ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា

ក្រុម​គ្រួសារ​បងស្រី​មេត្តាករុណា ប្រារព្ធពិធី​ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់​របស់បងស្រី លូស៊ីតា ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា ក្រោម​អធិបតីភាព លោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ អូលីវីយ៉េ ជ្មីតហស្លេរ និង​លោក​បូជាចារ្យ ឆាលី ឌីតម៉ាយ័រ។ ពិធីនេះ​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៧ ធ្នូ ២០២១ នៅគ្រឹះស្ថានបងស្រី​មេត្តាករុណាព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹង​ព្រលឹត រាជធានីភ្នំពេញ ដោយ​មាន​វត្តមាន​ក្រុម​គ្រួសារបងប្រុសមេត្តាករុណា ក្រុម​គ្រួសារស្រីមេត្តករុណាចោមចៅ និង​សៀម​រាប​ចូលរួម​ផងដែរ។​

នៅក្នុង​ពិធីនេះ លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​អរព្រះគុណព្រះជាម្ចាស់​សម្រាប់​ខួប​២៥ឆ្នាំ ​ដែល​បងស្រី ​លូស៊ីតា បានថ្វាយខ្លួនទៅព្រះជាម្ចាស់ ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា។

លោក​អភិបាល​ក៏​បាន​រំឭកដល់​ពាក្យ​របស់​សន្តី​តេរេសានៃទីក្រុង​កាល់ហ្គូតា ដែល​ជាអ្នកម្ដាយ​បង្កើតឱ្យ​មាន​ក្រុមគ្រួសារមេត្តាករុណានេះថា​ «ប្រសិនបើអ្នកមិនអាចផ្ដល់អាហារដល់មនុស្សមួយរយនាក់បាន យ៉ាងហោចណាស់​ក៏អាចជួយបាន​ម្នាក់» និងពាក្យ​មួយ​ទៀត​របស់​សន្តី​តេរេសាគឺ​ «បុណ្យ​ព្រះយេស៊ូប្រសូត គ្រប់ពេលយើងត្រូវញញឹមនិងឱបកូនៗ»។

លោក​អភិបាល​បន្តថា ថ្ងៃនេះបងស្រី​ប្រារព្ធខួប​២៥ឆ្នាំ នៃការថ្វាយខ្លួន​ជាបព្វជិតានៅក្នុង​គ្រួសារ​បងស្រីមេត្តាករុណា និងមកបំពេញ​បេសកកម្មនៅកម្ពុជា​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​នៅពេលខ្ញុំមកដល់កម្ពុជា ក៏មានសញ្ញាដូចបងស្រី យើងអាចរកឃើញគ្រួសារ២នៅទីនេះដែលជាគ្រួសារធំ ទោះបីជាបងស្រី​បាន​ចាកឆ្ងាយពី​ប្រទេសកំណើត ប៉ុន្តែ​បងស្រី​អាចរកឃើញ​គ្រួសារថ្មីនៅកម្ពុជា ក្នុងនោះ​គ្រួសារ​ទីមួយ​គឺ​បងប្រុស​បងស្រី​នៅទីនេះ និង​មួយ​ទៀត​គឺជា​កុមារនិង​អស់អ្នក​ដែល​បងស្រី​បាននិង​កំពុង​បម្រើ។​

