ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ពិធី​ជប់លៀង​ចុង​ក្រោយ​របស់​ព្រះយេស៊ូ​ជាមួយ​ក្រុម​សាវ័ក ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (ចំការទៀង) ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២១

“ប្រឡាក់​និង​ស្អុយ”

បងប្អូន​ជាទី​ស្រឡាញ់

យើង​នឹក​រលឹក​ដល់​ស្ត្រី ដែល​បាន​លាង​ជើង​ព្រះយេស៊ូ​នៅ​ភូមិ​បេថានី​ប៉ុន្មាន​ថ្ងៃ​មុន។ នៅ​ពេល​នោះ​ទាំង​ក្រុម​សាវ័ក ទាំង​ប្រជាជន​មួយ​ចំនួន កំពុង​ឆ្ងល់​និង​កំពុង​ស្ដាយ​ដោយ​សារ​គាត់​ប្រើ​ទឹក​ក្រអូប​យ៉ាង​ថ្លៃ​បំផុត ដើម្បី​លាង​ជើង​របស់​ព្រះយេស៊ូ។ ជា​ពិសេស​លោក​សិលា និង​ក្រុម​សាវ័ក​ដទៃ​ទៀត​ដែរ គេ​ឆ្ងល់​មូល​ហេតុ​អី្វ​យើង​ប្រើ​ទឹក​ក្រអូប​យ៉ាង​ថ្លៃ​ដូច​នេះ យើង​អាច​លក់​បាន​ប្រាក់​ដើម្បី​ជួយ​អ្នក​ក្រីក្រ​គេ​កំពុង​សោកស្ដាយ។ ប៉ុន្តែ​យប់​នេះ យើង​បាន​ឃើញ​លោក​សិលា​នៅ​ពេល​នោះ​មុន​ដំបូង​គាត់​មិន​បាន​យល់ មូល​ហេតុ​អី្វ​ព្រះយេស៊ូ​ចង់​លាង​ជើង​របស់​គាត់។ នៅ​ពេល​នោះ​លោក​សិលា​គាត់​បាន​ថែម​ថា “មិន​មាន​លាង​តែ​ជើង​សូម​លាង​ដៃ​ផង លាង​ក្បាល​ទុល​បង្គំ​ផង” ដូចជា​គាត់​មិន​ចង់​ឱ្យ​យើង​ស្ដាយ​ទឹក។ ព្រះយេស៊ូ​លាង​ជើង​ហើយ សូម​លាង​ទាំង​រូប​កាយ​ផង​ទៅ កុំ​ឱ្យ​យើង​ស្ដាយ​ទឹក ឬ​ប្រហែល​លោក​សិលា​ស្ដាយ​កាយវិការ​ដែល​ព្រះយេស៊ូ​កំពុង​មាន។ ដោយសារ កាយវិការ​របស់​ព្រះយេស៊ូ ឥរិយាបថ​របស់​ព្រះយេស៊ូ​ដែល​កំពុង​លុត​ជង្គង់​នៅ​មុខ​ក្រុម​សាវ័ក គឺ​ជា​របៀប​មួយ​យ៉ាង​ពិសេស ដូច្នេះ​គាត់​មិន​ចង់​ត្រឹម​តែ​ឱ្យ​លាង​ជើង​ប៉ុណ្ណោះ ប៉ុន្តែ​ឱ្យ​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង។

