ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញបង្កើត​យុទ្ធនាការ​សម្រាប់ទិវាកុមារ​អន្តរជាតិពេញមួយខែមិថុនា នេះ

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញគ្រោងនឹង​រៀប​ចំយុទ្ធនាការ​​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នា​ថ្ងៃ​អាទិត្យខាង​មុខនេះ។ ​យុទ្ធនាការ​​នេះ ខុស​ប្លែក​ពីព្រឹត្តិការណ៍​ដែលធ្លាប់តែធ្វើឡើងជារៀងរាល់​ឆ្នាំ​ ដោយ​សារ​តែ​ប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងជួប​នឹង​បញ្ហា​ការរីករាលដាលនៃ​វីរុសកូវីដ-​១៩។

ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ ដែល​ដឹក​នាំ​ដោយ​ការិយាល័យ​យុវជនជំទង់ និង​កុមារ ​ចាប់​ផ្តើម​​​រៀប​ចំ​យុទ្ធនាការ​១មិថុនា​ស្ដីពី​សិទ្ធិកុមារ​អន្តរជាតិ​ ​ចំពោះ​​កុមារ​ដែល​មាន​អាយុចាប់​ពី​​៥ឆ្នាំ​ដល់​១៣ឆ្នាំ​​ រយៈពេល​ជិតមួយខែ ដោយ​គិត​ចាប់ពី​ថ្ងៃអាទិត្យសប្ដាហ៍​ទីមួយនៃ​ខែមិថុនានេះ​ រហូត​ដល់​ថ្ងៃអាទិត្យ​ចុងខែមិថុនា ឆ្នាំ​២០២១នេះ។

យុទ្ធនាការនេះ​នឹង​ធ្វើ​ដោយ​មេក្រុម​កាយឫទ្ធិនៅ​តាម​តំបន់​រៀងៗខ្លួន​ តាម​រយៈ​ការ​ចុះ​ទៅ​សួរសុខទុក្ខ និង​អប់រំ​​តាម​ផ្ទះកុមារផ្ទាល់។

លោក ​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជនជំទង់ និង​កុមារ បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ​ការិយាល័យ​លោកបាន​រៀបចំ​យុទ្ធ​នាការ​ ដោយ​មាន​សម្ភារៈ​អប់រំដល់កុមារ​ឱ្យ​មាន​ការ​យល់​ដឹងពី​សិទ្ធិ និង​សេរីភាព​របស់ខ្លួន​នៅ​​ក្នុងសង្គម។

លោកថា ៖ «ក្នុង​រយៈពេល​៤​សប្ដាហ៍​នេះ​ តាមរយៈ​មេកាយឫទ្ធិនឹង​ទៅអប់រំកុមារកាយឫទ្ធិតាមផ្ទះ​ជារៀងរាល់​ថ្ងៃ ដើម្បីលើកទឹកចិត្តកុមារ ព្រមទាំងចែកកញ្ចប់​អនុស្សាវរីយ៍ដល់​កុមារផងដែរ ដោយ​ពួក​គាត់​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តន៍ជានិច្ច​​តាម​វិធាន​សុខាភិបាល»។

លោក​សារឿន បាន​បន្ថែម​ថា គោល​បំណង​របស់ព្រះសហគមន៍​ គឺ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយឱ្យ​កុមារ​យល់​ពី​តម្លៃ និង​សិទ្ធិ​ធំៗ​របស់​​ពួកគាត់​ទាំង៤ច្បាស់ ព្រម​ទាំង​​ឱ្យ​កុមារ​ទទួល​បាន​អំណរ​សប្បាយ​តាម​រយៈ​ការ​បង្កើត​កម្មវិធី​នេះផងដែរ​​ ជាពិសេស​ចង់​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់ពី​ព្រះសហគមន៍​កាតូលិក​ភូមិភា​គ​ភ្នំពេញ​ចំពោះ​កុមារ។

ប្រធានការិយាល័យយុវជនជំទង់ និងកុមាររូបនេះ ​បានឱ្យ​ដឹង​ទៀត​ថា​ ៖ «អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ចង់​បញ្ជ្រាប​កុមារ​ឱ្យ​យល់​ដឹង​អំពី​ការ​អប់​រំ​របស់​លោក​អភិបាល​អូលីវីយ៉េ នៅក្នុង​បរិបទ​កូវីដ-១៩​នេះដោយ​ផ្ដោត​សំខាន់​លើ​៣ថែរក្សាគឺ​ ការទទួល​ខុសត្រូវ សាមគ្គីភាព និង​អធិដ្ឋាន»។

លោក​បន្ត​ថា ព្រះសហគមន៍​​នឹង​អប់រំ កុមារ​ឱ្យ​ដឹង​ថា ក្នុង​នាម​ជាកុមារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​៣​ថែរក្សា​នេះ​ ជាពិសេស​សម្រាប់​កុមារ​ដែល​នៅ​ក្នុង​គ្រួសារ​កាតូលិក ត្រូវ​​ចូល​រួម​អធិដ្ឋាន​ជាមួយ​នឹងឪពុក​ម្ដាយ ហើយ​ឪពុក​ម្ដាយ​ក៏​ត្រូវ​ណែនាំ​និង​រំឭក​កូនៗ និង​ធ្វើជាគំរូ​សម្រាប់កូន​ផងដែរ។​

លោក សារឿន បាន​បញ្ជាក់​ទៀតថា ការ​អប់​រំ​ពី​សិទ្ធិ​របស់​កុមារ​នេះ​មាន​សារសំខាន់ ដើម្បី​ឱ្យ​ពួក​គេ​យល់​ដឹង​ពី​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទាំង​ការ​រៀន​សូត្រ ការ​ថែទាំព្យាបាល អំណរសប្បាយ និង​មានជីវិត គឺ​ឱ្យ​កុមារ​យល់​ថា​គេ​មាន​តម្លៃ​នៅក្នុង​ការរស់នៅ និង​នៅក្នុង​គ្រួសារ​ ដោយ​ស្ថិត​ក្នុង​ក្រប​ខណ្ឌជាកុមារ។​

ជាងនេះ​ទៅ​ទៀត ទិវា​កុមារ​អន្តរ​ជាតិ​នេះ​ធ្វើ​ឱ្យ​កុមារ​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ ដោយ​ជួយ​ឱ្យ​កុមារ​ទ​ទួល​បាន​ការការពារ​ថែរក្សាពី​មនុស្ស​ជុំ​វិញ​ខ្លួន ចៀសវាង​ការបិទសិទ្ធិកុមារ​ក្នុង​ការរៀន​សូត្រ​តាមរយៈ​ការអប់រំ​នេះ។​ នេះបើតាម​ការលើកឡើងរបស់​លោក សារឿន។

លោក​សារឿនបានបន្ថែម​ថា ការ​គាំពារ​ថែរក្សាកុមារ​ មិនមែន​មាន​ត្រឹម​តែ​នៅក្នុង​គ្រួសារទេ ប៉ុន្តែ​នៅគ្រប់​កន្លែង គឺអ្នក​ដែល​នៅជុំវិញកុមារ ដោយ​សង្គម​ទាំងមូលត្រូវ​យក​ចិត្ត​ទុកសាក់​លើ​កុមារ​ជាអាទិភាព​ ព្រោះ​កុមារ​ជាទំពាំង​មួយដែល​ត្រូវ​ការ​ថែទាំដើម្បី​អនាគតសង្គម៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email