យុវជនជិត២០នាក់ទទួលការបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃការថតរូប

លោកអូលីវីយ៉េ ជ្មិត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ចូលរួម​ធ្វើ​ជា​អធីបតី​ភាពបិទ​កម្មវិធី​សិក្ខា​សាលា​វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូប ដែល​រៀបចំ​ឡើង​ដោយ​ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានរយៈពេល​បី​ថ្ងៃ នៅទីតាំង​ការិយាល័យ​ផ្ទាល់នៅ​រាជធានីភ្នំពេញ។

លោកអភិបាល​មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​យុវជន​ទាំង​អស់​ឲ្យ​ខិត​ខំ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​រូបភាព​ស្អាត​ៗ​និង​បង្ហាញ​អំពី​ប្រទេស​កម្ពុជា​ដល់​ពិភពលោក តាម​រយៈ​រូប​ថត​។

លោកអភិបាល​មាន​ប្រសាសន៍ថា រូប​ភាព​មាន​ឥទ្ធិពល​លើមនុស្សច្រើន​ជាង​អត្ថបទ «រូប​ទាក់ទង​នឹង​ភ្នែក ការ​ចងចាំ និង​អារម្មណ៍ ហើយពណ៌និងរូប​សំខាន់ណាស់»។

លោកអភិបាល​បន្ថែម ក្នុងសម័យ​ឌីជីថលនេះ ការថត​រូប​ងាយ​ស្រួល​ជាង​សម័យ​មុន​ឆ្ងាយណាស់ ដោយ​មិន​សូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ចង់​បាន​រូបភាព​មួយ​ដែល​ប្រើ​ការ​បាន។ ជា​ពិសេស​គឺ​ជីវិត​របស់​ប្រជាជន​ និងទេសភាព​ដែល​ស្អាតៗ​ពី​ធម្មជាតិ និង​ដើម្បី​ឲ្យ​ចូល​ទៅក្នុងជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា។

វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូបរយៈពេល​៣ថ្ងៃ ចាប់​ផ្តើម​ពីថ្ងៃទី ៨ ដល់១០ ខែធ្នូ ឆ្នាំ២០២១​ ផ្តោតលើការថតរូប លើកាំមេរ៉ា DSLR ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១៦នាក់ ​មក​ពីស្ថាប័នចំនួន​៣ផ្សេងគ្នា គឺ​អង្គការការីតាសកម្ពុជា ការិយាល័យអប់រំជំនឿ និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។

លោក សុង គឹមហេង មកពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក​ បានថ្លែងថា ៖ «ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំបានរៀនពីសិក្ខាសិលានេះ ទៅអភិវឌ្ឍស្ថាប័នការងាររបស់ខ្ញុំ ហើយនឹងជួយដល់សហគមន៍របស់ខ្ញុំដោយផ្តិតរូបភាពបរិស្ថាន សម្រាម ជនក្រីក្រ ដែលមិនមានសម្លេងនៅក្នុងសង្គម ដើម្បីឱ្យសង្គមបានលឺនិងឃើញពីសកម្មភាពរបស់ពួកគាត់»។

កញ្ញា យៀប អេងវិជ្ជណា មកពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគបាត់ដំបង បានប្រាប់​ឱ្យដឹងដែរថា​ បន្ទាប់ពីកញ្ញា​ទទួលបានសិក្សារយៈបីថ្ងៃនេះ កញ្ញាទទួលបានចំណេះដឹងបន្ថែមលើផ្នែកថតរូប ក៏ដូចជាបង្កើននូវគុណភាពនៃការផលិតរូបភាព បែបសារព័ត៌មាននានាផងដែរ។

កញ្ញាបានបន្ថែមថា ៖«ខ្ញុំសង្ឃឹមថាកម្រិតនៃការថតរូបរបស់ខ្ញុំ កាន់តែខ្ពស់ជាងមុន និងយកចំណេះដឹងទៅ អភិវឌ្ឍស្ថាប័នការិយាល័យរបស់ខ្ញុំឱ្យកាន់តែខ្ពស់»។

សិក្ខាសិលារយៈពេលបីថ្ងៃនេះ ផ្តោតសំខាន់លើបច្ចេកទេសម៉ាស៊ីន ពន្លឺ និងការយល់ដឹងពីចំណុចសំខាន់ៗនៃរូបថត៕

ដោយ​ផល សុផានិត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email