ​​ឱ្យ​គ្រីស្ត​បរិស័ទនៅ​ភូមិ​ភាគ​ភ្នំពេ​ញ​ទាំងមូលរួប​​​រួម​គ្នា​អធិដ្ឋាន​ផ្គាំ​ព្រះ​មាលា​ ជាមួយ​ក្រុម​គ្រួសារ​សាឡេស៊ាន​ដុន​បូស្កូ នា​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ២០២១​នេះ​ ដើម្បី​អធិដ្ឋាន​សម្រាប់​ប្រទេស​ភូមាដែល​កំពុង​រង​ទុក្ខលំបាក​យ៉ាង​ខ្លាំង។

លោក​អភិបាលថា ការអធិដ្ឋាន​ដោយ​ទូល​អង្វរ​ព្រះជាម្ចាស់​​បំភ្លឺ​អ្នក​ដឹក​នាំ​ប្រទេ​ស​​​ភូមា ​អាច​រក​ឃើញ​សេចក្ដី​សុខសាន្ត​ដ៏ពិត​ប្រាកដ។​

នៅក្នុង​សេចក្ដី​អំពាវនាវ​នេះ​ដែរ លោកអូលីវីយ៉េបាន​ណែនាំ​ថា ៖ «យើង​អធិដ្ឋាន​សម្រាប់​ព្រះ​សហ​គ​មន៍​នៅ​ប្រទេស​ភូមា​ដែល​ខិត​ខំ​ធ្វើ​ដំណើរ​រួម​ជាមួយ​ប្រជា​ជន​ ឱ្យ​ប្រជាជន​មានជីវិត​ហើ​យ​ជា​​ជីវិត​ដ៏​បរិបូរណ៌​ដែលបាន​មកពី​ព្រះ​យេស៊ូ​ផ្ទាល់​»។

នៅក្នុង​ឱកាស​​ស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ​អធិដ្ឋានផ្គាំ​ព្រះ​មាលា​​នេះ​ដែរ យុវជន​ សាខន ស៊ីម៉ូន បាន​និ​យា​យថា ការ​អធិដ្ឋាន​ផ្គាំព្រះមាលា គឺជា​វិធី​មួយ​ដែល​លោក​ចូល​ចិត្ត ព្រោះ​ការធិដ្ឋាន​​​តាម​របៀ​ប​​នេះ​​នឹង​​ជួយ​​សម្រួលក៏​ដូចជា​ជួយ​ផ្សះផ្សារផ្លូវចិត្ត​។

លោក ស៊ីម៉ូន​បន្តថា ៖ «សព្វថ្ងៃ​យើង​ដឹង​ហើយ​ថា​ប្រជាជន​ភូមា​ត្រូវ​បានពួក​យោធា​​សម្លាប់​រាប់​រយនាក់ ដូច្នេះ​ការអធិដ្ឋាន​នេះ​សង្ឃឹម​ថា​ជួយ​ឱ្យ​ថ្នាក់​ដឹកនាំ​ភូមា​មាន​ការ​កែ​ប្រែ​ចិត្ត»។

គ្រីស្ត​បរិស័ទ​​មកពី​ខេត្ត​មណ្ឌលគីរី​​រូបនេះ បាន​បន្ថែម​ថា ​​ក្នុង​​នាម​ជា​គ្រីស្ត​បរិស័ទ​លោក​មិន​អាច​ទ្រាំមើល​ទង្វើ​របស់​រដ្ឋា​ភិបាល​ភូមា​ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ ​ហើយដូច​​ការ​មើល​ឃើញ​រប​ស់​​យើង ព្រះនាង​ម៉ារី ជាមាតា​នៃ​សន្តិភាព ដូច្នេះ​ការ​អធិដ្ឋាន​ផ្គាំ​ក៏​ជាវិធីមួយ​ទូលសូម​សន្តិ​ភាព​ដែរ។

យុវជន​ស៊ីម៉ូន បាន​បញ្ជាក់​ថា ៖ «ក្រៅ​ពី​ការ​អង្វរ​សូម​សន្តិភាព​សម្រាប់​ភូមា ការអធិដ្ឋាន​ផ្គាំ​ដោ​យ​សូត្រ​ធម៌​ព្រះនាង​ម៉ារី​ដដែល​ៗ​​​ច្រើន​លើក​ច្រើន​សារ​ គឺ​បង្រៀន​ឱ្យ​ខ្ញុំ​ចេះ​អត់​ធ្មត់​ថែមទៀត​ដែ​ល​​ធ្វើ​ឱ្យ​ចិត្ត​យើង​ស្ងប់ដូច​ធ្វើ​សម្មាធិដែរ​»។

ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ស្ថាន​ភាព​នានា​ដែល​បាន​​​កើត​មាន​ឡើង​ចំពោះ​សង្គម ព្រះសហគមន៍ ក៏​ដូចជា​ពិភព​លោក​ទាំងមូល ជាពិសេស​ចំពោះ​​​អ្នក​តូច​តាច។ ជាពិសេស​ក្នុង​ស្ថានភាព​បច្ចុប្បនេះ​ដែល​ប្រជាជន ក៏ដូចជា​ព្រះសហគមន៍​​​នៅ​​ប្រទេ​សភូមា​កំពុង​ជួប​នូវ​ទុក្ខ​លំបាក​យ៉ាងធ្ងន់​ធ្ងរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email