អភិបូជាប្រគល់មុខងារជាអ្នកបម្រើអាសនៈជូនបងប្រុស ប៉ូល វិន កាន់ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ “ស្រែកនៅវាលរហោស្ថាន”

បងប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ថ្ងៃ​នេះ​ជា​ថ្ងៃទី​២៤ ខែ​មិថុនា មាន​ន័យ​ថា​ព្រះយេស៊ូ​ប្រសូត​៦​ខែ​ទៀត។ ថ្ងៃ​នេះ ជា​យប់​ខ្លី​ជាង​គេ​និង​ជា​ថ្ងៃ​វែង​ជាង​គេ​នៅ​ក្នុង​មួយ​ឆ្នាំ ចាប់​ពី​យប់​នេះ​យប់​ចាប់​ផ្តើម​វែង​ទៅៗ​និង​ថ្ងៃ​ខ្លី​ទៅៗ​រហូត​ដល់​ថ្ងៃ​ព្រះយេស៊ូ​ប្រសូត។ នៅ​ពេល​យ៉ូហាន​បាទីស្ទ​កើត​ហើយ តាម​ពិត​យើង​ត្រូវ​ការ​មាន​ព្រះអាទិត្យ​ដូច​ជា​លិច​ទៅៗ ដើម្បី​ទុក​ឱ្យ​ព្រះយេស៊ូ​ទៅ​ជា​ព្រះអាទិត្យ​មហា​កំពូល​ដើម្បី​បំភ្លឺ​ពិភព​លោក ដូច​យ៉ូហាន​បាទីស្ទ​មាន​តួនាទី​ចង្អុល បង្ហាញ​ឱ្យ​គេ​ឃើញ​ព្រះយេស៊ូ​ផ្ទាល់។

ថ្ងៃ​នេះ នៅ​ពេល​យើង​មើល​យ៉ូហាន​បាទីស្ទ នៅ​ពេល​យើង​មើល​ជីវិត​របស់​យើង​នៅ​ក្នុង​កូវីដ​មាន​រឿង​ប្រហែល​គ្នា​ច្រើន​ណាស់។ នៅ​ពេល​ឪពុក​ម្តាយ​សួរ​ថា “តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?” នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់​នៅ​ពេល​យើង​ជា​ឪពុក​ម្តាយ​ពេល​យើង​មាន​កូន​កើត​ភ្លាមៗ​យើង​ក៏​បាន​សួរ​សំណួរ​នេះ​ដែរ។ ថ្ងៃ​នេះ យើង​នឹក​ឃើញ​ដល់​ឪពុក​ម្តាយ​របស់​បង​ប្រុស កាន់ ដែល​មិន​អាច​ចូល​រួម​បាន​ដោយសារ​ស្ថានភាព​មិន​អំណោយ​ផល។ ប៉ុន្តែ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រួសារ​គាត់​ដោយ​ដឹង​ថា ឪពុក​ម្តាយ​កំពុង​អធិដ្ឋាន​សម្រាប់​កូន​ដែរ។ ចំពោះ​សំណួរ​នេះ ឪពុក​ម្តាយ​មាន​ប្រហែល​ជាង​៣០​មុន ឥឡូវ​នេះ​ឃើញ​កូន​នេះ​កំពុង​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់។ តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? ថ្ងៃ​នេះ​យើង​ឃើញ​ចម្លើយ៖

ទី​មួយ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដែល​ស្រែក​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​កែប្រែ​ចិត្ត​គំនិត ទទួល​ពិធី​ជ្រមុជ​ទឹក​ដើម្បី​ទទួល​ជីវិត​ថ្មី​ជា​មួយ​ព្រះយេស៊ូ។

ទី​ពីរ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​បង្ហាញ​ព្រះយេស៊ូ​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​មើល​ឃើញ។

