លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ

លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានកោះហៅប្រជុំបន្ទាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម   ZOOM ក្នុងនោះ​រួមមាន លោកបូជាចារ្យ ទទួលខុសព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងភ្នំពេញថ្មី និង អង្គការការីតាសកម្ពុជា ព្រមទាំងការិយាល័យមួយចំនួនមាន សុខភាព យុវជន និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា រួមទាំង​គណៈកម្មការស្វាគមន៍ភ្នំពេញថ្មី។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរិះគិតបន្ទាន់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវ​ការរបស់ បងប្អូន ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារមេរោគឆ្លងកូវីដ-១៩។

លោកបូជាចារ្យតាមណ្ឌលនីមួយៗបានជំរាបជូនផែនការដែលបានគ្រោងតាមព្រះសហគមន៍នីមួយៗ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះអង្គការការីតាសក៏បានត្រៀមជាស្រេចដែរ​។

ក្នុងអង្គប្រជុំលោកអភិបាលអូលីវីយ៉េ ក៏បានរំឭកបន្ថែម សូមឲ្យលោកបូជាចារ្យ បំពេញកិច្ចការទាំងអស់នេះតាមជាក់ស្តែង ជាពិសេសលើកទឹកចិត្ត គ្រីស្តបរិស័ទគ្រប់រូប ឲ្យបំពេញតួនាទី បំពេញកិច្ចការសង្គហៈ នៅតាមកន្លែងដែលខ្លួនរស់ជាក់ស្តែង «ម្នាក់ៗត្រូវដើរតួនាទីជាសង្គហៈ» និងរស់នៅ ដោយអនុវត្តដូចព្រះសហគមន៍ដើមដំបូង។   

សូមជំរាបថា កាលពី​ថ្ងៃទី​១១ មេសា ២០២១  ក្នុងសារពិសេសមួយ ​ផ្ញើជូនលោកបូជាចារ្យ និងគ្រីស្ត​បរិស័ទ​​នៅ​ក្នុង​ភូមិភាគ​​ភ្នំពេញ ​លោក​អភិបាល អូលីវីយ៉េ  មានប្រសាសន៍ថា៖ «ប្រសិនបើយើងនៅស្ងៀមស្ងាត់មានន័យថាយើងមិនអើពើ ប្រសិនបើយើងមិនអើពើ និង​ចាប់អារម្មណ៍ ជាមួយអ្នកដទៃ តើយើងជាសាវ័ករបស់​ព្រះយេស៊ូឬទេ?»

លោក​អភិបាលអូលីវីយ៉េ ​ជំរុញ​ឱ្យ​គ្រីស្ត​បរិស័ទ​យក​ចិត្ត​ទុក​ដាក់​ចំពោះបងប្អូន ដែល​កំពុង​តែ​ជួប​នូវ​ទុក្ខ​លំបាក​ព្រោះ​មេរោគ​ឆ្លង​កូវីដ​-១៩ និង​ដោយ​ស្ថានភាព​ត្រូវ​រាំង​ខ្ទប់​លើតំបន់​មួយ​ចំនួន​នៅរាជធានីភ្នំពេញ។ លោក​ ​សង្កត់ធ្ងន់ថា៖ «​ខ្ញុំសូមអញ្ជើញ​ លោកបូជាចារ្យ បងប្រុសបងស្រី និង​គ្រីស្តបរិស័ទទាំងអស់ ដែលនៅ​ក្នុង​រាជាធានីភ្នំពេញ ត្រូវបើកភ្នែក និង​ប្រាប់​ព័ត៌មាន ពីកន្លែង​មាន​បងប្អូនយើង​ កន្លែងដែលមានមិត្តសម្លាញ់ កន្លែង​ដែល​យើងឮថាគេកំពុងដាច់ពេល គ្មាន​ម្ហូប​អាហារ គេកំពុងពិបាកខ្លាំង។ សូមឲ្យយើងជួយ ទូរសព្ទ​ទៅលោកឪពុក ទូរសព្ទ​ទៅ​គ្រីស្តបរិស័ទ ដើម្បីឱ្យរៀបចំ​សកម្មភាពសង្គហៈបន្ទាន់។​  កុំឱ្យ​យើង​គិត​តែ អំពីយើងផ្ទាល់»។

លោកអភិបាលអូលីវីយ៉េជំរុញឲ្យគ្រីស្តបរិស័ទអនុវត្តន៍វិន័យ​របស់​ព្រះយេស៊ូ​​តែមួយ​គឺ៖ «ស្រឡាញ់​គ្នា​​ទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា»។

ជាមួយគ្នានេះលោក​បានរំឭកដល់គ្រប់ព្រះសហគមន៍ទាំងអស់ ត្រូវ​អនុវត្ត​ជាក់​ស្តែង «វិធាន ៣ការពារ និង ៣​កុំ»​ ដោយ​អនុវត្តពិតប្រាកដ កុំឲ្យគ្រាន់តែ​និយាយ​​តៗ​គ្នា​តែប៉ុណ្ណឹ គឺត្រូវ​ស្តាប់ទាំងរាជ រដ្ឋាភិបាល ទាំង​ក្រសួង​សុខាភិបាល ទាំងអាជ្ញាធរមូលដ្ឋាន​នៅតាម​កន្លែង​នីមួយៗ។ នេះជាចំណុច មូល ដ្ឋានមួយ​ត្រូវអនុវត្ត។ ត្រូវ​អនុវត្ត​ច្បា​ប់​ ដែលយើងមានសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅ​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ។ អនុវត្ត​យ៉ាងជាក់​ស្តែង កុំឱ្យ​បង្កបញ្ហា​ណា​មួយ​កើតឡើង ក្នុងសហគមន៍​​ដោយសារ​យើង​ជា​គ្រីស្តបរិស័ទ​៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email