និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីប្រគល់មុខងារបម្រើតុសក្ការៈ ដល់បងប្រុស ប៊ុនលី និងបងប្រុស វី សំណាង ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ លោកនាយកទេវវិទ្យាល័យ សិលា សួន ហង្សលី បានឡើងប្រកាសស្នើសូមលោកអភិបាលដើម្បីប្រគល់មុខងារបម្រើតុសក្ការ:ដល់បេក្ខជន អន់តូនី ប៊ុន លី និងបេក្ខជន យ៉ូហានបាទីស្ត វី សំណាង។ បេក្ខជនទាំងពីរទៅលុតជង្គង់នៅមុខលោកអភិបាល ដោយលោកអភិបាលអធិដ្ឋានអង្វរព្រះជាម្ចាស់ឱ្យចម្រើននៅក្នុងជំនឿ មានចិត្តស្មោះត្រង់ក្នុងភក្ដីភាពជាមួយព្រះជាម្ចាស់។ លោកអភិបាល ប្រគល់ចាននំប៉័ង និងពែងដល់បេក្ខជនទាំង២ ដើម្បីបម្រើព្រះជាម្ចាស់ និងបងប្អូនក្នុងព្រះសហគមន៍។ បងប្រុស វី សំណាង មានប្រសាសន៍ទាំងរីករាយថា មុខងារបម្រើតុសក្ការៈជាដំណាក់កាលមួយក្នុងការរៀបចំខ្លួនក្លាយទៅជាបូជាចារ្យ និងមុខងារនេះពិតជាមានសារសំខាន់ដោយសារយើងដឹងថាតុសក្ការៈ គឺជាសក្ការបូជារបស់ព្រះយេស៊ូផ្ទាល់ ដូច្នេះនៅពេលយើងបានបម្រើតុសក្ការៈ ដូចយើងបានចូលរួមនៅក្នុងសក្ការបូជាជាមួយព្រះយេស៊ូដែរ។ និស្សិតរូបនេះ …