៣៥០គ្រួសារនៅជ្រោយអំពិលទទួលគ្រឿងបរិភោគ

ប្រជាជនក្រីក្រ៣៥០គ្រួសារនៅភូមិជ្រោយអំពិល ទទួលគ្រឿងបរិភោគពីអាជីវករមួយក្រុម ដឹកនាំដោយលោក ហ្វាម យ៉ាំងយ៉ុង ដោយសហការជាមួយព្រះសហគមន៍ចំប៉ា ដើម្បីសម្រួលដល់ជីវភាពរស់នៅមួយរយៈខ្លីក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។

កិច្ចការមនុស្សធម៌នេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ ឧសភា ២០២១ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ 

តាមប្រសាសន៍របស់លោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាម៉ុង ទទួលខុសត្រូវព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពទន្លេមេគង្គ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីចែកអំណោយនេះមានប្រសាសន៍ថា ព្រះសហគមន៍ចំប៉ាមានអំណរសប្បាយដោយ មានសប្បុរសជនមួយក្រុមដែលជាអ្នកធ្វើជំនួញនៅក្រុងភ្នំពេញមកចែកអំណោយដល់ប្រជាជនអ្នកក្រីក្រ និងរងគ្រោះដោយសារជំងឺកូវីដ១៩។ 

លោកបន្តថា «តាមការសង្កេតរបស់ខ្ញុំ ចំពោះសង្គមបច្ចុប្បន្ននេះ ខ្ញុំមើលឃើញថា មានមនុស្សជាច្រើនបានប្រមូលគ្នាជាគ្រួសារតែមួយ ដើម្បីជួយដល់មនុស្សដែលរង់ចាំជំនួយ ដោយមិនរង់ចាំតែពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ»។ 

លោកបញ្ជាក់ថា គេនាំជំនួយដោយមិនប្រកាន់លើសាសនា និងជនជាតិទេ។ នេះជាអំណរសប្បាយមួយដែលព្រះជាម្ចាស់ប្រទានឱ្យយើង តាមរយៈការចេះជួយគ្នាទៅវិញទៅមក ក្នុងឱកាសដែលយើងមានទុក្ខលំបាក។

អំណោយដែលប្រជាជនទាំង៣៥០គ្រួសារទទួលបានមាន អង្ករ១០គីឡូក្រាម និងមី២០កញ្ចប់ក្នុងមួយគ្រួសារ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email