Day: April 13, 2021

ព្រះសហគមន៍សន្តីម៉ារីញញឹម​ ភូមិ​ចំការទៀង​ បានចុះសួរសុខទុក្ខលោកតា​ ជិន​ ដែលមានជន្មាយុ​ ៩៩ឆ្នាំ

ក្នុង​ឱកាស​រដូវ​បុណ្យ​ចម្លង​ និងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំណាងក្រុមកាយរិទ្ធនៃព្រះសហគមន៍សន្តីម៉ារីញញឹម​ ភូមិ​ចំការទៀង​ បានចុះសួរសុខទុក្ខលោកតា​ ជិន​ ដែលមានជន្មាយុ​ ៩៩ឆ្នាំ​ រស់នៅ​ក្នុងភូមិព្រៃតាខាប​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​។ ការចុះសួរសុខទុក្ខនេះផងដែរ​ ក្រុមការិទ្ធក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា​ អង្ករ​ ត្រីខ​ មី​ មីសួ​ គ្រឿង​ទេស​ អំបិល​ ស្ករ​ស​ មីចេង​ ទឹកត្រី​ ទឹកសុីអុីវ​ ប្រេងឆា ប្រេងកូឡា​ ប្រេងខ្យល់​ សាប៊ូ​(បោកខោអាវ​ កកសក់​ ដុសខ្លួន​)​ ថ្នាំដុសធ្មេញ​ ទឹកផ្លែឈេី… និងថវិកាមួយចំនួនសម្រាប់ជួយផ្គត់ផ្គង់ដល់លោកតាផងដែរ៕

អភិបូជាថ្ងៃអាទិត្យបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១

ឈើ​ឆ្កាង​ជម្រះ​ចិត្ត​គំនិត បងប្អូន​ជាទី​គោរព​ស្រឡាញ់! ថ្ងៃ​នេះ យើង​សរុប​សេចក្តី​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា យល់​ពី​អត្ថន័យ​ខ្លះៗ​អំពី​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ ដឹង​ថា​យើង​មិន​អាច​យល់​ទេ ដោយសារ​ដូច​យើង​បាន​ស្ដាប់​លោក​យ៉ូហាន​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​ដែរ លោក​យ៉ូហាន​បាន​និយាយ​ថា “ពេល​នោះ​សាវ័ក​ទៅ​ដល់​មុន​ហើយ​បាន​ចូល​ទៅ​ខាង​ក្នុង​ដែរ ហើយ​គាត់​បាន​ឃើញ​ហើយ​គាត់​ជឿ ប៉ុន្តែ​ពេល​នោះ​សាវ័ក​ផ្សេងៗ​ក៏​មិន​ទាន់​យល់​អត្ថន័យ​គម្ពីរ​ដែល​បាន​ចែង​ទុក​ថា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ”។ ខ្ញុំ​ជឿ​ថា សម្រាប់​យើង​ទាំង​អស់​យើង​អត់​ទាន់​ច្បាស់​ដល់​កំពូល​ដែរ ទោះ​បី​ព្រះយេស៊ូ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​២០០០​ឆ្នាំ​មុន​មក​ម្ល៉េះ យើង​មិន​ទាន់​យល់​អ្វីៗ​ទាំង​អស់។ ប៉ុន្តែ យើង​អាច​យល់​ដូច​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះយេស៊ូ គឺ​នៅ​ក្នុង​ជំនឿ​របស់​យើង​។ ដូច្នេះ ខ្ញុំ​អត់​មាន​សមត្ថភាព​ដើម្បី​ពន្យល់​បង​ប្អូន ប៉ុន្តែ​នៅ​ក្នុង​ជំនឿ​របស់​យើង​ដែល​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ យើង​ជឿ​ថា​ពិត​មែន​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ថ្ងៃ​ដែល​យើង​គោរព​បុណ្យ​ហែ​ស្លឹក មុន​ព្រះយេស៊ូ​យាង​ចូល​ទី​ក្រុង​យេរ៉ូសាឡឹម ព្រះយេស៊ូ​បាន​ទៅ​ដល់​ផ្ទះ​មួយ​នៅ​ក្នុង​ភូមិ​បេថានី។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​កំពុង​លាង​ជើង​ព្រះយេស៊ូ ដោយ​ប្រើ​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត ធ្វើ​ឱ្យ​សាវ័ក​និង​ប្រជាជន​គេ​ស្ដាយ​លុយ​ដោយសារ​គេ​គិត​ថា​ប្រេង​នេះ​ថ្លៃ​ណាស់ ប្រើ​លាង​ជើង​ដើម្បី​អ្វី? ម្សិល​មិញ​យើង​បាន​ស្ដាប់​ស្ត្រីៗ​ធ្វើ​ដំណើរ ដើម្បី​ទៅ​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ ពេល​គេ​ដាក់​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃ​សុក្រ ម៉ោង​បី​រសៀល​ក្រោយ​ពេល​សោយ​ទិវង្គត គេ​អត់​បាន​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ មូល​ហេតុ​ដោយសារ​ជា​ថ្ងៃ​សប្ប័ទ។ តាម​ប្រពៃណី​យូដា គេ​អត់​មាន​សិទ្ធិ​រៀបចំ​សព ដូច្នេះ​គេ​បាន​ទុក​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ គេ​ចាំ​ដល់​ថ្ងៃ​អាទិត្យ​ព្រឹក ដើម្បី​រៀប​ចំ​ព្រះសព​របស់​ព្រះយេស៊ូ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ដើម្បី​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​គេ​បាន​រៀបចំ​ប្រេង​ក្រអូប​ម្ដង​ទៀត។ ដូច្នេះ យើង​ឃើញ​មាន​ទឹក​ក្រអូប​ពីរ​ដង ប៉ុន្តែ​ពេល​គេ​ទៅ​ដល់​ផ្នូរ គេ​មិន​បាន​ឃើញ​អ្វី​សោះ ព្រះសព​របស់​ព្រះយេស៊ូ​ដូច​ជា​បាត់​អស់​ហើយ។ ដូច​យើង​ស្ដាប់​ថ្ងៃ​នេះ ក្រុម​ស្ត្រីៗ​ផ្ដល់​សក្ខីភាព​ថា “យើង​បាន​ទៅ​ដល់​ផ្នូរ​ហើយ ប៉ុន្តែ​ឥត​ឃើញ​ព្រះសព​របស់​ព្រះអង្គ យើង​អត់​ដឹង​គេ​បាន​ដាក់​ព្រះសព​របស់​ព្រះអង្គ​នៅ​ឯ​ណា​ទេ”។ យប់​មិញ …

