លោកឪពុក តូនី វីនដ្រាមីន​ -PIME ទទួលមរណភាពហើយ

នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ វេលា ម៉ោង ១០ៈ៤០ នាទីយប់  នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ លោកឪពុក តូនី  (Fr Toni Vendramin -PIME-) បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៩ឆ្នាំ បន្ទាប់លោកពីមានជំងឺយ៉ាងធ្ងន់ធ្ងរអស់រយៈពេលមួយខែកន្លងមក។ នេះបើតាមលិខិតជូនដំណឹងរបស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភ្នំពេញ។ ប្រភពដដែលបន្តថា សូមបងប្អូនអធិដ្ឋាន អង្វរព្រះជាម្ចាស់ សូមព្រះអង្គទទួលវិញ្ញាណក្ខន្ធរបស់លោកឪពុកតូនី ឲ្យបានសម្រាកយ៉ាងសុខសាន្តរួមជារួមព្រះអង្គ។ លោកឪពុកតូនី  បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត និងប្រជារាស្ត្រ របស់ព្រះជាម្ចាស់ ក្នុងមុខងារជាបូជាចារ្យ សាសនទូត អស់រយៈពេល ៥២ឆ្នាំ  គឺនៅប្រទេសបង់ក្លាដែស (១៩៧៥-១៩៩០) និងនៅប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩០ មក! លោកអភិបាលអូលីវីយ៉េ ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដោយអធិដ្ឋាន សម្រាប់ក្រុមគ្រួសាររបស់លោកឪពុកតូនី និងក្រុមសាសនទូត PIME ទាំងអស់។ លោកថា “យើងសូមសម្តែង សមានចិត្តដ៏ស្មោះស្ម័គ្រក្នុងការអធិដ្ឋានសម្រាប់ ក្រុមគ្រួសាររបស់លោកឪពុក តូនី នៅ ប្រទេសអ៊ីតាលី និងជាពិសេសសម្រាប់អស់លោកបូជាចារ្យ នៃគ្រឹះស្ថានសម្តេចប៉ាសសម្រាប់សាសនទូតក្រៅប្រទេស (PIME) ដែលជាបងប្អូនដ៏ជាទីស្រឡាញ់របស់លោកនៅក្នុងប្រទេសកម្ពុជា …

លោកឪពុក តូនី វីនដ្រាមីន​ -PIME ទទួលមរណភាពហើយ Read More »