យ៉ូហាន​បាទីស្ទ​បាន​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដើម្បី​ឱ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​កែ​ប្រែ​ចិត្ត​គំនិត និង​ទទួល​ពិធី​ជ្រមុជ​ទឹក។ នៅ​ក្នុង​នេះ ប្រសិន​បើ​យើង​មើល​បញ្ហា​កូវីដ-១៩​សព្វ​ថ្ងៃ យើង​មាន​រឿង​ច្រើន​ដែល​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា។ លោក​យ៉ូហាន​បាទីស្ត​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​វាល​រហោស្ថាន​របស់​យើង​សព្វ​ថ្ងៃ​នៅ​កន្លែង​ណា? របៀប​ដែល​យើង​រស់​នៅ​តាម​រយៈ​ទំនាក់​ទំនង​ដែល​យើង​មាន​ក្នុង​ទូរស័ព្ទ នៅ​ក្នុង​ការ​ប្រជុំ​ពី​ចម្ងាយ នៅ​ក្នុង​របៀប​ដែល​យើង​លែង​ជួប​ជុំ​គ្នា​បាន ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន​ទំនើប។ ទំនើប ដោយសារ​ខ្ញុំ​នៅ​មុខ​កាំមេរ៉ា ខ្ញុំ​មាន​ហ្វេសបុក ខ្ញុំ​មាន​យូធូប​ដែល​កំពុង​ផ្សាយ​ផ្ទាល់​ខ្ញុំ​ស្រែក​ខ្លាំងៗ​ដើម្បី​ឱ្យ​គេ​លឺ។

២​សប្តាហ៍​មុន ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ថ្វាយ​អភិបូជា​នៅ​មុខ​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម ចំការទៀង ម្នាក់​ឯង ដើម្បី​ធ្វើ​ពិធី​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​លើ​ដី​ស្រែ។ នៅ​ពេល​ខ្ញុំ​កំពុង​ទេសនា​អស់​ពី​សមត្ថភាព ដែល​គ្មាន​មនុស្ស​នៅ​មុខ​ខ្ញុំ ពេល​នោះ​ណែនាំ​ឱ្យ​ខ្ញុំ​គិត​ថា តើ​មាន​នរណា​ដែល​កំពុង​ស្តាប់​ខ្ញុំ? តើ​ខ្ញុំ​ចូល​ក្នុង​វាល​រហោស្ថាន​ដូច​យ៉ូហាន​បាទីស្ទ​ទេ​ឬ? សម្រាប់​លោក​ឪពុក​ក៏​ដូច​គ្នា​ដែរ ប៉ុន្មាន​ដង​ដែល​លោក​ឪពុក​បាន​ថ្វាយ​អភិបូជា​ម្នាក់​ឯង ប៉ុន្តែ​លោក​ឪពុក​បើក​មេក្រូ​ដើម្បី​ឱ្យ​គេ​ស្តាប់​លឺ។ ស្រប​ពេល​ដែល​លោក​ឪពុក​កំពុង​ទេសនា មាន​ខ្លះ​គេ​កំពុង​លាង​ចាន ដាំ​បាយ ធ្វើ​ម្ហូប ទៅ​ផ្សារ… ក្រោយ​មក​លោក​ឪពុក​ចេញ​ដើម្បី​ចែក​ព្រះកាយ​ព្រះគ្រីស្ត ទាំង​អស់​គ្នា​គេ​រត់​ដើម្បី​មក​ទទួល យើង​បាន​ទទួល​បទ​ពិសោធន៍​ដូច​យ៉ូហាន​បាទីស្ទ​ដែរ។ យើង​ប្រជុំ​ពី​ចម្ងាយ​តាម​កម្មវិធី ZOOM ពេល​ខ្លះ​ខ្ញុំ​អស់​កម្លាំង​ណាស់ ពេល​ខ្ញុំ​និយាយ​អ្នក​ផ្សេង​ទៀត​ត្រូវ​ការ​បិទ​សំលេង មាន​ខ្លះ​គេ​បិទ​កាំមេរ៉ា​ទៀត​យើង​មិន​ដឹង​គេ​ធ្វើ​អ្វី គេ​ស្តាប់​ឬ​អស់។