អភិបូជាថ្ងៃអាទិត្យបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ Read More »

បុណ្យចម្លង ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

អាលេលូយ៉ា! អាលេលូយ៉ា! បងប្អូន​ជាទី​ស្រឡាញ់​ ! នៅពេល​នេះ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ ជាពិសេស​រួម​ជាមួយ​នាង​ម៉ារី​​ម៉ាដាឡា នាង​​ម៉ារី​​​​​​ដែល​ជាម្ដាយ​លោក​យ៉ាកុប នាង​សាឡូមេដែល​បាន​ទិញ​គ្រឿង​ក្រអូប ​យក​ទៅ​អប់​ព្រះ​សព​ព្រះយេស៊ូ។ នៅថ្ងៃស្អែកពេលព្រឹក យើងនឹង​ស្តាប់អត្ថបទពីសន្តយ៉ូហាន ដែលស្ដីអំពីសាវ័កពីរនាក់ គឺ​លោក​សិលា​ និង​លោក​យ៉ូហាន ​ដែល​ធ្វើ​ដំណើរ​ទៅ​​ដល់ផ្នូរ​របស់ព្រះ​យេស៊ូ។ នៅពេលគេ​មើល​ឃើញ​​ផ្នូរ​ហើយ ​គេ​មិន​ឃើញ​សព​ព្រះយេស៊ូ​ទេ។ គេសម្លឹង​មើល​សំពត់​ស្នប​នៅទីនោះ​  និង​ក្រណាត់​​​​​ដែល​​​គេ​គ្រប​ព្រះសិរសាព្រះអង្គ​មូលទុកដោយឡែក។ នៅពេលដែលយើងស្ដាប់​ក្រុម​ស្ត្រីៗ ដែល​កំពុង​ទិញ​ទឹក​ក្រអូប​ម្ដង​ទៀត គឺ​ដូចនៅក្នុង​ភូមិ​បេតថានី ដែល​មាន​រឿង​ទាក់ទងទៅ​នឹង​ទឹក​ក្រអូប​ម្ដង​ទៀត។ ​នៅ​ពេលយើង​​​ស្ដាប់រឿង​ក្រុមគ្រីស្ត​ទូត​ដែលចូល​នៅ​ក្នុង​ផ្នូរ​​ឃើញ​តែ​សំពត់​មួយ​ និង​ក្រណាត់​ដែល​គេ​គ្រប​ព្រះសិរសាព្រះយេស៊ូ។ ប្រហែលជាយើងគិតថា ​លោក​អភិបាលមាន​រឿង​មួយ​ទៀត​ដែល​ទាក់ទងទៅនឹង​ក្រណាត់​​ដ៏តូចតាចដែល​ស្អុយ។ ​តាមពិត នៅ​ក្នុង​រាត្រី​ដ៏​ពិសិដ្ឋ​នេះ ​យើង​បាន​ចូល​នៅ​ក្នុង​ភាព​ងងឹត​នៃ​ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះយេស៊ូដែល​សោយទិវង្គត ។​ យប់នេះ​ យើង​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ភ្លើង ​  ​បន្តិច​ទៀត​យើង​ជួបជុំគ្នា​នៅ​មុខ​ទឹក​ដើម្បី​ប្រារព្វ​ពិធី​ដ៏​អស្ចារ្យ​មួយ​​គឺ អាថ៌កំបាំង​នៃជំនឿ​របស់​យើង ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​បាន​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់​ទាំងអស់។ បងប្អូន​ជាទី​ស្រឡាញ់! យើង​បាន​ទទួល​ជីវិត​ថ្មី​តាមរយៈ​ភ្លើង​អម្បាញ់​មិញ​ ភ្លើង​ដែល​ជម្រះ​ចិត្ត​គំនិត ​បន្តិច​ទៀត​យើង​ទទួល​ជីវិតថ្មី​តាមរយៈទឹក​ ដែល​នាំ​ឱ្យ​យើង​គិត​សារជាថ្មី។ ពិតមែនរាត្រីដ៏វិសុទ្ធនេះ ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ​ដ៏ពេញ​លក្ខណៈ ដោយ​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​ចូល​នៅ​ក្នុង​ ភាព​​ក្បត់​ អំពើ​ហិង្សា​ អំពើស្អប់​ និង​ទុក្ខលំបាក​របស់​ព្រះ​យេស៊ូ​។ ប៉ុន្តែ​យប់​នេះ ​គឺ​ជាក្ដីសង្ឃឹម ជា​​ជីវិត​ ជាកម្លាំងកាយកម្លាំងចិត្ត ដែលមកពីព្រះជាម្ចាស់នៅក្បែរយើង …

