២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ

អស់លោកបូជាចារ្យជាប្រមាណជាង២០អង្គ រួមគ្នាអរព្រះគុណព្រះជាម្ចាស់ក្នុងឱកាសខួប២០ឆ្នាំនៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបូជាចារ្យសញ្ជាតិខ្មែរបីរូប មានលោកយ៉ូហាន អ៊ុន សុន លោកសិលា សួន ហង្សលី និងលោក ឡាយ ប៉ូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

នៅក្នុងឱកាសនេះដែល លោកបូជាចារ្យ ឡាយ ប៉ូលមានប្រសាសន៍ដោយផ្ដល់សក្ខីភាពរបស់លោកនៅក្នុងធម្មទេសនា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បាន​ឲ្យ​លោក​មើលឃើញការសង្គ្រោះ  គឺប្រកាសពីសេចក្ដីសង្ឃឹម។

លោកបូជាចារ្យ​ប៉ូលបានបន្ថែម​ថា «ខ្ញុំរិះគិតពីដំណើរជីវិតរបស់ខ្ញុំជាបូជាចារ្យ ខ្ញុំឃើញថានរណាក៏ចង់អួតខ្លួន អ្នកណាក៏ចង់បានថ្វីដៃល្អ នាំឱ្យខ្ញុំនឹកឃើញព្រះបន្ទូលព្រះយេស៊ូជំពូក១០ (លូកា)។ ព្រះយេស៊ូប្រគល់ឱ្យអ្នករាល់គ្នាមានអំណាច និងព្រះយេស៊ូមានបន្ទូល កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា ប៉ុន្តែត្រេកអរដែលអ្នករាល់គ្នាមានឈ្មោះនៅស្ថានបរមសុខ។ យើងមានឈ្មោះនៅស្ថានបរមសុខ ពាក្យនេះជួយខ្ញុំនៅពេលបរាជ័យ។ នៅពេលខ្ញុំទៅតាមភូមិ ព្រះបន្ទូលនេះជាគ្រឹះមួយជួយឱ្យខ្ញុំរឹងមាំ»។

លោកបូជាចារ្យ ប៉ូល ឡាយស្នើដល់គ្រីស្តបរិស័ទ អធិដ្ឋានសម្រាប់ពួកលោក​ទាំង៣នាក់និងនិស្សិត​ទេវវិទ្យាល័យ​ចំនួន​២នាក់ ដែល​បាន​ទទួល​ពិធី​ជា ​Acolyte (អ្នក​បម្រើតុអសនៈ) ដើម្បីឱ្យយើងជាប់ចិត្តជាមួយព្រះជាម្ចាស់។

រីឯលោកលោកបូជាចារ្យ អ៊ុន សុន ក៏បានចែករំលែកសក្ខីភាពអំពីជីវិតជាបូជាចារ្យរយ:ពេល២០ឆ្នាំមកនេះដែរ​ថា ជីវិត​ជាបូជាចារ្យ គឺ​មានអំណរសប្បាយដោយរួមជាមួយបងប្អូន និងមានអំណរសប្បាយក្នុងទំនាក់ទំនងជាមួយអន្តរសាសនា ដោយយើងជាបូជាចារ្យយើងថ្វាយខ្លួន។ លោក​បន្តថា «២០ឆ្នាំមែន តែខ្ញុំមិនទាន់ចាស់ទេ ដោយយើងអំណរមានអំណរសប្បាយពេញ»។

លោក​បូជាចារ្យ​សុន បាន​លើក​ទឹកចិត្ត​ដល់​យុវជន​ កុំភ័យខ្លាចជីវិតនៃការត្រាស់ហៅជា​អ្នក​បួស។ លោកថា ពិតមែនជីវិតនៃការត្រាស់ហៅ មានបទពិសោធផ្សេងៗ ដើម្បីប្រកាសដំណឹងល្អ ដើម្បីឱ្យគេបានដឹង គេបានឮ ដោយយើងប្រកាសអស់ពីក្ដីស្រឡាញ់ដែលយើងមាន។ ទោះបី​ជា​ ព្រះសហគមន៍យើងតូច តែបេសកកម្មសំខាន់របស់យើងគឺប្រកាសពីព្រះហឫទ័យប្រណីសន្ដោស អំពីសេចក្តីស្រឡាញ់ និងអំណរសប្បាយ។

នៅក្នុងឱកាសនេះដែរ តំណាងគ្រីស្តបរិស័ទ លោកគ្រូ ដួង សាវង់ បានថ្លែងអំណរគុណដល់លោកបូជាចារ្យទាំង៣រូប ដែលបានចំណាយកម្លាំងកាយចិត្តដ៏ធំធេងដោយលះបង់ ខ្លួនមកបម្រើព្រះសហគមន៍ ដើម្បីឱ្យយើងខ្ញុំបានរីកចម្រើននៅក្នុងជំនឿ និងទទួលព្រះហឫទ័យប្រណីសន្ដោសពីព្រះជាម្ចាស់តាមរយៈអគ្គសញ្ញានានា។ សូម​ព្រះជាម្ចាស់ ប្រទានព្រះពរដល់លោកទាំងបីអង្គឱ្យមានកម្លាំងបន្តប្រកាសដំណឹងល្អ និងប្រកាសពីធម៌មេត្តាករុណាដល់បងប្អូនទាំងអស់។

លោកបូជាចារ្យខ្មែរទាំងបីអង្គ បាន​ទទួល​អគ្គសញ្ញាតែង​តាំង​ជា​បូជាចារ្យក្នុង​ឆ្នាំ​២០០១ ក្រោម​អធិបតីភាព​របស់​លោកអភិបាល អេមីល ដេតម្ប អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ នៅព្រះវិហារសន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ។ លោក​ទាំង​បី​ ទទួលការអប់រំ នៅជំរំជាយដែនខ្មែរថៃ មុន​ពេល​ចូល​ក្នុងទេវវិទ្យាល័យ។

បច្ចុប្បន្ន​នៅ​ក្នុងព្រះសហគមន៍កាតូលិក​កម្ពុជា​មាន​បូជាចារ្យជាតិ​ខ្មែរតែ​៨នាក់ប៉ុណ្ណោះ​ និង​កំពុង​មាន​និស្សិត​ទេវវិទ្យាល័យ​ចំនួន​៤នាក់ និងមាន​ម្នាក់​ជា​ឧបដ្ឋាក៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email