លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប”


“សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” នេះ​ជា​ប្រសាសន៍​របស់​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ប្រធាន​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង បានមាន​ប្រសាសន៍​ណែនាំ​គ្រីស្ត​បរិស័ទ​នៅក្នុង​សប្ដាហ៍ទី​២នៃរដូវ​រង់​ចាំ និង​ត្រូវនឹង​ថ្ងៃ​ដែលព្រះ​សហគមន៍​កាតូលិក​រំឭក​ដល់​សន្ត​យ៉ូហាន​បាទីស្ត នាថ្ងៃទី​៥ ធ្នូ ២០២១ នៅព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន​ រាជធានីភ្នំពេញ ដោយមានគ្រីស្ត​បរិស័ទចូលរួម​ជាច្រើនផងដែរ។​

នៅក្នុងធម៌ទេសនាក្នុង​សប្ដាហ៍ទី២នៃ​រដូវរង់ចាំនេះ លោក​បូជាចារ្យ បាន​ដាស់តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុងអត្ថបទទី២សន្ត ប៉ូល បាន​ទូលអង្វរព្រះជាម្ចាស់ថា “សូម​ឱ្យ​បងប្អូន​មាន​សេចក្ដីស្រឡាញ់​យ៉ាង​លើសលុប​កាន់​តែ​ខ្លាំងឡើងៗ ធ្វើ​ឱ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់​និង​យល់​សព្វគ្រប់​ទាំងអស់​ ដើម្បី​ឱ្យ​បងប្អូន​ចេះ​ពិចារណាមើល​ការណ៍ណាដែល​ប្រសើរជាងគេ”។ នៅក្នុង​នេះ​លោក​ដាមីញ៉ាំង បាន​ពន្យល់​ដល់គ្រីស្ត​បរិស័ទថា សូមឱ្យយើងជ្រាបនូវអ្វីដែលត្រឹមត្រូវនិងពិចារណា។ រាល់ថ្ងៃមានរឿងច្រើនដែលឆ្លងកាត់ចិត្តរបស់យើង។ លោក​បានដាក់ជាសំណួរ​​ឱ្យ​គ្រីស្ត​បរិស័ទរិះគិតផ្ទាល់ខ្លួនថា តើ​អ្វីដែលសំខាន់ជាងគេក្នុងជីវិតរបស់ខ្ញុំ? តើអ្វីដែលមានសមត្ថភាព? ពេលស្លាប់ទៅណា? មានព្រះជាម្ចាស់ ឬយ៉ាងណា? សន្តប៉ូលជួយយើងរិះគិតអ្វីដែលសំខាន់ជាងគេក្នុងជីវិត។

ជាងនេះទៅ​ទៀត លោក​បូជាចារ្យដាមីញ៉ាំង ណែនាំគ្រីស្តបរិស័ទដោយ​មាន​ប្រសាសន៍ថា ឈ្មោះ​​យ៉ូហានបាទីស្ត មានន័យថា ព្រះជាម្ចាស់ប្រោសប្រណីសន្ដោស។ លោក​យ៉ូហានបាទីស្ត រៀបចំផ្លូវរដិបរដុបឱ្យរាបស្មើថ្វាយព្រះយេស៊ូ​។ លោក​ថា អំពើបាប ជាអ្វីដែលធ្វើឱ្យជីវិតយើងរដិបរដុប រញ៉េរញ៉ៃ និងអ្វីដែលរញ៉េរញ៉ៃមិនមែនមកពីព្រះជាម្ចាស់ទេ។ សូមកុំពេញចិត្តធ្វើឱ្យជីវិតរបស់យើងរដិបរដុប កុំធ្វើឱ្យរញ៉េរញ៉ៃ ដែលមិនទៀងត្រង់។ អាទិត្យទី២នៃរដូវរង់ចាំ សូមកុំភ្លេចអត្ថបទព្រះគម្ពីរថ្ងៃនេះ។ ឱ!ព្រះសង្គ្រោះសូមយាងមក ព្រះអង្គចង់បង្កើតយើងដោយស្មោះត្រង់។

នៅក្នុង​ឱកាសនេះ​ដែរ បងប្រុស វី សំណាង ជានិស្សិត​ទេវវិទ្យាល័យដែល​មាន​បេសកកម្ម​បម្រើព្រះសហគមន៍មណ្ឌលសកម្មភាព​​ភ្នំពេញ​ខាង​ត្បូង​បាន​ឱ្យ​ដឹងថា នៅក្នុង​អាទិត្យទី២ នៃ​រដូវរង់ចាំ ដែល​​យើង​បាន​ស្ដាប់​អត្ថបទដំណឹងល្អរៀបរាប់អំពីលោកយ៉ូហានបាទីស្តប្រកាសប្រាប់ប្រជាជនឲ្យរៀបចំផ្លូវថ្វាយព្រះគ្រីស្ត ដែលផ្លូវណារដិបរដុប សូមរៀបឲ្យស្មើ ។ សម្រាប់ខ្ញុំ គ្រីស្តបរិស័ទយើងសព្វថ្ងៃ ក្នុងដំណើរជីវិតឆ្ពោះទៅរកព្រះជាម្ចាស់ពោរពេញទៅដោយផ្លូវរដិបរដុប និងផ្លូវរដិបរដុបនេះ គឺជាបញ្ហា ឧបសគ្គ រវល់កិច្ចការងារ រកលុយ ជាពិសេសគឺបញ្ហាកូវិដ-១៩ ដែលយើងម្នាក់យកជាលេសក្នុងការខកខានទៅជួបព្រះជាម្ចាស់។ បងប្រុសថា នេះ​ដើម្បីដោះសារម៉្យាងក្នុងការយករួចខ្លួន ។ ក្នុងនាមយើងជាគ្រីស្តបរិស័ទ ជាពិសេសក្នុងរដូវរង់ចាំ សូមឲ្យយើងយកចិត្តទុកដាក់ ចាប់អារម្មណ៍ រៀបចំជីវិតរបស់យើង បំបាត់ទម្លាប់អាក្រក់ដែលរារាំងយើងឆ្ពោះទៅកាន់ភាពដ៏វិសុទ្ធ។ បងប្រុសសំណាង​បញ្ជាក់ថា​ ដើម្បីលុបបំបាត់ផ្លូវរដិបរដុប គ្រីស្តបរិស័ទត្រូវអធិដ្ឋានច្រើនជាងមុន ស្តាប់ព្រះបន្ទូលច្រើនជាងមុន ចូលរួមអភិបូជាថ្ងៃអាទិត្យ និង ពិធីបុណ្យនានា ដើម្បីឱ្យផ្លូវនៃជីវិតរបស់យើងរលោងស្រួលក្នុងការឆ្ពោះទៅរកព្រះជាម្ចាស់ ។

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email