បុណ្យចម្លង ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) Read More »

ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១ លោកឪពុក​ រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច

លោកឪពុក​ រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច តាមរយៈកិច្ចការរបស់គណៈកម្មការសង្គហៈ បាននាំយកអំណោយពីសប្បុរសជនកាតូលិក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ​ ជូនទៅដល់បងប្អូន​ចំនួន​៣៨គ្រួសារ​ ដែលជាប់ចត្តាឡីស័កនៅក្នុងភូមិសាមគ្គី​។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូន ដែលចែករំលែកធម៌មេត្តា​ករុណា​ទាំងអស់ និងសូមឱ្យបងប្អូនដែលជាប់ចត្តាឡីស័កទាំងអស់គ្នាមានសុខភាពល្អគ្រប់ៗគ្នា៕

ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០២១ សកម្មភាពកសាងព្រះសហគមន៍ នៅភូមិព្រែតាទែន

សកម្មភាពកសាងព្រះសហគមន៍ នៅភូមិព្រែតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដឹកនាំដោយលោកឪពុក ចន ប៉ែង ជាមួយអ្នកភូមិ និងអ្នកស្ម័គ្រចិត្ត ជាកូនៗ យាយៗ អ្នកគ្រូ បងប្រុស ដែលមកជួយគ្នា។ 🏨ព្រះសហគមន៍ដ៏តូចនេះ នៅតែមានជីវិត ទោះបីមានកូវីដ-១៩ក៏ដោយ ក៏យើងនៅតែបន្តការអភិវឌ្ឍន៍ គឺសាងសង់រោង ដើម្បីកម្មវិធីនៅពេលខាងមុខ ត្រៀមសាលាមត្តេយ្យ និងធ្វើបង្គន់ថែម។ 🙏សូមអរគុណបងប្អូន ដែល​បរិច្ចាគ​វិភាគទានទិញសម្ភារៈ។ យើងនៅជំពាក់ពន្លកម្មជាង និងថ្លៃសម្ភារៈខ្លះ បើសិនបងប្អូនចង់ចូលរួមបន្តិចបន្តួច សូមទាក់ទងលោកពុកចន ឬលោកឪពុក​ ឆ័ត្រសិរី៖ABA លេខ 000759932🏨

ថ្ងៃ​សុក្រ​ពិសិដ្ឋ ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) បុណ្យព្រះយេស៊ូសោយទិវង្គត

