លោកឪពុក តូនី វីនដ្រាមីន​ -PIME ទទួលមរណភាពហើយ

នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ វេលា ម៉ោង ១០ៈ៤០ នាទីយប់  នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកឪពុក តូនី  (Fr Toni Vendramin -PIME-) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៩ឆ្នាំ បន្ទាប់លោកពីមានជំងឺយ៉ាងធ្ងន់ធ្ងរអស់រយៈពេលមួយខែកន្លងមក។ នេះបើតាមលិខិតជូនដំណឹងរបស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភ្នំពេញ។

ប្រភពដដែលបន្តថា សូមបងប្អូនអធិដ្ឋាន អង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់លោកឪពុកតូនី ឲ្យបានសម្រាកយ៉ាងសុខសាន្តរួមជារួមព្រះអង្គ។ លោកឪពុកតូនី  បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត និងប្រជារាស្ត្រ របស់ព្រះជាម្ចាស់ ក្នុងមុខងារជាបូជាចារ្យ សាសនទូត អស់រយៈពេល ៥២ឆ្នាំ  គឺនៅប្រទេសបង់ក្លាដែស (១៩៧៥-១៩៩០) និងនៅប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩០ មក!

លោកអភិបាលអូលីវីយ៉េ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដោយអធិដ្ឋាន សម្រាប់ក្រុមគ្រួសាររបស់លោកឪពុកតូនី និងក្រុមសាសនទូត PIME ទាំងអស់។ លោកថា “យើងសូមសម្តែង សមានចិត្តដ៏ស្មោះស្ម័គ្រក្នុងការអធិដ្ឋានសម្រាប់ ក្រុមគ្រួសាររបស់លោកឪពុក តូនី នៅ ប្រទេសអ៊ីតាលី និងជាពិសេសសម្រាប់អស់លោកបូជាចារ្យ នៃគ្រឹះស្ថានសម្តេចប៉ាសសម្រាប់សាសនទូតក្រៅប្រទេស (PIME) ដែលជាបងប្អូនដ៏ជាទីស្រឡាញ់របស់លោកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ សូមព្រះជាម្ចាស់ប្រោសប្រទានការលួងលោមចិត្ត និងសេចក្តីសង្ឃឹមដល់អស់លោកផង។”

លោកឪពុក តូនី វីនដ្រាមីន ជាបូជាចារ្យកាតូលិក នៃគ្រឹះស្ថានសម្តេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)។ លោកប្រសូតនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៤២ នៅបាដូរ៉េ ប្រទេសអ៊ីតាលី   លោកទទួលអគ្គសញ្ញា តែងតាំងជាបូជាចារ្យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៦៩។  ក្រោយទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ពីឆ្នាំ១៩៦៩-ឆ្នាំ១៩៧៤ លោកបម្រើកិច្ចការ (PIME) នៅក្នុងប្រទេស អ៊ីតាលី។

ពីឆ្នាំ១៩៧៥ – ឆ្នាំ១៩៩០ លោកឪពុក​តូនី បានទៅបំពេញបេសកកម្ម ជាសាសនទូតនៅប្រទេស បង់ក្លា ដែស​។ លោកឪពុក តូនី បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩០ ​ហើយបំពេញបេសកកម្ម​បម្រើដំណឹងល្អ​ក្នុងព្រះសហគមន៍កាតូលិកកម្ពុជា​ រហូត​ដល់ពេលបច្ចុប្បន្ន អស់រយៈពេល៣១ឆ្នាំ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email