ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ
សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្នុងខែមួយខែពេញនៃកញ្ញាឆ្នាំ ២០២១ នេះ ព្រះសហគមន៍កាតូលិកក្រុងកំពត ខេត្តកំពត បានជួយដល់គ្រួសារក្រីក្រ ចំនួន៧៥គ្រួសារ ក្នុង៤តំបន់ផ្សេងៗគ្នា។ កញ្ញា ញ៉ែម សុភាព សមាជិកនៃគណៈកម្មការសង្គហនេះបានប្រាប់RVAKhmerថា គ្រួសារទាំង៧៥ដែលទទួលបានជំនួយពីព្រះសហគមន៍កាតូលិកក្រុងកំពត មានគ្រួសារចំនួន ៣២គ្រួសារនៅសង្កាត់អូរតូច ចំនួន១៦គ្រួសារនៅសង្កាត់កំពង់កណ្ដាល ចំនួន១៥គ្រួសារក្នុងសង្កាត់ត្រើយកោះ និង១២គ្រួសារផ្សេងទៀតនៅភូមិកំពង់ត្នោត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសហគមន៍កាតូលិកក្រុងកំពត បានធ្វើការចែកសម្ភារៈ និងគ្រឿងបរិភោគ ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន ១៥គ្រួសារ នៅសង្កាត់ត្រើយកោះ ក្នុងក្រុងកំពត ដែលសកម្មភាពនេះដឹកនាំដោយលោកឪពុក អាឡិចសាន់ដ្រូ និងមានការចូលរួមពីសំណាក់យុវជនសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូល និងអាជ្ញាធរមូលដ្ឋានផងដែរ។ កញ្ញា ញ៉ែម សុភាព បានបញ្ជាក់ពីទឹកចិត្ត និងបទពិសោធន៍ជំនឿរបស់ខ្លួនក្នុងសកម្មភាពទាំងអស់នេះថា កញ្ញាមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយជនក្រីក្រខ្វះខាត ដែលជាឱកាសមួយសម្រាប់កញ្ញាក្នុងការបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្លួនជាគ្រីស្តបរិស័ទកាតូលិក ដែលស្រឡាញ់មនុស្សឯទៀតៗដូចជាបងប្អូនបង្កើត។ កញ្ញាថា ៖ «ខ្ញុំមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយបងប្អូនក្រីក្រីខ្វះខាត ដែលជាឱកាសមួយជួយខ្ញុំឱ្យបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្ញុំជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍កាតូលិក ហើយពិតមែនយើងស្រឡាញ់បងបង្អូនឯទៀតៗដូចជាបងប្អូនរបស់យើង»។ សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានបន្តទៀតថា ៖ «ការជួយបងប្អូនខ្វះខាតជាអ្វីដែលខ្ញុំខ្នះខ្នែងជាងការងារផ្សេងទៀត ហើយខ្ញុំចូលចិត្តនិងសប្បាយចិត្ត ព្រោះអត្ថន័យ …
ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ Read More »