អភិបូជាប្រគល់មុខងារជាអ្នកបម្រើអាសនៈជូនបងប្រុស ប៉ូល វិន កាន់ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ “ស្រែកនៅវាលរហោស្ថាន”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ថ្ងៃ​នេះ​ជា​ថ្ងៃទី​២៤ ខែ​មិថុនា មាន​ន័យ​ថា​ព្រះយេស៊ូ​ប្រសូត​៦​ខែ​ទៀត។ ថ្ងៃ​នេះ ជា​យប់​ខ្លី​ជាង​គេ​និង​ជា​ថ្ងៃ​វែង​ជាង​គេ​នៅ​ក្នុង​មួយ​ឆ្នាំ ចាប់​ពី​យប់​នេះ​យប់​ចាប់​ផ្តើម​វែង​ទៅៗ​និង​ថ្ងៃ​ខ្លី​ទៅៗ​រហូត​ដល់​ថ្ងៃ​ព្រះយេស៊ូ​ប្រសូត។ នៅ​ពេល​យ៉ូហាន​បាទីស្ទ​កើត​ហើយ តាម​ពិត​យើង​ត្រូវ​ការ​មាន​ព្រះអាទិត្យ​ដូច​ជា​លិច​ទៅៗ ដើម្បី​ទុក​ឱ្យ​ព្រះយេស៊ូ​ទៅ​ជា​ព្រះអាទិត្យ​មហា​កំពូល​ដើម្បី​បំភ្លឺ​ពិភព​លោក ដូច​យ៉ូហាន​បាទីស្ទ​មាន​តួនាទី​ចង្អុល បង្ហាញ​ឱ្យ​គេ​ឃើញ​ព្រះយេស៊ូ​ផ្ទាល់។ ថ្ងៃ​នេះ នៅ​ពេល​យើង​មើល​យ៉ូហាន​បាទីស្ទ នៅ​ពេល​យើង​មើល​ជីវិត​របស់​យើង​នៅ​ក្នុង​កូវីដ​មាន​រឿង​ប្រហែល​គ្នា​ច្រើន​ណាស់។ នៅ​ពេល​ឪពុក​ម្តាយ​សួរ​ថា “តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?” នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់​នៅ​ពេល​យើង​ជា​ឪពុក​ម្តាយ​ពេល​យើង​មាន​កូន​កើត​ភ្លាមៗ​យើង​ក៏​បាន​សួរ​សំណួរ​នេះ​ដែរ។ ថ្ងៃ​នេះ យើង​នឹក​ឃើញ​ដល់​ឪពុក​ម្តាយ​របស់​បង​ប្រុស កាន់ ដែល​មិន​អាច​ចូល​រួម​បាន​ដោយសារ​ស្ថានភាព​មិន​អំណោយ​ផល។ ប៉ុន្តែ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រួសារ​គាត់​ដោយ​ដឹង​ថា ឪពុក​ម្តាយ​កំពុង​អធិដ្ឋាន​សម្រាប់​កូន​ដែរ។ ចំពោះ​សំណួរ​នេះ ឪពុក​ម្តាយ​មាន​ប្រហែល​ជាង​៣០​មុន ឥឡូវ​នេះ​ឃើញ​កូន​នេះ​កំពុង​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់។ តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? ថ្ងៃ​នេះ​យើង​ឃើញ​ចម្លើយ៖ ទី​មួយ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដែល​ស្រែក​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​កែប្រែ​ចិត្ត​គំនិត ទទួល​ពិធី​ជ្រមុជ​ទឹក​ដើម្បី​ទទួល​ជីវិត​ថ្មី​ជា​មួយ​ព្រះយេស៊ូ។ ទី​ពីរ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​បង្ហាញ​ព្រះយេស៊ូ​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​មើល​ឃើញ។ យ៉ូហាន​បាទីស្ទ​បាន​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដើម្បី​ឱ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​កែ​ប្រែ​ចិត្ត​គំនិត និង​ទទួល​ពិធី​ជ្រមុជ​ទឹក។ នៅ​ក្នុង​នេះ ប្រសិន​បើ​យើង​មើល​បញ្ហា​កូវីដ-១៩​សព្វ​ថ្ងៃ យើង​មាន​រឿង​ច្រើន​ដែល​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា។ លោក​យ៉ូហាន​បាទីស្ត​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​វាល​រហោស្ថាន​របស់​យើង​សព្វ​ថ្ងៃ​នៅ​កន្លែង​ណា? របៀប​ដែល​យើង​រស់​នៅ​តាម​រយៈ​ទំនាក់​ទំនង​ដែល​យើង​មាន​ក្នុង​ទូរស័ព្ទ នៅ​ក្នុង​ការ​ប្រជុំ​ពី​ចម្ងាយ នៅ​ក្នុង​របៀប​ដែល​យើង​លែង​ជួប​ជុំ​គ្នា​បាន ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន​ទំនើប។ ទំនើប ដោយសារ​ខ្ញុំ​នៅ​មុខ​កាំមេរ៉ា ខ្ញុំ​មាន​ហ្វេសបុក ខ្ញុំ​មាន​យូធូប​ដែល​កំពុង​ផ្សាយ​ផ្ទាល់​ខ្ញុំ​ស្រែក​ខ្លាំងៗ​ដើម្បី​ឱ្យ​គេ​លឺ។ …

អភិបូជាប្រគល់មុខងារជាអ្នកបម្រើអាសនៈជូនបងប្រុស ប៉ូល វិន កាន់ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ “ស្រែកនៅវាលរហោស្ថាន” Read More »