ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូជាមួយក្រុមសាវ័ក ពីព្រះសហគមន៍សន្តីម៉ារីញញឹម (ចំការទៀង) ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
“ប្រឡាក់និងស្អុយ” បងប្អូនជាទីស្រឡាញ់ យើងនឹករលឹកដល់ស្ត្រី ដែលបានលាងជើងព្រះយេស៊ូនៅភូមិបេថានីប៉ុន្មានថ្ងៃមុន។ នៅពេលនោះទាំងក្រុមសាវ័ក ទាំងប្រជាជនមួយចំនួន កំពុងឆ្ងល់និងកំពុងស្ដាយដោយសារគាត់ប្រើទឹកក្រអូបយ៉ាងថ្លៃបំផុត ដើម្បីលាងជើងរបស់ព្រះយេស៊ូ។ ជាពិសេសលោកសិលា និងក្រុមសាវ័កដទៃទៀតដែរ គេឆ្ងល់មូលហេតុអី្វយើងប្រើទឹកក្រអូបយ៉ាងថ្លៃដូចនេះ យើងអាចលក់បានប្រាក់ដើម្បីជួយអ្នកក្រីក្រគេកំពុងសោកស្ដាយ។ ប៉ុន្តែយប់នេះ យើងបានឃើញលោកសិលានៅពេលនោះមុនដំបូងគាត់មិនបានយល់ មូលហេតុអី្វព្រះយេស៊ូចង់លាងជើងរបស់គាត់។ នៅពេលនោះលោកសិលាគាត់បានថែមថា “មិនមានលាងតែជើងសូមលាងដៃផង លាងក្បាលទុលបង្គំផង” ដូចជាគាត់មិនចង់ឱ្យយើងស្ដាយទឹក។ ព្រះយេស៊ូលាងជើងហើយ សូមលាងទាំងរូបកាយផងទៅ កុំឱ្យយើងស្ដាយទឹក ឬប្រហែលលោកសិលាស្ដាយកាយវិការដែលព្រះយេស៊ូកំពុងមាន។ ដោយសារ កាយវិការរបស់ព្រះយេស៊ូ ឥរិយាបថរបស់ព្រះយេស៊ូដែលកំពុងលុតជង្គង់នៅមុខក្រុមសាវ័ក គឺជារបៀបមួយយ៉ាងពិសេស ដូច្នេះគាត់មិនចង់ត្រឹមតែឱ្យលាងជើងប៉ុណ្ណោះ ប៉ុន្តែឱ្យលាងទាំងដៃ ទាំងក្បាលផង។ បងប្អូនជាទីស្រឡាញ់ យប់នេះ យើងចូលនៅក្នុងការអស្ចារ្យនៃជីវិតរបស់ព្រះយេស៊ូ នៃការសោយទិវង្គតរបស់ព្រះយេស៊ូ។ តាមពិតយប់នេះ ក្លិនក្រអូបនៃទឹកក្រអូបនៅក្នុងភូមិបេថានី បានចាប់ផ្ដើមផ្សាយក្លិននៅក្នុងដួងចិត្តរបស់យើង និងណែនាំឱ្យយើងយល់បន្តិចម្ដងៗដល់អត្ថន័យដ៏ពេញលក្ខណៈ អំពីជីវិតរបស់ព្រះយេស៊ូ។ តាមពិត នៅពេលព្រះយេស៊ូកំពុងលាងជើងដល់ក្រុមសាវ័ក មានន័យថាព្រះយេស៊ូកំពុងបង្ហាញអំពីសញ្ញាសម្គាល់ នៃការបម្រើដ៏កំពូលបំផុតដល់បងប្អូនឯទៀតៗ នៅពេលនោះព្រះយេស៊ូដូចជាបើកទ្វារដ៏តូចមួយ ដើម្បីឱ្យយើងមើលឃើញអត្ថន័យដ៏ពេញលក្ខណៈនៃជីវិតរបស់ព្រះយេស៊ូ។ នៅពេលព្រះយេស៊ូកំពុងអង្គុយ ដោយបត់ជើងនៅមុខក្រុមគ្រីស្តទូតទាំងអស់ ព្រះយេស៊ូដូចជាបានសង្ខេបគ្រប់សកម្មភាព គ្រប់ស្នាព្រះហស្តរបស់ព្រះយេស៊ូ នៅក្នុងមួយជីវិតរបស់ព្រះអង្គ គឺ “បម្រើ និងស្រឡាញ់”។ បម្រើអ្នកដទៃ និងស្រឡាញ់អ្នកដទៃ …