ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

លោក​បូ​ជា​ចារ្យ​វី​រៈ​ជ័យ​ ​ស្រ៊ី​ប្រា​ម៉ុង​ ​បាន​រៀប​ចំ​ពិ​ធី​ជ្រ​មុជ​ទឹក​ដល់​ទារក​៨​នាក់​ ​ ​ ​នៅ​ព្រះ​វិ​ហារ​គ​ង្វាល​ដ៏​ស​ប្បុ​រស​(ព្រះសហគមន៍រោងចក្រ)  ​ក្នុង​ភូមិ​ដី​ឥដ្ឋ​ ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​ក​ណ្ដាល​ ​នា​ថ្ងៃ​ទី​ ៥ ​ក​ញ្ញា​ ​២០​២១​នេះ។​

នៅ​ក្នុង​ឱ​កាស​នេះ​ដែរ​​ ​​លោក​​បូ​​ជា​​ចារ្យ​​វី​រៈ​​ជ័យ​ ស្រ៊ី​ប្រា​ម៉ុង​ ​ជា​អ្នក​ទ​ទួល​ខុស​ត្រូវ​ម​ណ្ឌល​ស​កម្មភាព​ទ​ន្លេ​មេ​គង្គ​ដែល​ក្នុង​នោះ​មាន​ព្រះ​ស​ហ​គមន៍​រោង​ចក្រ​នេះ​ ​រំ​លឹក​ឪ​ពុក​ម្ដាយ​ធម៌​ឲ្យ​អប់​រំ​កូនៗ​ ទាំង​ចំ​ណេះ​ដឹង​ទូ​ទៅ​ ​ជំ​នឿ​ ​និង​រ​បៀប​ថែ​រ​ក្សា​ពួក​គេ​ក្រោយ​ពី​ទ​ទួល​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​រួ​ច។​

​លោក​បូ​ជា​ចារ្យ​បាន​ប​ង្ហាញ​អំ​ពី​កាយ​វិ​កា​ខ្លះៗ​ដែល​មាន​អត្ថ​ន័យ​ ​ស​ម្រាប់​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​នេះ​ ​គឺ​បូ​ជា​ចារ្យ​ ​ឪ​ពុក​ម្តាយ​ ​និង​ឪ​ពុក​ម្តាយ​ធម៌​ ​គូស​ស​ញ្ញា​ឈើ​ឆ្កាង​លើ​កុ​មារៗ​ ​គឺ​ប​ង្ហាញ​អំ​ពី​តួ​នា​ទី​ណែ​នាំ​កុ​មារ​ឱ្យ​ស្គាល់​ព្រះ​យេ​ស៊ូ​។ ​ការ​ចាក់​ទឹក​ប​ង្ហូ​លើ​ក្បាល​កុ​មារ​ ​ដែល​មាន​ឪ​ពុក​ម្តាយ​ ​និង​ឪ​ពុក​ម្តាយ​ធម៌​នៅ​ក្បែរ​  ​គឺ​ជា​ស​ញ្ញា​ប​ង្ហាញ​ថា​ពួក​គាត់​ត្រូវ​ទ​ទួល​រ​ក្សា​កូន​ទាំង​រូប​កាយ​ និង​វិ​ញ្ញាណ​។ ​

​រី​ឯ​ការ​បំ​ពាក់​អាវ​ថ្មី​ពណ៌​ស​ ​ដែល​ជូន​ឱ្យ​ឪ​ពុក​ម្ដាយ​ធម៌​ពាក់​ឱ្យ​កូន​ ​ជា​និ​មិត្ត​ស​ញ្ញា​នៃ​ការ​បំ​ពាក់​ព្រះ​យេ​ស៊ូ​ ​គឺ​បំ​ពាក់​ជី​វិត​ថ្មី​ដល់​កូន​ ​គឺ​ត្រូវ​ណែ​នាំ​កូន​ឱ្យ​យល់​ ​និង​ទ​ទួល​ព្រះ​យេ​ស៊ូ​នៅ​ក្នុង​រូប​​កាយ​គេ​។ ​លោក​បូ​ជា​ចារ្យ​ប​ន្ថែម​ទៀត​ថា​ ​ពេល​ឪ​ពុក​ម្ដាយ​ធម៌​កាន់​ទៀន​ឱ្យ​កូន​ធម៌​ ​គឺ​ណែ​នាំ​ព​ន្លឺ​ព្រះ​យេ​ស៊ូ​ឱ្យ​ពួក​គេ​។ ​ឪ​ពុក​ម្ដាយ​ធម៌​ត្រូវ​ធ្វើ​ជា​គំ​រូ​ឱ្យ​កូន​ ​ជា​ព​ន្លឺ​ជី​វិត​ដែល​បំ​ភ្លឺ​កូន​ធម៌​ក្នុង​ជី​វិត​ជា​គ្រីស្ត​ប​រិ​ស័ទ។​

