ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ

នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយអង្គការការីតាសកម្ពុជា សហការណ៍ ជាមួយ អាជ្វាធរមូលដ្ឋានបាននាំយក ចំនួន ៧៥០កញ្ចប់ទៅចែកជូនបងប្អូន អ្ននេសាទ ជាជនជាតិ ខ្មែរ និង ខ្មែរឥស្លាម ស្ថិតនៅកោះ តាមដងទន្លេ មេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

តាមលោកគីម រតនា ប្រធានអង្គការការីតាសកម្ពុជាបានឲ្យដឹងថា អាហារ ហាឡាល សម្រាប់បងប្អូនខ្មែរឥស្លាម មានចំនួន ៣២០ កញ្ចប់ និងសម្រាប់បងប្អូនខ្មែរ មានចំនួន ៤០០ កញ្ចប់ ដែលបងប្អូនទាំងអស់នោះរស់នៅលើទូកតាមដងទន្លេមេគង្គ ប្រកបមុខរបរជាអ្នកនេសាទត្រី។ លោក គីមរតនា បន្តថាចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។

លោកបន្តថា តបតាមការអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ អង្គការកាតូលិក បានរួមគ្នាបំពេញកិច្ចការរជាមួយព្រះសហគមន៍ និងយកចិត្តទុកដាក់ចំពោះបងប្អូនដែលនៅជិតខាងយើង។ លោកប្រធានអង្គការការីតាសរូបនេះបន្តថា ចាប់បីថ្ងៃទី១ ខែឧសភា មកដល់ពេលនេះ តាមយុទ្ធសាស្ត្រថ្មីរបស់លោកអភិបាល យើងបានចែកអាហារជូនបងប្អូន ដូចជា បងប្អូនម៉ូតូឌុប អ្នករត់កង់បី អ្នករើសអេដចាយ បងប្អូនអ្នកប្រមូលសម្រាម កម្មករសំណង់ និង បងប្អូននេសាទ ដែលមានខ្វះខាត រហូតមកដល់ពេលនេះ មានចំនួនប្រមាណជាង ២៥០០ កញ្ចប់រួចហើយ។

លោកអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានដាក់ចេញនូវយុទ្ធសាស្ត្រចែកអាហារថ្ងៃត្រង់ជូនបងប្អូនខ្វះខាត មានបាយម្ហូប ត្រីខកំប៉ុង មី និងទឹកសុទ្ធ ក្នុងមួយថ្ងៃ ចំនួន ៥០០កញ្ចប់ ពីថ្ងៃទី ១-៨ខែឧសភា។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email