អាទិត្យទី២៨នៃរដូវធម្មតាឆ្នាំខ

យុវបុរសម្នាក់បានសួរព្រះយេស៊ូថា៖
តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចទុកជាមរតក?
ព្រះយេស៊ូបានពន្យល់គាត់ថា៖
ទីមួយ គឺមានតែព្រះជាម្ចាស់ទេដែលសប្បុរស។
ទីពីរ គឺត្រូវធ្វើតាមវិន័យផ្សេងៗ។
ទីបី គឺទៅលក់ទ្រព្យសម្បត្តិហើយចែកទានដល់អ្នកក្រីក្រ និងដើរតាមព្រះអង្គ។

សំណួររបស់យុវបុរសនោះ ក៏ជាសំណួររបស់យើងគ្រប់គ្នាដែរ។
តើនរណាមិនចង់បានជីវិតអស់កល្បជានិច្ច?
តើត្រូវធ្វើអ្វីខ្លះដើម្បីបានជីវិតនេះ?
ជីវិតអស់កល្បជានិច្ចនេះ​ គ្មានមនុស្សណាម្នាក់អាចយកវាបានដោយកម្លាំងខ្លួនឯងនោះឡើយ ព្រោះវាជាអំណោយរបស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃ គ្មានព្រះជាម្ចាស់ជីវិតមនុស្សយើងដូចជាទទេ។

ហេតុនេះដើម្បីរស់នៅអោយបានសមរម្យ​ជាសាវ័ករបស់ព្រះអង្គ អ្វីៗទាំងអស់ដែលយើងមាន អំពើល្អទាំងអស់ដែលយើងបានធ្វើ បើគ្មានព្រះយេស៊ូគង់នៅជាមួយទេ ខ្លួនយើងហាក់ដូចជាគ្មានអ្វីនៅសល់សោះ។

ចូលក្នុងជីវិតអស់កល្បជានិច្ច គឺចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ មនុស្សធ្វើមិនកើតទេ ប៉ុន្តែព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន។

ព្រះបន្ទូលនៅថ្ងៃនេះ ចង់ដាស់ស្មារតីយើងឲ្យភ្ញាក់ឡើង ដើម្បីគិតពិចារណាអំពីទង្វើរបស់យើង តើយើងបានធ្វើអ្វីដើម្បីទទួលជីវិតអស់កល្បជានិច្ច?

អ្វីដែលព្រះយេស៊ូសុំឲ្យយើងធ្វើនៅថ្ងៃនេះគឺ ប្រាថ្នាចង់ឲ្យយើងដើរតាមព្រះអង្គ។ ព្រះយេស៊ូចង់ប្រទានឲ្យយើងមានសេរីភាពពិតប្រាកដ និងជីវិតអស់កល្បជានិច្ច។
អាម៉ែន៕

ប្រភព៖ Sopheap Chin (អ្នក​រាយការណ៍​ព័ត៌មាន​ពី​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ក្នុង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី)

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email