​គ​ង្វាល​ព្រះ​ស​ហ​គមន៍​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ​នៅ​ព្រះ​ស​ហ​គមន៍​ម​ណ្ឌល​ស​កម្ម​ភាព​ទ​ន្លេ​មេ​គង្គ​ ​គ្រីស្ត​ប​រិ​ស័ទ​មាន​ទ​ម្លាប់​មួយ​ ​គឺ​នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ ​កូនៗ​ត្រូវ​មក​ផ្ទះ​គោ​រព​ឪ​ពុក​ម្ដាយ​និង​ឪ​ពុក​ម្ដាយ​ធម៌​ ​ទោះ​បី​ជា​កូន​ធំ​ ​ហើយ​ទៅ​រស់​នៅ​ដល់​ទី​ណា​ ​ធ្វើ​ការ​នៅ​ទី​ណា​ក៏​ដោយ​ ​គឺ​ពួក​គេ​មិន​ដែល​ភ្លេច​ទំ​នាក់​ទំ​នង​កូន​ធម៌​ ​និង​ឪ​ពុក​ម្ដាយ​ធម៌​នោះ​ទេ។​

​តាម​ប្រ​សាសន៍​រ​បស់​លោក​បូ​ជា​ចារ្យ​ ​វី​រៈ​ជ័យ​ ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​មុន​នឹង​ធ្វើ​អ​គ្គ​ស​ញ្ញា​នា​នា​ ​យើង​ត្រូវ​គិត​ច្រើន​ ​និង​ពិ​ភាក្សា​ជា​មួយ​គ​ណៈ​កម្ម​ការ​ ​ដោយ​ត្រូវ​ទំ​នាក់​ទំ​នង​ជា​មួយ​អា​ជ្ញា​ធរ​ដើ​ម្បី​ស្នើ​ការ​អ​នុ​ញ្ញាតិ​ ​ដែល​ ​ពី​កាល​មុន​ ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​។ ​ប៉ុ​ន្តែ​យើង​ត្រូវ​អប់​រំ​មុន​ ​និង​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​រ​បស់ភូមិ​ឃុំ​ ​ ​និង​៣​កុំ​ ​៣​ការ​ពារ​ ​ដើ​ម្បី​សុ​វ​ត្ថិ​ភាព​ទាំង​អស់​គ្នា​។

​ក្នុង​នាម​ជា​បូ​ជា​ចារ្យ​ ​លោក​វី​រៈ​ជ័យ​ ​សូម​ផ្ដាំ​ផ្ញើ​ដល់​ឪ​ពុក​ម្ដាយ​ ​និង​ឪ​ពុក​​ម្ដាយ​ធម៌​ ៖ ​១​. ​យើង​មាន​កូន​ដែល​ជា​ព្រះ​ពរ​រ​បស់​ព្រះ​ជា​ម្ចាស់​រួច​ហើយ​ ​ដូច្នេះ​ត្រូវ​ចេះ​ថែ​រ​ក្សា​ពួក​គេ​ឱ្យ​បាន​ល្អ។​ ​២​. ​ត្រូវ​អប់​រំ​ពួក​គេ​ដោយ​ក្ដី​ស្រ​ឡាញ់​។ ​៣​. ​ក្នុង​នាម​យើង​ជា​គ្រីស្ត​ប​រិ​ស័ទ​ត្រូវ​យក​កូន​មក​ព្រះ​វិ​ហារ​ ​ណែ​នាំ​កូន​ឱ្យ​ស្គាល់​ព្រះ​ជា​ម្ចាស់​ដោយ​ធ្វើ​ជា​គំ​រូ​ល្អ​ស​ម្រាប់​កូន​។

​ព្រះ​ស​ហ​គមន៍​ម​ណ្ឌល​ស​កម្ម​ភាព​ទ​ន្លេ​មេ​គង្គ​ ​បាន​រៀប​ចំ​ឲ្យ​មាន​ការ​អប់​រំ​ស​ម្រាប់​អ​គ្គ​សញ្ញា​ជ្រ​មុជ​ទឹក​ ​រៀង​រាល់​១​ខែ​ម្ដង​ដល់​កូនៗ​រ​បស់​គ្រីស្ត​ប​រិ​ស័ទ​ ​ប៉ុ​ន្តែ​ឪ​ពុក​ម្ដាយ​ ​រួម​ជា​មួយ​ឪ​ពុក​ម្ដាយ​ធម៌​ត្រូវ​ទ​ទួល​ការ​អប់​រំ​ ​ដើ​ម្បី​យល់​ពី​អ​ត្ថ​ន័យ​នៃ​កាយ​វិ​កា​នី​មួយ​ៗ និង​​អាច​ណែ​នាំ​ដល់​កូនៗ​ក្នុង​ជំ​នឿ​រ​បស់​ពួក​គេ​។ ​កម្ម​វិ​ធី​អប់​រំ​នេះ​ ​ធ្វើ​ឡើង​រៀង​រាល់​អា​ទិត្យ​ដើម​ខែ​ ​ឬ​រៀង​រាល់​ចុង​ខែ​នី​មួយៗ​ អា​ស្រ័យ​លើ​កាល​វិ​ភាគ​រ​បស់​ព្រះ​ស​ហ​គមន៍​ ​ដែល​ភាគ​ច្រើន​ធ្វើ​នៅ​ពេល​ល្ងាច​ ​ឬ​យប់៕​​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email