Day: October 11, 2021

អភិបូជា​អាទិត្យទី២៨​នៃ​រដូវ​ធម្មតា ពី​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ព្រៃកប្បាស ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ “តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច?”

“លោក​គ្រូ​ដ៏​សប្បុរស​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឱ្យ​បាន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក?” បង​ប្អូន​ជា​ទី​ស្រឡាញ់ សំណួរ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ជា​សំណួរ​ដែល​ណែនាំ​ឱ្យ​យើង​ចូល​ក្នុង​រឿង​ដ៏​មាន​សារៈ​សំខាន់​បំផុត នៃ​ជីវិត​របស់​យើង​លើ​ផែន​ដី​នេះ។ គោល​ដៅ​នៃ​ជីវិត​យើង អនាគត​នៃ​ជីវិត​យើង ផ្លូវ​នៃ​ជីវិត​យើង​ទៅ​ដល់​ណា។ បុរស​ម្នាក់​ដែល​បាន​សួរ​ទៅ​ព្រះយេស៊ូ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក? ណែនាំ​ឱ្យ​យើង​យល់​ថា អនាគត​របស់​យើង គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក។ នេះ​ជា​សំណួរ​ដែល​ត្រូវ​តែ​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា ជា​ពិសេស​ពី​ប៉ុន្មាន​ខែ​ដែល​យើង​ភ្ជាប់​ជា​មួយ​កូវីដ-១៩។ យើង​បាន​ឃើញ ទាំង​នៅ​ប្រទេស​កម្ពុជា​ទាំង​នៅ​ក្នុង​ពិភព​លោក មាន​ជាង​៤​លាន​កន្លះ​ដែល​បាន​ទទួល​មរណៈភាព​ដោយសារ​ជំងឺ​កូវីដ-១៩។ ពេល​យើង​បាន​ឃើញ​មាន​កូន​ក្មេង អ្នក​ជំងឺ​ដែល​ក្មេងៗ អ្នក​ខ្វះ​ម្ហូប​អាហារ អ្នក​ខ្វះ​គ្រូ​ពេទ្យ​ដើម្បី​ព្យាបាល ឬ​ដោយសារ​សង្រ្គាម ដែល​បណ្តាល​ឱ្យ​ពួក​គេ​ទទួល​មរណៈភាព​មុន​អាយុ។ ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​យល់ សំណួរ​នេះ​មិន​មែន​ជា​សំណួរ​សម្រាប់​ចាស់ៗ សំណួរ​នេះ​មិន​មែន​សម្រាប់​មនុស្ស​ដែល​កំពុង​រស់​នៅ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ផ្ទាល់​ខ្លួន ដោយសារ​ជិត​ផុត​អាយុ សំណួរ​នេះ​ជា​សំណួរ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក យើង​បាន​សុំ​ជំនឿ​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​។ សំណួរ​ដែល​មាន​ថ្ងៃ​នេះ​សម្រាប់​យើង តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច? យើង​មិន​ទុក​សំណួរ​នេះ​សម្រាប់​ចាស់​ជរា។ តាម​ពិត នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​របស់​យើង យើង​បាន​ឃើញ​ទាំង​ក្មេងៗ ទាំង​យុវជន​យុវនារី ទាំង​មនុស្ស​ពេញ​វ័យ ដែល​បាន​ចូល​អភិបូជា​ជា​រៀង​រាល់​អាទិត្យ ដែល​ស្តាប់​ព្រះបន្ទូល​ជា​រៀង​រាល់​អាទិត្យ។ ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២​ថ្ងៃ​នេះ “ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត ដែល​មុត​ជាង​ដាវ​មុខ​ពីរ”។ ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហេតុ​នេះ​ហើយ​ជំនឿ​របស់​យើង សាសនា​របស់​យើង​មិន​ទុក​សម្រាប់​ចាស់ៗ ដែល​ចង់​ធ្វើ​បុណ្យ​នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​គាត់​ផ្ទាល់។ ផ្ទុយ​ទៅ​វិញ ជា​សាសនា​ដែល​ចូល​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា មូល​ហេតុ​អ្វី​ខ្ញុំ​ដើរ​តាម​ព្រះយេស៊ូ? មូល​ហេតុ​អ្វី​ខ្ញុំ​បាន​ចូល​នៅ​ក្នុង​ព្រះសហគមន៍? …

អភិបូជា​អាទិត្យទី២៨​នៃ​រដូវ​ធម្មតា ពី​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ព្រៃកប្បាស ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ “តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច?” Read More »

អាទិត្យទី២៨នៃរដូវធម្មតាឆ្នាំខ

យុវបុរសម្នាក់បានសួរព្រះយេស៊ូថា៖តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចទុកជាមរតក?ព្រះយេស៊ូបានពន្យល់គាត់ថា៖ទីមួយ គឺមានតែព្រះជាម្ចាស់ទេដែលសប្បុរស។ទីពីរ គឺត្រូវធ្វើតាមវិន័យផ្សេងៗ។ទីបី គឺទៅលក់ទ្រព្យសម្បត្តិហើយចែកទានដល់អ្នកក្រីក្រ និងដើរតាមព្រះអង្គ។ សំណួររបស់យុវបុរសនោះ ក៏ជាសំណួររបស់យើងគ្រប់គ្នាដែរ។តើនរណាមិនចង់បានជីវិតអស់កល្បជានិច្ច?តើត្រូវធ្វើអ្វីខ្លះដើម្បីបានជីវិតនេះ?ជីវិតអស់កល្បជានិច្ចនេះ​ គ្មានមនុស្សណាម្នាក់អាចយកវាបានដោយកម្លាំងខ្លួនឯងនោះឡើយ ព្រោះវាជាអំណោយរបស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃ គ្មានព្រះជាម្ចាស់ជីវិតមនុស្សយើងដូចជាទទេ។ ហេតុនេះដើម្បីរស់នៅអោយបានសមរម្យ​ជាសាវ័ករបស់ព្រះអង្គ អ្វីៗទាំងអស់ដែលយើងមាន អំពើល្អទាំងអស់ដែលយើងបានធ្វើ បើគ្មានព្រះយេស៊ូគង់នៅជាមួយទេ ខ្លួនយើងហាក់ដូចជាគ្មានអ្វីនៅសល់សោះ។ ចូលក្នុងជីវិតអស់កល្បជានិច្ច គឺចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ មនុស្សធ្វើមិនកើតទេ ប៉ុន្តែព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន។ ព្រះបន្ទូលនៅថ្ងៃនេះ ចង់ដាស់ស្មារតីយើងឲ្យភ្ញាក់ឡើង ដើម្បីគិតពិចារណាអំពីទង្វើរបស់យើង តើយើងបានធ្វើអ្វីដើម្បីទទួលជីវិតអស់កល្បជានិច្ច? អ្វីដែលព្រះយេស៊ូសុំឲ្យយើងធ្វើនៅថ្ងៃនេះគឺ ប្រាថ្នាចង់ឲ្យយើងដើរតាមព្រះអង្គ។ ព្រះយេស៊ូចង់ប្រទានឲ្យយើងមានសេរីភាពពិតប្រាកដ និងជីវិតអស់កល្បជានិច្ច។អាម៉ែន៕ ប្រភព៖ Sopheap Chin (អ្នក​រាយការណ៍​ព័ត៌មាន​ពី​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ក្នុង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី)

Subscribe to our newsletter

Don't miss new updates on your email