“តើកន្សែងកខ្វក់ដ៏តូចនេះ នឹងទៅជាយ៉ាងណា?” ពួក​ទាហាន​និង​មេ​ដឹក​នាំ ព្រម​ទាំង​កង​រក្សា​ព្រះវិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះយេស៊ូ​ហើយ​ចង​ព្រះអង្គ។ ពេល​នោះ លោក​ពីឡាត់​បង្គាប់​ឱ្យ​ទាហាន​យក​ព្រះយេស៊ូ​ទៅ​វាយ​នឹង​រំពាត់ ហើយ​គេ​ក៏​ទះ​កំផ្លៀង​ព្រះអង្គ។ ប្រជាជន​ស្រែក​ថា “សូម​ឆ្កាង​ទៅ! សូម​ឆ្កាង​ទៅ!” គេ​ក៏​ឆ្កាង​ព្រះអង្គ​នៅ​ទី​នោះ។ បងប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​ព្រះយេស៊ូ​មិន​បាន​លះបង់​ខ្លួន ព្រះយេស៊ូ​អត់​បាន​ចោល​តួនាទី​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​កេតសេម៉ានី។ កាល​នៅ​ក្នុង​សួន​កេតសេម៉ានី ព្រះយេស៊ូ​បាន​សម្រេច​ចិត្ត​បំពេញ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះបិតា​របស់​ព្រះអង្គ។ នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យូហាន ស្ដី​អំពី​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ ដែល​យើង​ស្ដាប់​អម្បាញ់​មិញ យើង​បាន​ឃើញ​រឿង​ព្រះយេស៊ូ​រហូត​ដល់​ចុង​បញ្ចប់ បាន​កើត​ឡើង​យ៉ាង​សាហាវ​បំផុត។ គេ​ចាប់​ព្រះយេស៊ូ គេ​មើល​ងាយ​ព្រះយេស៊ូ គេ​ចំអក​ព្រះយេស៊ូ គេ​បង្ហាញ​ការ​ស្អប់​ចំពោះ​ព្រះយេស៊ូ គេ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូបកាយ​របស់​ព្រះយេស៊ូ​ផ្ទាល់។ ចុង​ក្រោយ​បំផុត នៅ​ពេល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង ពួក​ទាហាន​យក​សម្លៀក​បំពាក់​របស់​ព្រះអង្គ​មក​ចែក​ជា​បួន​ចំណែក ដើម្បី​ចែក​គ្នា​ម្នាក់​មួយៗ។ រី​ឯ​អាវ​ក្រហម​ទុំ​ធំ ក៏ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​ដែរ។ យើង​នឹក​រលឹក​ម្ដង​ទៀត នៅ​ពេល​ព្រះយេស៊ូ​ទៅ​ដល់​ភូមិ​បេតថានី នៅ​ពេល​នោះ​គេ​ខ្លាច​ក្នុង​ការ​ចែក​រំលែក​ទឹក​ក្រអូប​យ៉ាង​ថ្លៃ។ ប៉ុន្តែ ថ្ងៃ​នេះ​គេ​មិន​ភ្លេច​ចែក​រំលែក​អាវ​កម្សត់​បំផុត​របស់​ព្រះយេស៊ូ​ដែល​ប្រឡាក់​ឈាម។ ខ្ញុំ​ជឿ​ថា​នៅ​ក្នុង​អាវ​ដែល​គេ​កំពុង​ចែក​រំលែក មាន​កន្សែង​ដោយ​តូច​ដែល​ព្រះយេស៊ូ​បាន​ប្រើ​ដើម្បី​ជូត​ជើង​របស់​ក្រុម​សាវ័ក នៅ​ក្នុង​កម្ម​វិធី​ជប់​លៀង​ចុង​ក្រោយ​ពី​យប់។ តាម​ពិត​កន្សែង​ដ៏​តូច​នេះ​ស្អុយ​និង​ប្រឡាក់ ដោយ​អំពើ​បាប​របស់​ពិភព​លោក​ក៏​ដូច​ជា​អំពើ​បាប​របស់​យើង​ដែរ។ បងប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ នៅ​ក្នុង​ភាព​ស្ងប់​ស្ងាត់​នៃ​ដួង​ចិត្ត​របស់​យើង នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​ជីវិត​របស់​យើង​ជា​ពេល​វេលា​ដើម្បី​សម្លឹង​មើល​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ កន្សែង​ដ៏​តូច​ដែល​ប្រឡាក់​និង​ស្អុយ ដោយសារ​អំពើ​បាប​នៃ​ពិភព​លោក ដោយសារ​អំពើ​បាប​របស់​យើង​ខ្ញុំ​នៅ​ពេល​នេះ ភ្ជាប់​នៅ​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។ ឈើ​ឆ្កាង​នេះ​ធ្ងន់​ណាស់ ព្រះយេស៊ូ​បាន​ដួល​បី​ដង ដោយសារ​ឈើ​ឆ្កាង​នេះ​គឺ​ជា​សញ្ញា​សម្គាល់​នៃ​អំពើ​ឃោរឃៅ …

