លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប”
“សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” នេះជាប្រសាសន៍របស់លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ណែនាំគ្រីស្តបរិស័ទនៅក្នុងសប្ដាហ៍ទី២នៃរដូវរង់ចាំ និងត្រូវនឹងថ្ងៃដែលព្រះសហគមន៍កាតូលិករំឭកដល់សន្តយ៉ូហានបាទីស្ត នាថ្ងៃទី៥ ធ្នូ ២០២១ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រាជធានីភ្នំពេញ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនផងដែរ។ នៅក្នុងធម៌ទេសនាក្នុងសប្ដាហ៍ទី២នៃរដូវរង់ចាំនេះ លោកបូជាចារ្យ បានដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ក្នុងអត្ថបទទី២សន្ត ប៉ូល បានទូលអង្វរព្រះជាម្ចាស់ថា “សូមឱ្យបងប្អូនមានសេចក្ដីស្រឡាញ់យ៉ាងលើសលុបកាន់តែខ្លាំងឡើងៗ ធ្វើឱ្យបងប្អូនចេះដឹងច្បាស់និងយល់សព្វគ្រប់ទាំងអស់ ដើម្បីឱ្យបងប្អូនចេះពិចារណាមើលការណ៍ណាដែលប្រសើរជាងគេ”។ នៅក្នុងនេះលោកដាមីញ៉ាំង បានពន្យល់ដល់គ្រីស្តបរិស័ទថា សូមឱ្យយើងជ្រាបនូវអ្វីដែលត្រឹមត្រូវនិងពិចារណា។ រាល់ថ្ងៃមានរឿងច្រើនដែលឆ្លងកាត់ចិត្តរបស់យើង។ លោកបានដាក់ជាសំណួរឱ្យគ្រីស្តបរិស័ទរិះគិតផ្ទាល់ខ្លួនថា តើអ្វីដែលសំខាន់ជាងគេក្នុងជីវិតរបស់ខ្ញុំ? តើអ្វីដែលមានសមត្ថភាព? ពេលស្លាប់ទៅណា? មានព្រះជាម្ចាស់ ឬយ៉ាងណា? សន្តប៉ូលជួយយើងរិះគិតអ្វីដែលសំខាន់ជាងគេក្នុងជីវិត។ ជាងនេះទៅទៀត លោកបូជាចារ្យដាមីញ៉ាំង ណែនាំគ្រីស្តបរិស័ទដោយមានប្រសាសន៍ថា ឈ្មោះយ៉ូហានបាទីស្ត មានន័យថា ព្រះជាម្ចាស់ប្រោសប្រណីសន្ដោស។ លោកយ៉ូហានបាទីស្ត រៀបចំផ្លូវរដិបរដុបឱ្យរាបស្មើថ្វាយព្រះយេស៊ូ។ លោកថា អំពើបាប ជាអ្វីដែលធ្វើឱ្យជីវិតយើងរដិបរដុប រញ៉េរញ៉ៃ និងអ្វីដែលរញ៉េរញ៉ៃមិនមែនមកពីព្រះជាម្ចាស់ទេ។ សូមកុំពេញចិត្តធ្វើឱ្យជីវិតរបស់យើងរដិបរដុប កុំធ្វើឱ្យរញ៉េរញ៉ៃ ដែលមិនទៀងត្រង់។ អាទិត្យទី២នៃរដូវរង់ចាំ សូមកុំភ្លេចអត្ថបទព្រះគម្ពីរថ្ងៃនេះ។ ឱ!ព្រះសង្គ្រោះសូមយាងមក ព្រះអង្គចង់បង្កើតយើងដោយស្មោះត្រង់។ នៅក្នុងឱកាសនេះដែរ បងប្រុស វី …
លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” Read More »