បងប្អូន​ជាទី​ស្រឡាញ់

យប់នេះ យើង​ចូល​នៅ​ក្នុង​ការ​អស្ចារ្យ​នៃ​ជីវិត​របស់​ព្រះយេស៊ូ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះយេស៊ូ។ តាម​ពិត​យប់​នេះ ក្លិន​ក្រអូប​នៃ​ទឹក​ក្រអូប​នៅ​ក្នុង​ភូមិ​បេថានី បាន​ចាប់​ផ្ដើម​ផ្សាយ​ក្លិន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​ណែនាំ​ឱ្យ​យើង​យល់​បន្តិច​ម្ដងៗ​ដល់​អត្ថន័យ​ដ៏​ពេញ​លក្ខណៈ អំពី​ជីវិត​របស់​ព្រះយេស៊ូ។ តាម​ពិត នៅ​ពេល​ព្រះយេស៊ូ​កំពុង​លាង​ជើង​ដល់​ក្រុម​សាវ័ក មាន​ន័យ​ថា​ព្រះយេស៊ូ​កំពុង​បង្ហាញ​អំពី​សញ្ញា​សម្គាល់ នៃ​ការ​បម្រើ​ដ៏​កំពូល​បំផុត​ដល់​បង​ប្អូន​ឯទៀតៗ នៅ​ពេល​នោះ​ព្រះយេស៊ូ​ដូច​ជា​បើក​ទ្វារ​ដ៏​តូច​មួយ ដើម្បី​ឱ្យ​យើង​មើល​ឃើញ​អត្ថន័យ​ដ៏​ពេញ​លក្ខណៈ​នៃ​ជីវិត​របស់​ព្រះយេស៊ូ។ នៅ​ពេល​ព្រះយេស៊ូ​កំពុង​អង្គុយ ដោយ​បត់​ជើង​នៅ​មុខ​ក្រុម​គ្រីស្ត​ទូត​ទាំង​អស់ ព្រះយេស៊ូ​ដូច​ជា​បាន​សង្ខេប​គ្រប់​សកម្មភាព គ្រប់​ស្នា​ព្រះហស្ត​របស់​ព្រះយេស៊ូ នៅ​ក្នុង​មួយ​ជីវិត​របស់​ព្រះអង្គ គឺ “បម្រើ និងស្រឡាញ់”។ បម្រើ​អ្នក​ដទៃ និង​ស្រឡាញ់​អ្នក​ដទៃ បម្រើ​ព្រះជាម្ចាស់ និង​ស្រឡាញ់​ព្រះជាម្ចាស់។ នៅ​ពេល​យើង​និយាយ​អំពី​អ្នក​ដទៃ យើង​និយាយ​អំពី​បងប្អូន​យើង​ទាំង​អស់ មាន​ន័យ​ថា​អំពី​បុរស​និង​ស្ត្រី​ទាំងឡាយ ដោយសារ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​យើង​ទៅ​ជា​បងប្អូន​បង្កើត។ តាម​ពិត​យប់​នេះ ព្រះយេស៊ូ​បាន​បំផ្លាញ​វណ្ណៈ​និង​ឋានៈ ព្រះយេស៊ូ​បំផ្លាញ​ផ្កាយ​និង​មេដាយ​រង្វាន់ ព្រះយេស៊ូ​បំផ្លាញ​ឈ្មោះ​កិត្តិយស​និង​កន្លែង​អង្គុយ​កិត្តិយស។

យប់​នេះ នៅ​ក្នុង​ពិធី​ជប់លៀង​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ​ជា​មួយ​ក្រុម​សាវ័ក នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​តែ​បង្អួច​ដ៏​តូច​មួយ ដែល​ទុក​ឱ្យ​ភ្លើង​ជា​ពន្លឺ​ដែល​មក​ពី​ព្រះច័ន្ទ​ចូល ដើម្បី​ឱ្យ​ព្រះយេស៊ូ​ធ្វើ​ពិធី​នឹក​រឭក​ដល់​បុណ្យ​ចម្លង​ពី​សម័យ​លោក​ម៉ូសេ​មក​ម្ល៉េះ។ ក៏​ប៉ុន្តែ​យប់​នេះ ព្រះយេស៊ូ​បាន​ប្រទាន​អត្ថន័យ​ថ្មី​ដល់​បុណ្យ​ចម្លង​នៅ​សម័យ​លោក​ម៉ូសេ យប់​នេះ​ព្រះយេស៊ូ​យក​តែ​នំប៉័ង​អត់​មាន​មេ​ដ៏​តិច​តួច ព្រះយេស៊ូ​បាន​យក​ស្រា​ដ៏​តិច​តួច។ នៅ​ក្នុង​ភាព​ងងឹត​នៃ​រាត្រី​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​មួយ​ដ៏​ពិសេស​បំផុត ដែល​ក្រុម​គ្រីស្ត​ទូត​កំពុង​អង្គុយ​រួម​តុ​ប្រហែល​មិន​យល់​សោះ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដោយ​យក​នំប៉័ង​អត់​មេ​នេះ​ថា “នេះ​ជា​រូប​កាយ​របស់​ខ្ញុំ ដែល​ខ្ញុំ​បូជា​សម្រាប់​អ្នក​រាល់​គ្នា” និង​ព្រះយេស៊ូ​យក​ពែង​ស្រា​ហើយ​មាន​ព្រះបន្ទូល​ថា “នេះ​ជា​លោហិត​របស់​ខ្ញុំ ដើម្បី​រំដោះ​បាប​ដល់​អ្នក​រាល់​គ្នា”។ ព្រះយេស៊ូ​បាន​បន្ត ដោយ​ធ្វើ​កាយវិការ​មួយ​យ៉ាង​ប្លែក​បំផុត ដែល​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​លែង​យល់​អស់​ហើយ។ ជា​មូល​ហេតុ​ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថែម​ទៀត​ថា “ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​ស្គាល់​ថា ខ្ញុំ​ជា​ព្រះអម្ចាស់​និង​ជា​ព្រះគ្រូ​ដែល​បាន​លាង​ជើង​ឱ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ សូម​អ្នក​រាល់​គ្នា​ត្រូវ​តែ​លាង​ជើង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឱ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា​ដែរ”។

