អារុណ សួស្ដី !
ដោយដេីរតាមសារពិសេសរបស់ខ្ញុំពីម្សិលមិញ ដេីម្បីជួយអ្នកក្រីក្រដែលគ្មានទីពឹង និងកំពុងរងទុក្ខលំបាកនៅទីក្រុងភ្នំពេញ https://www.youtube.com/watch?v=_qq97XZAUSo
ព្រឹកមិញ ខ្ញុំ បានរៀបចំប្រជុំគណកម្មាការសម្រុះសម្រួល ។
ហេតុ នេះហេីយ ខ្ញុំសូមហៅម្ដងទៀតឱ្យបងប្អូនទាំងអស់ជាគ្រីស្ដបរិស័ទ ជាមិត្តសម្លាញ់ សូមបេីកភ្នែក បេីកត្រចៀក កន្លែងណាដែលយេីងរស់នៅ ប្រសិនបេីយេីងឃេីញបងប្អូនយេីងដែលកំពុងពិបាកមែនទែន សូមទាក់ទងតាមទូរសព្ទតាម SMS ផ្ទាល់ ខ្លួន ជាមួយ សមាជិក ណាមួយក៏បាននៃ *គណកម្មាការសង្គ្រោះបន្ទាន់កូវីដ១៩ រាជធានី ភ្នំពេញ * ។
សូមអរគុណ! 🙏
សូម ព្រះ ជាម្ចាស់ប្រទានពរ ដល់បង ប្អូន ! 😇
+លោកអភិបាល អូលីវីយ៉េ

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ


