ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ

សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្នុងខែមួយខែពេញនៃកញ្ញាឆ្នាំ ២០២១ នេះ ព្រះសហគមន៍កាតូលិកក្រុងកំពត ខេត្តកំពត បានជួយដល់គ្រួសារក្រីក្រ ចំនួន៧៥គ្រួសារ ក្នុង៤តំបន់ផ្សេងៗគ្នា។

កញ្ញា ញ៉ែម សុភាព សមាជិកនៃគណៈកម្មការសង្គហនេះបានប្រាប់RVAKhmerថា គ្រួសារទាំង៧៥ដែលទទួលបានជំនួយពីព្រះសហគមន៍កាតូលិកក្រុងកំពត មានគ្រួសារចំនួន ៣២គ្រួសារនៅសង្កាត់អូរតូច ចំនួន១៦គ្រួសារនៅសង្កាត់កំពង់កណ្ដាល ចំនួន១៥គ្រួសារក្នុងសង្កាត់ត្រើយកោះ និង១២គ្រួសារផ្សេងទៀតនៅភូមិកំពង់ត្នោត។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសហគមន៍កាតូលិកក្រុងកំពត បានធ្វើការចែកសម្ភារៈ និងគ្រឿងបរិភោគ ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន ១៥គ្រួសារ នៅសង្កាត់ត្រើយកោះ ក្នុងក្រុងកំពត ដែលសកម្មភាពនេះដឹកនាំដោយលោកឪពុក អាឡិចសាន់ដ្រូ និងមានការចូលរួមពីសំណាក់យុវជនសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូល និងអាជ្ញាធរមូលដ្ឋានផងដែរ។

កញ្ញា ញ៉ែម សុភាព បានបញ្ជាក់ពីទឹកចិត្ត និងបទពិសោធន៍ជំនឿរបស់ខ្លួនក្នុងសកម្មភាពទាំងអស់នេះថា កញ្ញាមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយជនក្រីក្រខ្វះខាត ដែលជាឱកាសមួយសម្រាប់កញ្ញាក្នុងការបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្លួនជាគ្រីស្តបរិស័ទកាតូលិក ដែលស្រឡាញ់មនុស្សឯទៀតៗដូចជាបងប្អូនបង្កើត។

កញ្ញាថា ៖ «ខ្ញុំមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយបងប្អូនក្រីក្រីខ្វះខាត ដែលជាឱកាសមួយជួយខ្ញុំឱ្យបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្ញុំជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍កាតូលិក ហើយពិតមែនយើងស្រឡាញ់បងបង្អូនឯទៀតៗដូចជាបងប្អូនរបស់យើង»។

សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានបន្តទៀតថា ៖ «ការជួយបងប្អូនខ្វះខាតជាអ្វីដែលខ្ញុំខ្នះខ្នែងជាងការងារផ្សេងទៀត ហើយខ្ញុំចូលចិត្តនិងសប្បាយចិត្ត ព្រោះអត្ថន័យ នៅពេលបងប្អូនក្រីក្រញញឹម មិនមែនត្រឹមតែអំណោយតិចតួចតែប៉ុណ្ណឹងទេ ប៉ុន្តែសម្រាប់អ្នកក្រីក្រគឺជាអំណរសប្បាយដ៏ធំធេង»។

កញ្ញា ញ៉ែម សុភាពបានធ្វើការលើកឡើងថា កញ្ញាមានអំណរសប្បាយ គឺប្រៀបបានទៅនឹងការឃើញជួបព្រះយេស៊ូ ហើយគ្រួសារទាំងនេះតែងតែរំឭកជានិច្ចពីសកម្មភាពនានា ដែលព្រះសហគមន៍បានធ្វើចំពោះពួកគាត់។

កញ្ញាថា ៖ «នេះជាសញ្ញាមួយដែលបង្ហាញពីសេចក្ដីស្រឡាញ់ពិតមែន»។ សម្ភារដែលគ្រួសារនីមួយៗទទួលបានមានអង្ករ២០គីឡូ ប្រេងឆា ទឹកស៊ីអ៊ីវ សាប៊ូ និងថវិកាមួយចំនួនផងដែរ។ សម្ភារទាំងនេះទទួលបានការឧត្ថម្ភក្រុម ATCS (A Call To Share) ពីប្រទេសសិង្ហបុរី ហើយក្រុមActs តែងជួយដល់អ្នកក្រីក្រជារៀងរាល់ឆ្នាំទាំងថវិកា និងធនធានមនុស្ស តាំងពីឆ្នាំ២០១៧មក៕
ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email