លោកឪពុកវ៉ាំងសង់ សេន័យឆាល់ ជាប្រធានថ្មី ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)

លោកឪពុក វ៉ាំងសង់ សេន័យឆាល់ កើតនៅថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ១៩៧២។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅភូមិភាគ ម៉ាំង Mans ក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (ហៅកាត់ថា MEP) នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០០១។

លោក វ៉ាំងសង់ សេន័យឆាល់ ទទួលសញ្ញាប័ត្រ បណ្ឌិតទេវវិទ្យា​ខាងព្រះគម្ពីរ ពីសាកលវិទ្យាល័យ កាតូលីយ៉េគេ ឡឺវ៉េន (Katholieke Universiteit Leuven) និង វិទ្យាស្ថានកាតូលិក​ នៅទីក្រុង​ប៉ារីស (និក្ខេបទបណ្ឌិតរបស់លោកបាន​បោះពុម្ពផ្សាយនៅឆ្នាំ២០០៩ ដោយ​គ្រឹះស្ថានបោះពុម្ព​ផ្សាយ​វ៉ល់ធឺ ដឺ ហ្គ្រូអ៊ីធឺ-Walter de Gruyter នៅទីក្រុងប៊ែរឡាំង ប្រទេស​អាឡឺម៉ង់)។ លោកឪពុក វ៉ាំងសង់ សេន័យឆាល់ បានមកបំពេញកិច្ចការជាសាសនទូត នៅប្រទេសកម្ពុជា ពី​ឆ្នាំ​២០០៧ រហូតដល់ឆ្នាំ ២០១៦ ។

ក្នុងរយៈពេលបំពេញបេសកកម្មសាសនទូតនៅកម្ពុជា លោកឪពុក វ៉ាំងសង់ ទទួលខុសត្រូវការងារ​ជា​ច្រើន ដូចជា​៖ បូជាចារ្យជំនួយ បន្ទាប់មកបូជាចារ្យ​ទទួល​ព្រះសហគមន៍ ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​ទេវវិទ្យា​ល័យ​ភ្នំពេញ និងបង្រៀនក្នុង​វគ្គបណ្តុះបណ្តាល​បងប្អូន​គ្រីស្ដ​បរិស័ទឯទៀតៗ លោកក៏ជាអគ្គលេខា​ធិការ និង​ជា​អធិការ​បតី​​របស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ។

ជាមួយគ្នានេះ លោកក៏ជាតំណាង​ព្រះសហ​គមន៍​​កាតូលិក នៅ​ក្នុងសមាគមព្រះគម្ពីរកម្ពុជា។ លោកជាសមាជិក​នៃ​គណៈកម្មការ​អន្តរ​ភូមិភាគ​បក​ប្រែ​សៀវ​ភៅ ពិធីបុណ្យអភិបូជាជាភាសាខ្មែរ  ហើយ​លោក​ក៏​ជា​អ្នកទទួល​ខុសត្រូវ មណ្ឌល​និស្សិត​កាតូលិក​កម្ពុជា​ផង​ដែរ។

លោកឪពុក វ៉ាំងសង់ សេន័យឆាល់ ​ក៏ជាសាស្រ្តាចារ្យ បង្រៀននៅ​វិទ្យាស្ថានសន្ដសិលានៅបឹងហ្គាល័រ​ ប្រទេសឥណ្ឌា​ (Institute Pontifical​ Saint-Pierre de Bangalore)។

ឆ្នាំ២០១៦ លោកត្រូវបានជ្រើសតាំងជាទីប្រឹក្សា ក្រុម​សាសនទូត ក្រៅប្រទេសនាទីក្រុងប៉ារីស។ លោកទទួលមុខងារជាអ្នកសម្របសម្រួលការងារទូទៅក្នុងក្រុមសាសនទូត មានដូចជា ទំនាក់ទំនង ផ្សព្វផ្សាយ អំពីកិច្ចការសាសនទូតក្រៅប្រទេស ហើយលោកក៏ទទួលខុសត្រូវកិច្ចការផ្សេងៗ ក្នុងព្រះវិហារ​របស់សាសនទូត MEP និងនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវ បារាំងអាស៊ី ដែលលោកបានក្លាយ​ជាប្រធាន​នៅក្នុ​ង​ឆ្នាំ២០២១នេះ។

ពីឆ្នាំ២០១៩ រហូតដល់សព្វថ្ងៃ លោកក៏ជាអ្នកទទួលខុសត្រូវ និស្សិតទេវវិទ្យាល័យរបស់ក្រុមសាសនទូត ក្រៅប្រទេស​ នាក្រុងប៉ារីស (MEP) ផងដែរ។

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ លោកឪពុក ហ្ស៊ីល រ៉េស៊ីនហ្គើ (Gilles Reithinger)  បានតែងតាំងជាលោកអភិបាលឧបត្ថម្ភកៈនៅភូមិភាគស្រ្តាប៊ួ (Strasbourg) ប្រទេសបារាំង។ លោកឪពុក វ៉ាំងសង់ សេន័យឆាល់ ទទួលមុខងារ​បន្តពី លោកឪពុក ហ្ស៊ីល រ៉េស៊ីនហ្គើ ជាប្រធានក្រុមសាសនទូត​ក្រៅប្រទេសនាទីក្រុងប៉ារីស៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email