តាម​ពិត ក្រម៉ា​ដ៏​តូច​ដែល​ព្រះយេស៊ូ​បាន​ក្រវ៉ាត់​ចង្កេះ​របស់​ព្រះអង្គ ក្រម៉ា​ដ៏​តូច​នេះ​ដែល​ព្រះយេស៊ូ​បាន​ប្រើ​ដើម្បី​ជូត​ជើង​ដល់​ក្រុម​គ្រីស្ត​ទូត ឥឡូវ​នេះ​ក្រមា​នេះ​ដូច​ជា​ប្រឡាក់​និង​មាន​ក្លិន​ស្អុយ​ហើយ។

ប្រឡាក់​និង​ស្អុយ ដោយ​អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឱ្យ​រា​រាំង​ភ្នែក​របស់​យើង ដើម្បី​មើល​ឃើញ​ព្រះយេស៊ូ​នៅ​ក្នុង​ជីវិត​របស់​យើង។

ប្រឡាក់​និង​ស្អុយ ដោយ​អ្វីៗ​ទាំង​អស់​ដែល​រារាំង​ឱ្យ​យើង​អាច​កោត​សរសើរ​ព្រះជាម្ចាស់​តាមរយៈ​ជីវិត​របស់​យើង។

ប្រឡាក់​និង​ស្អុយ ដោយ​សារ​អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឱ្យ​យើង​គ្មាន​សមត្ថភាព ដើម្បី​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​សេចក្តី​ពិត​នៃ​ជីវិត​របស់​យើង​យ៉ាង​ជាក់​ស្ដែង។

ប្រឡាក់​និង​ស្អុយ ដោយ​អ្វីៗ​ទាំង​អស់​ដែល​រា​រាំង​ផ្លូវ​ឱ្យ​យើង​បម្រើ​បង​ប្អូន​ឯទៀតៗ​ដោយ​ដាក់​ចិត្ត​ខ្លួន​ឯង។

ប្រឡាក់​និង​ស្អុយ ដោយ​អ្វីៗ​ទាំង​អស់​ដែល​រារាំង​ផ្លូវ​របស់​យើង ដើម្បី​មើល​ឃើញ​បង​ប្អូន​ឯទៀតៗ ដើម្បី​មើល​ឃើញ​បង​ប្អូន​ដែល​កំពុង​ខ្វះ​ខាត ដើម្បី​មើល​ឃើញ​មនុស្ស​ទាំង​អស់​ទៅ​ជា​បងប្អូន​បង្កើត​របស់​យើង។

