ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ
នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយអង្គការការីតាសកម្ពុជា សហការណ៍ ជាមួយ អាជ្វាធរមូលដ្ឋានបាននាំយក ចំនួន ៧៥០កញ្ចប់ទៅចែកជូនបងប្អូន អ្ននេសាទ ជាជនជាតិ ខ្មែរ និង ខ្មែរឥស្លាម ស្ថិតនៅកោះ តាមដងទន្លេ មេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមលោកគីម រតនា ប្រធានអង្គការការីតាសកម្ពុជាបានឲ្យដឹងថា អាហារ ហាឡាល សម្រាប់បងប្អូនខ្មែរឥស្លាម មានចំនួន ៣២០ កញ្ចប់ និងសម្រាប់បងប្អូនខ្មែរ មានចំនួន ៤០០ កញ្ចប់ ដែលបងប្អូនទាំងអស់នោះរស់នៅលើទូកតាមដងទន្លេមេគង្គ ប្រកបមុខរបរជាអ្នកនេសាទត្រី។ លោក គីមរតនា បន្តថាចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។ លោកបន្តថា តបតាមការអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ អង្គការកាតូលិក បានរួមគ្នាបំពេញកិច្ចការរជាមួយព្រះសហគមន៍ និងយកចិត្តទុកដាក់ចំពោះបងប្អូនដែលនៅជិតខាងយើង។ …
ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ Read More »