ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា
ក្រុមគ្រួសារបងស្រីមេត្តាករុណា ប្រារព្ធពិធីខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រី លូស៊ីតា ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ និងលោកបូជាចារ្យ ឆាលី ឌីតម៉ាយ័រ។ ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី៧ ធ្នូ ២០២១ នៅគ្រឹះស្ថានបងស្រីមេត្តាករុណាព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងព្រលឹត រាជធានីភ្នំពេញ ដោយមានវត្តមានក្រុមគ្រួសារបងប្រុសមេត្តាករុណា ក្រុមគ្រួសារស្រីមេត្តករុណាចោមចៅ និងសៀមរាបចូលរួមផងដែរ។ នៅក្នុងពិធីនេះ លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ បានមានប្រសាសន៍ថា ថ្ងៃនេះយើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ខួប២៥ឆ្នាំ ដែលបងស្រី លូស៊ីតា បានថ្វាយខ្លួនទៅព្រះជាម្ចាស់ ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា។ លោកអភិបាលក៏បានរំឭកដល់ពាក្យរបស់សន្តីតេរេសានៃទីក្រុងកាល់ហ្គូតា ដែលជាអ្នកម្ដាយបង្កើតឱ្យមានក្រុមគ្រួសារមេត្តាករុណានេះថា «ប្រសិនបើអ្នកមិនអាចផ្ដល់អាហារដល់មនុស្សមួយរយនាក់បាន យ៉ាងហោចណាស់ក៏អាចជួយបានម្នាក់» និងពាក្យមួយទៀតរបស់សន្តីតេរេសាគឺ «បុណ្យព្រះយេស៊ូប្រសូត គ្រប់ពេលយើងត្រូវញញឹមនិងឱបកូនៗ»។ លោកអភិបាលបន្តថា ថ្ងៃនេះបងស្រីប្រារព្ធខួប២៥ឆ្នាំ នៃការថ្វាយខ្លួនជាបព្វជិតានៅក្នុងគ្រួសារបងស្រីមេត្តាករុណា និងមកបំពេញបេសកកម្មនៅកម្ពុជា ធ្វើឱ្យខ្ញុំនឹកឃើញនៅពេលខ្ញុំមកដល់កម្ពុជា ក៏មានសញ្ញាដូចបងស្រី យើងអាចរកឃើញគ្រួសារ២នៅទីនេះដែលជាគ្រួសារធំ ទោះបីជាបងស្រីបានចាកឆ្ងាយពីប្រទេសកំណើត ប៉ុន្តែបងស្រីអាចរកឃើញគ្រួសារថ្មីនៅកម្ពុជា ក្នុងនោះគ្រួសារទីមួយគឺបងប្រុសបងស្រីនៅទីនេះ និងមួយទៀតគឺជាកុមារនិងអស់អ្នកដែលបងស្រីបាននិងកំពុងបម្រើ។ លោកអភិបាលបន្ថែមថា ខ្ញុំជឿជាក់ថានៅកម្ពុជា មានបងស្រីខ្លះមកជាង២០ឆ្នាំ និងយើងមានបទពិសោធខុសៗគ្នា យើងត្រូវនិយាយ២ភាសា និងមាន២វប្បធម៌ ដូចជាអណ្ដើកដែរ។ …
ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា Read More »