លោក​អភិបាល​បន្ថែមថា ខ្ញុំជឿជាក់ថានៅកម្ពុជា មានបងស្រីខ្លះ​មក​ជាង២០ឆ្នាំ និង​យើងមានបទពិសោធខុសៗគ្នា យើងត្រូវនិយាយ២ភាសា និងមាន​២វប្បធម៌ ដូចជាអណ្ដើកដែរ។ ខ្ញុំគិតថាវប្បធម៌២ គឺមានភាពស្រស់ស្អាតដោយ យើងអាច​យល់ចិត្តគ្នាបានដោយ​យើង​ត្រូវ​ចូល​ទៅក្នុង​ភាសារនិង​វប្បធម៌២ដែល​មាន​ទាំងភាសារនិង​វប្បធម៌ជាតិ​កំណើត និង​ភាសារនិង​វប្បធម៌របស់បងប្អូន​ដែល​បងស្រីបាន​និងកំពុង​បម្រើ​នៅទីនេះ។ នៅពេលយើងយល់គ្នាយើងអាចជួយគ្នាទៅវិញទៅមកបាននៅក្នុងបេសកកម្មរបស់យើង។

លោក​អភិបាល​អូលីវីយ៉េ មានប្រសាសន៍​ទៀតថា បងស្រីមាន២៥ឆ្នាំ និងថែម២៥ឆ្នាំទៀត និងថែមទៀតដូចអណ្ដើកដែលមានអាយុវែង និងសូមអរព្រះគុណព្រះជាម្ចាស់ ដែលយើងអាចរួមគ្នាជាធ្លុងតែមួយជាមួយព្រះយេស៊ូ ដើម្បីចែករំលែកសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។

នៅក្នុង​ពិធី​ខួប​២៥ឆ្នាំ​នៃការថ្វាយខ្លួនទៅព្រះជាម្ចាស់ក្នុង​ថ្ងៃនេះ បងស្រី​លូស៊ីតា បាន​ រំលឹកពាក្យ​សច្ចាប្រណិធានសាជាថ្មីនៅមុខ​លោក​អភិបាល និង​ក្រុមគ្រួសារ​មេត្តាករុណាទាំងអស់ថា ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ «​តាមរយៈ​ព្រះបន្ទូលព្រះយេស៊ូ​នៅលើឈើឆ្កាង “ខ្ញុំស្រេក” ដែលជាព្រះបន្ទូល​​បង្ហាញ​សេចក្ដីស្រឡាញ់ ធ្វើ​ឱ្យ​ខ្ញុំ​ដើរតាមព្រះយេស៊ូ​យ៉ាង​ជិតស្និទ្ធពេញមួយជីវិត​ តាមរយៈធម៌មេត្តាករុណានៅក្នុងជីវិត​និងស្របទៅនឹង​កិច្ចការ​ដែល​សន្តីតេរេសានៅកាល់ហ្គូតាបានធ្វើ»។​ បងស្រី​លូស៊ីតា បន្ថែម​ថា ខ្ញុំសូម​ធ្វើ​សច្ចាប្រណិធានដោយ ប្រកាន់នូវ​ព្រហ្មចារីយ៍ធម៌ ដាក់ខ្លួនជាអ្នកក្រខ្សត់ ​ស្ដាប់បង្គាប់ និង​មាន​បេះ​ដូង​ពេញលេញដោយ​ការបម្រើអ្នកក្រីក្រជាងគេបំផុត ស្របតាម​ធម្មនុញ្ញនៃ​ក្រុម​គ្រួសារ​មេត្តាករុណា។​

បងស្រីលូស៊ីតា មានប្រសាសន៍ថា «ខួប២៥ឆ្នាំ​របស់ខ្ញុំ​ នៅពេល​ដែល​ខ្ញុំ​មើល​ត្រលប់ក្រោយវិញ ខ្ញុំ​បាន​ឃើញ​ថាព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់​ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​អារម្មណ៍​នៃសេចក្ដីស្រឡាញ់ពីព្រះជាម្ចាស់​ដែលជាផ្នែក​មួយ​នៃ​អត្ថន័យ​នៃ​ការត្រាស់ហៅ​របស់​ខ្ញុំ​។ ២៥​ឆ្នាំ​នេះ ខ្ញុំ​សូម​អរព្រះគុណព្រះជាម្ចាស់​ដែលបានការពារ​​ថែរក្សា និង​ស្រឡាញ់ខ្ញុំ»៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email