បងប្អូន​ជា​ទី​ស្រឡាញ់

យប់​នេះ កុំ​ឱ្យ​យើង​ភ័យ​ខ្លាច កុំ​ឱ្យ​យើង​ស្ដាយ​ប្រើ​ពេល​វេលា​របស់​យើង កុំ​ឱ្យ​យើង​ស្ដាយ​ការ​អធិដ្ឋាន​សម្លឹង​មើល​ព្រះយេស៊ូ កុំ​ឱ្យ​យើង​ស្ដាយ​បង្កើត​ទំនាក់​ទំនង​ជា​មួយ​បងប្អូន​ឯទៀតៗ កុំ​ឱ្យ​យើង​ស្ដាយ​មិន​ឱ្យ​យល់​បង​ប្អូន​ឯទៀតៗ មិន​ឱ្យ​ចេះ​ស្ដាប់ មិន​ឱ្យ​សួរ​សុខ​ទុក្ខ កុំ​ឱ្យ​យើង​ស្ដាយ​យក​ពេល​វេលា ដើម្បី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​ប្រចាំ។ យប់​នេះ ព្រះយេស៊ូ​អញ្ជើញ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម កុំ​ឱ្យ​គេ​ដេក​លក់។ បន្តិច​ទៀត ទៅ​ដល់​សួន​កេសេម៉ានី បន្តិច​ទៀត​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​ទូល​អង្វរ​ទៅ​ព្រះបិតា កុំ​ឱ្យ​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះបិតា​ផង។ ក៏​ប៉ុន្តែ យប់​នេះ​ដូច​ព្រះយេស៊ូ​បាន​អញ្ជើញ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម កុំ​ឱ្យ​យើង​ដេក​លក់​យប់​នេះ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ជានិច្ច​រួម​ជា​មួយ​ព្រះយេស៊ូ ដោយ​ភ្ជាប់​ចិត្ត​ជា​មួយ​ព្រះយេស៊ូ។ នៅ​ក្នុង​យប់​នេះ ឱ្យ​យើង​ផ្ញើ​ទុក្ខ​លំបាក​របស់​ពិភព​លោក​ទាំង​មូល ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ឱ្យ​យើង​ផ្ញើ​ទុក្ខ​លំបាក​នេះ​ទៅ​ព្រះយេស៊ូ។ ឱ្យ​យើង​ទូល​អង្វរ​ព្រះយេស៊ូ ឱ្យ​ព្រះយេស៊ូ​លាង​ជើង​របស់​យើង ដើម្បី​ជំរះ​ចិត្ត​គំនិត​របស់​យើង ឱ្យ​ចិត្ត​គំនិត​របស់​យើង​ទៅ​ជា​ស្អាត​បរិសុទ្ធ។ តាម​ពិត​ប្រសិន​បើ ក្រមា​របស់​ព្រះយេស៊ូ​ប្រឡាក់​បំផុត ស្អុយ​បំផុត ដោយសារ​បាន​លាង​ជើង​របស់​យើង​ហើយ យើង​ដឹង​ថា​ដួង​ចិត្ត​របស់​យើង ចិត្ត​គំនិត​របស់​យើង​ស្អាត​បរិសុទ្ធ​បំផុត​ដែរ។

បងប្អូន​ជា​ទី​ស្រឡាញ់

យប់​នេះ ជា​ពេល​វេលា​ដើម្បី​ចូល​នៅ​ក្នុង​អាថ៌កំបាំង​ដ៏​អស្ចារ្យ​នៃ​ជីវិត​របស់​ព្រះយេស៊ូ អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះយេស៊ូ ដោយ​រួម​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​សួន​កេសេម៉ានី រួម​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ភ្ញាក់​ស្មារតី​ដោយ​ទូល​អង្វរ​ថា៖

ឱ​ព្រះយេស៊ូ​អើយ! សូម​អាណិត​អាសូរ​ដល់​ទូល​បង្គំ​ផង។

ឱ​ព្រះយេស៊ូ​អើយ! សូម​សង្គ្រោះ​ទូល​បង្គំ​ផង។

ឱ​ព្រះយេស៊ូ​អើយ! សូម​បង្រៀន​ទូល​បង្គំ​ឱ្យ​ទូល​បង្គំ​ចេះ​បម្រើ​ដូច​ព្រះអង្គ​បាន​បម្រើ​យើង​ខ្ញុំ។

ឱ​ព្រះយេស៊ូ​អើយ! សូម​បង្រៀន​ទូល​បង្គំ​ឱ្យ​ទូល​បង្គំ​ចេះ​ស្រឡាញ់ ដូច​ព្រះអង្គ​បាន​ស្រឡាញ់​យើង​ដែរ។

ឱ​ព្រះយេស៊ូ​អើយ! សូម​បើក​ចិត្ត​គំនិត​របស់​ទូល​បង្គំ​ឱ្យ​ទូល​បង្គំ​មើល​ឃើញ​យ៉ាង​តិច​តួច​ក៏​ដោយ នូវ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះបិតា​ដែល​នៅ​ស្ថាន​បរម​សុខ។

ឱ​ព្រះយេស៊ូ​អើយ! សូម​លាង​ជើង​របស់​បង្គំ សូម​លាង​ជើង​និង​លាង​ជើង​ទៀត។

ឱ​ព្រះយេស៊ូ​អើយ! ទូល​បង្គំ​ស្រឡាញ់​ព្រះអង្គ​យ៉ាង​ខ្លាំង​ពិត​មែន។

ឱ​ព្រះយេស៊ូ​អើយ! សូម​អាណិត​អាសូរ​ដល់​ទូល​បង្គំ​ដែល​ជា​អ្នក​មាន​បាប​ផង”។ អាម៉ែន៕

+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

ប្រទេសកម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email