លោកឪពុកវ៉ាំងសង់ សេន័យឆាល់ ជាប្រធានថ្មី ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)
លោកឪពុក វ៉ាំងសង់ សេន័យឆាល់ កើតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៧២។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅភូមិភាគ ម៉ាំង Mans ក្នុងក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (ហៅកាត់ថា MEP) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០១។ លោក វ៉ាំងសង់ សេន័យឆាល់ ទទួលសញ្ញាប័ត្រ បណ្ឌិតទេវវិទ្យាខាងព្រះគម្ពីរ ពីសាកលវិទ្យាល័យ កាតូលីយ៉េគេ ឡឺវ៉េន (Katholieke Universiteit Leuven) និង វិទ្យាស្ថានកាតូលិក នៅទីក្រុងប៉ារីស (និក្ខេបទបណ្ឌិតរបស់លោកបានបោះពុម្ពផ្សាយនៅឆ្នាំ២០០៩ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយវ៉ល់ធឺ ដឺ ហ្គ្រូអ៊ីធឺ-Walter de Gruyter នៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់)។ លោកឪពុក វ៉ាំងសង់ សេន័យឆាល់ បានមកបំពេញកិច្ចការជាសាសនទូត នៅប្រទេសកម្ពុជា ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ ២០១៦ ។ ក្នុងរយៈពេលបំពេញបេសកកម្មសាសនទូតនៅកម្ពុជា លោកឪពុក វ៉ាំងសង់ ទទួលខុសត្រូវការងារជាច្រើន ដូចជា៖ បូជាចារ្យជំនួយ បន្ទាប់មកបូជាចារ្យទទួលព្រះសហគមន៍ ជាសាស្ត្រាចារ្យបង្រៀននៅទេវវិទ្យាល័យភ្នំពេញ …
លោកឪពុកវ៉ាំងសង់ សេន័យឆាល់ ជាប្រធានថ្មី ក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP) Read More »