អត្ថបទ​ទី​១ “រី​ឯ​ខ្ញុំ​វិញ​ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​តែ​បែរ​ជា​ឥត​អំពើ ខ្ញុំ​ខាត​កម្លាំង​ជា​អាសាបង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ ប៉ុន្តែ​តាម​ពិត​ព្រះអម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ”។ ពិត​មែន អ្វី​ដែល​យើង​ខិត​ខំ អ្វី​ដែល​យើង​ប្រឹង នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩​នេះ ត្រូវ​តែ​ណែនាំ​ឱ្យ​មាន​ផ្លែ។ នៅ​ពេល​យ៉ូហាន​បាទីស្ទ បាន​ស្រែក​ដល់​ប្រជាជន​អ៊ីស្រាអែល​សូម​កែ​ប្រែ​ចិត្ត​គំនិត​និង​សូម​ទទួល​ពិធី​ជ្រមុជ​ទឹក។ នៅ​ពេល​យើង​បាន​លឺ​សំលេង​ទូរស័ព្ទ “សូម​បង​ប្អូន​ចូល​រួម​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩…” ក៏​ដូច​ជា​រដ្ឋាភិបាល​បាន​ស្រែក​អំពី​៣​ការពារ​៣​កុំ។ យ៉ូហាន​បាទីស្ទ​បាន​ស្រែក​ថា ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​សូម​កែ​ប្រែ​ចិត្ត​គំនិត​សិន។ ពេល​ខ្លះ​យើង​ភ្លេច​ខ្លួន អាង​ថា​យើង​ចាក់​វ៉ាក់សាំង​ហើយ​យើង​មិន​បាន​ប្រុង​ប្រយ័ត្ន តាម​ពិត​យើង​ត្រូវ​តែ​បន្ត​អនុវត្ត​៣​ការពារ​៣​កុំ​ដដែល ទោះបី​យើង​ចាក់​ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ទោះបី​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ យើង​ត្រូវ​តែ​បន្ត​កែប្រែ​ចិត្ត​គំនិត​ជានិច្ច យើង​ត្រូវ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះបន្ទូល​ព្រះជាម្ចាស់ យើង​ត្រូវ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន។ សព្វ​ថ្ងៃ យើង​ជា​គ្រីស្ត​បរិស័ទ​មិន​អាច​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ មិន​អាច​ទទួល​អគ្គ​សញ្ញា​ផ្ទាល់​ជា​ព្រះកាយ​ព្រះគ្រីស្ត ជា​អគ្គ​សញ្ញា​លើក​លែង​ទោស ពី​ប៉ុន្មាន​ខែ​កន្លង​មក​ម្ល៉េះ។ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​កែប្រែ​ចិត្ត​គំនិត​ត​ទៅ​ទៀត ដូច​លោក​យ៉ូហាន​បាទីស្ទ​បាន​រំលឹក​យើង​មិន​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន​ទេ ប្រសិន​បើ​យើង​កែ​ប្រែ​ចិត្ត​គំនិត​មិន​បាន។ ប៉ុន្តែ ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹក​និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​មួយ​ព្រះយេស៊ូ យើង​ត្រូវ​តែ​បន្ត​កែប្រែ​ចិត្ត​គំនិត​ជានិច្ច យើង​ត្រូវ​តែ​បន្ត​បង្កើត​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះជាម្ចាស់។

ដូច្នេះ ពេល​វេលា​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ ជា​រដូវ​មួយ​យ៉ាង​ពិសេស​មែន​ទែន ដើម្បី​ឱ្យ​យើង​សាក​ល​មើល​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន។ តើ​យើង​ស្រឡាញ់​ព្រះជាម្ចាស់​ឬ​ទេ? តើ​យើង​បាន​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ឬ​ទេ? ឬ​យើង​ចេះ​តែ​រក​មូល​ហេតុ​ដើម្បី​បដិសេធ​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ បន្តិច​ម្តងៗ​យើង​ភ្លេច​សំលេង​របស់​យ៉ូហាន​បាទីស្ទ​ដែល​ថា “កែ​ប្រែ​ចិត្ត​គំនិត ស្រឡាញ់​ព្រះជាម្ចាស់​ចុះ ជឿ​លើ​ដំណឹង​ល្អ​ចុះ”។ នេះ​ជា​ធម្មទេសនា​ដំបូង​របស់​ព្រះយេស៊ូ កែ​ប្រែ​ចិត្ត​គំនិត​និង​ជឿ​លើ​ដំណឹង​ល្អ​ទៅ ឱ្យ​យើង​គិត​ពិចារណា។