ថ្ងៃ​សុក្រ​ពិសិដ្ឋ ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) បុណ្យព្រះយេស៊ូសោយទិវង្គត Read More »

លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ

លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានកោះហៅប្រជុំបន្ទាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម   ZOOM ក្នុងនោះ​រួមមាន លោកបូជាចារ្យ ទទួលខុសព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងភ្នំពេញថ្មី និង អង្គការការីតាសកម្ពុជា ព្រមទាំងការិយាល័យមួយចំនួនមាន សុខភាព យុវជន និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា រួមទាំង​គណៈកម្មការស្វាគមន៍ភ្នំពេញថ្មី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរិះគិតបន្ទាន់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវ​ការរបស់ បងប្អូន ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារមេរោគឆ្លងកូវីដ-១៩។ លោកបូជាចារ្យតាមណ្ឌលនីមួយៗបានជំរាបជូនផែនការដែលបានគ្រោងតាមព្រះសហគមន៍នីមួយៗ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះអង្គការការីតាសក៏បានត្រៀមជាស្រេចដែរ​។ ក្នុងអង្គប្រជុំលោកអភិបាលអូលីវីយ៉េ ក៏បានរំឭកបន្ថែម សូមឲ្យលោកបូជាចារ្យ បំពេញកិច្ចការទាំងអស់នេះតាមជាក់ស្តែង ជាពិសេសលើកទឹកចិត្ត គ្រីស្តបរិស័ទគ្រប់រូប ឲ្យបំពេញតួនាទី បំពេញកិច្ចការសង្គហៈ នៅតាមកន្លែងដែលខ្លួនរស់ជាក់ស្តែង «ម្នាក់ៗត្រូវដើរតួនាទីជាសង្គហៈ» និងរស់នៅ ដោយអនុវត្តដូចព្រះសហគមន៍ដើមដំបូង។    សូមជំរាបថា កាលពី​ថ្ងៃទី​១១ មេសា ២០២១  ក្នុងសារពិសេសមួយ ​ផ្ញើជូនលោកបូជាចារ្យ និងគ្រីស្ត​បរិស័ទ​​នៅ​ក្នុង​ភូមិភាគ​​ភ្នំពេញ ​លោក​អភិបាល អូលីវីយ៉េ  មានប្រសាសន៍ថា៖ «ប្រសិនបើយើងនៅស្ងៀមស្ងាត់មានន័យថាយើងមិនអើពើ ប្រសិនបើយើងមិនអើពើ និង​ចាប់អារម្មណ៍ …

លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ Read More »

ថ្ងៃ ចន្ទ ទី ១២ ខែមេសា ឆ្នាំ ២០២១

អារុណ សួស្ដី !ដោយដេីរតាមសារពិសេសរបស់ខ្ញុំពីម្សិលមិញ ដេីម្បីជួយអ្នកក្រីក្រដែលគ្មានទីពឹង និងកំពុងរងទុក្ខលំបាកនៅទីក្រុងភ្នំពេញ https://www.youtube.com/watch?v=_qq97XZAUSoព្រឹកមិញ ខ្ញុំ បានរៀបចំប្រជុំគណកម្មាការសម្រុះសម្រួល ។ហេតុ នេះហេីយ ខ្ញុំសូមហៅម្ដងទៀតឱ្យបងប្អូនទាំងអស់ជាគ្រីស្ដបរិស័ទ ជាមិត្តសម្លាញ់ សូមបេីកភ្នែក បេីកត្រចៀក កន្លែងណាដែលយេីងរស់នៅ ប្រសិនបេីយេីងឃេីញបងប្អូនយេីងដែលកំពុងពិបាកមែនទែន សូមទាក់ទងតាមទូរសព្ទតាម SMS ផ្ទាល់ ខ្លួន ជាមួយ សមាជិក ណាមួយក៏បាននៃ *គណកម្មាការសង្គ្រោះបន្ទាន់កូវីដ១៩ រាជធានី ភ្នំពេញ * ។សូមអរគុណ! 🙏សូម ព្រះ ជាម្ចាស់ប្រទានពរ ដល់បង ប្អូន ! 😇+លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email