ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង

ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង ព្រះវិហារ​សន្តយ៉ូសែប ផ្សារតូច ដឹកនាំ​ដោយ​លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី និង​តំណាង​គ្រីស្ត​បរិស័ទកាតូលិក នាំយក​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន ​ជូនដល់ ​អភិបាលនៃគណៈអភិបាល​​ខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន ដែលលោក​​ទើប​ចូល​កាន់​តំណែងជាអភិបាលខណ្ឌ ដើម្បី​ចូល​រួម​សកម្មភាព​មនុស្សធម៌នានា ​ក្នុង​ការ​បង្ការទប់ស្កាត់​ និង​គ្រប់​គ្រង​ការ​ឆ្លង​រីក​រាល​ដាល​នៃជំងឺកូវីដ-១៩ នៅក្នុង​ខណ្ឌឫស្សីកែវ​ នាថ្ងៃទី ១៦ វិច្ឆិកា ២០២១នេះ។

នៅ​ក្នុងពិធី​សំណេះសំណាល​និង​អបអរសាទរ​ការឡើងកាន់តំណែង​ថ្មីរបស់​លោក​អភិបាលខណ្ឌឫស្សីកែវ លោកបូជាចារ្យ​ ប៉ូល រឿង ឆ័ត្រសិរី ជា​​អ្នកទទួល​បន្ទុក​មណ្ឌល​សកម្មភាពព្រះសហគមន៍កាតូលិក​​ភ្នំពេញ​ខាងជើង មាន​ប្រសាសន៍ថា ថ្ងៃនេះជាឱកាស​ល្អ​ ដែល​ក្នុង​នាម​ព្រះសហគន៍​មក​សួរសុខទុក្ខ​សំណេះ​សំណាល​ជាមួយ​​លោក​អភិបាល​ខណ្ឌថ្មី​និង​​​​​ជាឱកាសមួយ​ អនុញ្ញាត​ឲ្យ​ព្រះសហគមន៍​​រួម​សហការជាមួយ​សង្គម ដូចព្រះយេស៊ូ​ធ្លាប់​មាន​បន្ទូល​អំពី​ការ​ផ្ដល់​អាហារ ការសួរសុខទុក្ខអ្នកជំងឺ និងផ្ដល់​សម្លៀក​បំពាក់ជាដើម គឺជាកិច្ចការខាងសង្គមរបស់​ព្រះសហគមន៍​ដែល​ត្រូវ​ធ្វើ​។

លោក​ថា ​ព្រះ​ហឫទ័យ​របស់ព្រះជាម្ចាស់​ទតមើល​លើ​កិច្ចការ​របស់​យើង។​ ថ្ងៃនេះ​ព្រះសហគមន៍​យើង​ធ្វើជា​តំណាង​នៃព្រះន្ទូល​របស់ព្រះជាម្ចាស់ ដោយ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ខាងរដ្ឋ​ដែល​ជាផ្នែក​នៃ​សង្គម គឺជា​កិច្ចការ​មួយ​ដែល​គួរ​ឱ្យ​មាន​នៅក្នុង​ជីវិត​របស់ព្រះសហគន៍​ប្រចាំ​ថ្ងៃ ដោយសារ​រដ្ឋ​មាន​តួនាទីគ្រប់​គ្រង​ដើម្បី​ឱ្យ​មាន​ផលល្អ​សម្រាប់​ប្រជាជន ហើយ​ព្រះសហគមន៍​របស់​យើង​ក៏មាន​ឋានៈជាប្រជាពល​រដ្ឋ​របស់​រដ្ឋនីមួយៗដែរ។ ដូច្នេះ​ការពង្រឹង​ទំនាក់​ទំនង​ធ្វើ​ឱ្យ​យើង​មាន​ភាព​ស្និទ្ធស្នាលជាមួយ​គ្នា ហើយ​កិច្ចការ​ដែល​ព្រះសហគមន៍​ធ្វើ​គឺគោរព​ទៅនឹង​ច្បាប់​របស់​រដ្ឋ និង​រដ្ឋក៏ជួយ​ដល់​កិច្ចការ​ឬបេសកកម្ម​ផ្សេងៗ​របស់​ព្រះសហគមន៍​។

លោកបន្ថែម​ថា​ «ការជួយគ្នាទៅវិញ​ទៅមក​នេះ​ ជា​ឱកាសមួយ​ដើម្បី​ឱ្យ​យើង​យល់​គ្នាពីតួនាទីរៀងៗខ្លួន ហើយព្រះសហគមន៍​ជួយ​គ្រីស្ត​បរិស័ទខាង​ផ្លូវវិញ្ញាណ​ក៏ជួយជំរុញ​ឱ្យគ្រីស្ត​បរិស័ទ​ជាមនុស្សល្អ​របស់​សង្គម។ ប្រសិន​បើ​សង្គមមាន​ការ​គ្រប់​គ្រង​ល្អ ក៏​ជួយ​ដល់​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះសហគមន៍ឱ្យ​កាន់​តែរីក​ចម្រើន​ដែរ»។

