លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ
«នាមជាគ្រីស្តបរិស័ទដែលពោរពេញដោយក្ដីសង្ឃឹម យកចិត្តទុកដាក់ដល់បងប្អូនឯទៀតៗ ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ» លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍នៅក្នុងកម្មវិធីអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍ចំប៉ាកាលពីថ្ងៃម្សិលមិញនេះ។ លោកអភិបាលមានប្រសាសន៍បញ្ជាក់ថា «សូមកុំបិទដួងចិត្តដែលជាភ្លើងនៃសេចក្ដីសង្ឃឹមដោយអធិដ្ឋាន និងថែរក្សាសេចក្ដីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ»។ ព្រះវិហាសន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំប៉ា បានរៀបចំឲ្យមានអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន៦៨នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ និងលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព វីរជ័យ ស្រ៊ីប្រាម៉ុង ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ នាថ្ងៃទី ១៤ វិច្ឆិកា ២០២១។ ក្នុងពិធីនោះ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសួរបញ្ជាក់ទៅកាន់បេក្ខជនទាំងអស់ អំពីជំនឿដែលសុខចិត្តដើរតាមព្រះយេស៊ូកន្លងមក និងធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ក្នុងជីវិតជាគ្រីស្តបរិស័ទ មានកិច្ចការជាច្រើនដែលត្រូវធ្វើ តែរាល់កិច្ចការងារទាំងនោះ គឺត្រូវទូលអង្វរព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយព្រះអង្គ។ លោកអភិបាលបានបញ្ជាក់ថា គ្រីស្តបរិស័ទត្រូវ យកពេលវេលាដើម្បីអធិដ្ឋាន ដោយដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដើម្បីធ្វើដំណើរជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធ។ លោកអភិបាលបញ្ជាក់បន្ថែមថា ជាគ្រីស្តបរិស័ទ យើងពោរពេញដោយសេចក្តីសង្ឃឹមជានិច្ច។ យើងត្រូវរក្សាក្ដីសង្ឃឹម ដោយដឹងថាយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្ងៃនេះយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទាប់ពីធ្វើធម្មទេសនា លោកអភិបាល បានធ្វើអគ្គសញ្ញាលាបថ្ងាស ដល់បេក្ខជនទាំង៦៨នាក់ ដោយយកប្រេងគ្រីស្មាមកគូសជាសញ្ញាឈើឆ្កាងលើថ្ងាស ដោយប្រកាសដៅឈ្មោះបេក្ខជនដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងព្រះនាមព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ វ៉ាន់ …
លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ Read More »