យ៉ូហាន​បាទីស្ទ​បង្ហាញ​ព្រះយេស៊ូ ចង្អុល​ព្រះយេស៊ូ នៅ​ពេល​គាត់​ចង្អុល​ព្រះយេស៊ូ​តាម​ពិត​យើង​លែង​មើល​មុខ​យ៉ូហាន​បាទីស្ទ​ហើយ គឺ​យើង​មើល​ដៃ​របស់​គាត់ ហើយ​យើង​ឆ្ងល់​ថា​ដៃ​របស់​គាត់​កំពុង​ចង្អុល​អ្វី។ ថ្ងៃ​នេះ ដែល​យើង​ធ្វើ​ពិធី​តែង​តាំង​បង​ប្រុស កាន់ ជា​អ្នក​បម្រើ​អាសនៈ​ជា​ផ្លូវ​ការ គឺ​ជា​តួនាទី​មួយ​យ៉ាង​សំខាន់​ដោយ​ទទួល​តួនាទី​ជា​អ្នក​បម្រើ។ នេះ​ជា​ជំហាន​មួយ ដែល​ណែនាំ​បង​ប្រុស​នៅ​ថ្ងៃ​អនាគត​ក្លាយ​ជា​បូជាចារ្យ ដើម្បី​ធ្វើ​ជា​សក្ការៈ​បូជា​ដោយ​ព្រះនាម​ព្រះយេស៊ូ។ ប៉ុន្តេ ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​លែង​មើល​ឃើញ​យើង គឺ​ឱ្យ​គេ​មើល​ព្រះយេស៊ូ។ ខ្ញុំ​ចូល​ចិត្ត​មាន​នំ​ព្រះកាយ​ធំ ព្រោះ​ពេល​ខ្ញុំ​មាន​នំ​ព្រះកាយ​ធំ​ខ្ញុំ​លើក​ល្មម​ដើម្បី​បាំង​មុខ​ខ្ញុំ ដោយសារ​នេះ​ពោរពេញ​ដោយ​អត្ថន័យ​ដោយ​សារ​ដោយ​ព្រះនាម​ព្រះយេស៊ូ​ផ្ទាល់ យើង​ធ្វើ​ពិធី​សក្ការៈ​បូជា។ ថ្ងៃ​នេះ​ដែល​បងប្រុស​ទទួល​តួនាទី​ជា​អ្នក​បម្រើ​អាសនៈ​ជា​ផ្លូវ​ការ ជា​ពេល​វេលា​មួយ​ដើម្បី​ហាត់​ថែម​ទៀត​ធ្វើ​ជា​អ្នក​បម្រើ ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​ស្គាល់​ព្រះយេស៊ូ។ និង​ដើម្បី​យល់​ថា នៅ​ថ្ងៃ​អនាគត​យើង​មិន​សម្តែង​អំពី​ស្នាដៃ​របស់​យើង ប៉ុន្តែ​យើង​សម្តែង យើង​បង្ហាញ​អំពី​ព្រះហស្ត​របស់​ព្រះជាម្ចាស់ អំពី​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ គឺ​ដើម្បី​លើក​តម្កើង​ព្រះនាម​របស់​ព្រះអង្គ ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។

ដូច្នេះ ថ្ងៃ​នេះ​យើង​អធិដ្ឋាន​ជា​មួយ​និស្សិត​ទេវៈ​វិទ្យាល័យ​ទាំង​អស់ ជា​មួយ​បូជាចារ្យ​ទាំង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ណែនាំ​ទេវៈ​វិទ្យាល័យ​ពេញ​មួយ​ឆ្នាំ ជា​ពិសេស​លោក​ឪពុក​លី​ដែល​ជា​នាយក​។ យើង​នឹក​ឃើញ​ដល់​បូជាចារ្យ ដែល​បាន​បង្រៀន​ផ្ទាល់ ក៏​ដូច​ជា​បាន​បង្រៀន​ពី​ចម្ងាយ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឱ្យ​និស្សិត​ទេវៈ​របស់​យើង​មាន​ចំណេះ​ដឹង និង​រីក​ចម្រើន​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត។ យើង​អធិដ្ឋាន​សម្រាប់​និស្សិត​របស់​យើង​ដែល​នៅ​ប្រទេស​ថៃ ដែល​កំពុង​ត្រៀម​ខ្លួន យើង​ដឹង​ថា​យើង​មាន​ចិត្ត​គំនិត​តែ​មួយ​នៅ​ក្នុង​មហា​គ្រួសារ​តែ​មួយ ព្រោះ​ថា​ព្រះសហគមន៍​ជា​គ្រួសារ​ធំ​ណាស់។ ដូច្នេះ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​យើង​ទាំង​អស់​គ្នា ប្រទាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដោយ​ដឹង​ថា​ពិត​មែន​ព្រះជាម្ចាស់​ប្រទាន​យុត្តិធម៌​ឱ្យ​ខ្ញុំ ព្រះជាម្ចាស់​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ គឺ​ណែនាំ​ឱ្យ​ខ្ញុំ​មើល​ឃើញ​វត្តមាន​របស់​ព្រះអង្គ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ លុះត្រាតែ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ ដើម្បី​ណែនាំ​ឱ្យ​សិរីរុងរឿង​របស់​ព្រះអង្គ​ភ្លឺ​ដល់​បង​ប្អូន​ទាំង​អស់​នៅ​លើ​ផែន​ដី​នេះ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ
ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email