ជាមួយ​គ្នានេះដែរ លោកអភិបាល​​ខណ្ឌថ្មី លោក​ ឯក ឃុនដឿន មាន​​ប្រសាសន៍ថ្លែង​អំណរគុណ​ដល់​ព្រះសហគមន៍​កាតូលិក​ដែល​បាន​ពាំនាំ​នូវគ្រឿង​ឧបភោគ​បរិភោគ និង​ថវិកាមួយចំនួន​មកជូន​អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ដែល​កំពុង​តែជួប​ការលំបាក​និង​ខ្វះខាត។

លោក​អភិបាលខណ្ឌបន្តថា បងប្អូន​ខាង​ព្រះវិហារ​កាតូលិក​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ដល់​​ការ​គាំទ្រ​គោល​នយោបាយ​របស់​សម្ដេច​តេជោ ក្នុង​ការ​ជួយ​គ្នា និង​ចូលរួម​អភិវឌ្ឍ​ប្រទេស​ក្រោម​ដំបូល​សន្តិភាព ដែល​ធ្វើ​ឱ្យ​ប្រទេស​របស់​យើង​មាន​ភាព​រីក​ចម្រើន​ទាំង​សុខដុម​សាសនាផង ទាំង​ការអភិវឌ្ឍប្រទេស​ជាតិ​ផង ហើយ​នេះជាទឹក​ចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​បងប្អូន​កាតូលិក​ដែល​បាន​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ និង​រួម​គ្នា​អភិវឌ្ឍប្រទេស​។

លោក​បាន​សង្កត់​ធ្ងន់​ថា «សាសនាទាំងអស់​ល្អ​ដូចគ្នា ហើយ​ចំណុចគោលធំៗ​ដែល​យើង​ចង់​បាន​នោះ​គឺ​សន្តិភាព គេចផុតពីសង្គ្រាម ការជួយអ្នក​ខ្វះខាត អ្នករងគ្រោះ និងចូលរួម​អភិវឌ្ឍ ហើយពិសេស​ការជួយ​គ្នា​ទៅវិញ​ទៅមក​រវាង​ព្រះសហគមន៍​និង​រដ្ឋអំណាចមាន​សារសំខាន់​ណាស់ ដោយ​យើង​អាច​រួម​គ្នាលុប​បំបាត់​នូវ​ភាព​ក្រីក្រផង និង​អ្វី​ដែល​ជាអំពើ​អបាយមុខផង ហើយ​យើង​រួម​គ្នា​ថែទាំ​សន្តិភាព និង​ការអភិវឌ្ឍ ដែល​ទាំងអស់​នេះ​មិន​អាចឃ្លាត​ឆ្ងាយ​គ្នា​បាន​ទេ»។​

លោក​បន្ថែមថា គ្រប់​សាសនា​ និង​គ្រប់​ជាតិ​សាសន៍​ដែល​មាន​នៅ​លើ​ផែនដី​ ក៏ដូចជានៅ​ក្នុង​ប្រទេស​យើង​នេះ​​សុទ្ធតែ​ជាកោសិកាសង្គម​មួយ​ដែល​យើង​ត្រូវ​តែ​រួម​គ្នា​ចូល​រួម​ថែទាំ​សន្តិភាព​ដែល​ជាគោល​ការណ៍ធំ ហើយជួយគ្នា​ក្នុង​ការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ជួយ​គ្នា​ក្នុង​ការ​សង្គ្រោះ​អ្នក​ដែល​ខ្វះ​ខាត​រងគ្រោះ​ដោយ​សារ​សង្គ្រាម​ឬទុរភិក្ស សុទ្ធសឹងតែជាគោលដៅ​ដែល​យើង​ចង់បាន។​

លោក​អភិបាល​ខណ្ឌ បានថ្លែង​អំណរគុណ​ និង​កោត​សរសើរ​ព្រះសហគមន៍​កាតូលិកដែល​មាន​បំណង​សាងសង់ព្រះវិហារ កសាង​សាលាបណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស និង​មជ្ឈមណ្ឌល​ព្យាបាល ដែលសុទ្ធសឹង​តែ​ជាគោលនយោបាយ​របស់សម្ដេចតេជោដែល​ចង់ជួយ​ប្រជាជន​ខ្មែរ​យើង​ឱ្យ​មាន​សុខភាព​ល្អ និង​ធូរធា។​

គ្រឿង​ឧបភោគ​ទាំងនោះ​មាន អង្ករ៦០០គីឡូក្រាម ទឹកសុទ្ធ១២កេស ម៉ាស៣កេស ទឹក​ត្រី​១៥យួរ ទឹក​ស៊ីអ៊ីវ​១៥យួរ និង​ថវិកា១លានរៀល៕

ដោយ​ដាលីស

រូបភាព ដោយ កាន់ វណ្ណា
Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email