និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ

ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ប្រារព្ធពិធី​ប្រគល់មុខងារបម្រើតុសក្ការៈ ដល់បងប្រុស ប៊ុនលី និងបងប្រុស វី សំណាង ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

លោកនាយកទេវវិទ្យាល័យ សិលា សួន​ ហង្សលី បាន​ឡើងប្រកាសស្នើសូមលោកអភិបាលដើម្បីប្រគល់មុខងារបម្រើតុសក្ការ:ដល់បេក្ខជន អន់តូនី ប៊ុន លី និងបេក្ខជន យ៉ូហានបាទីស្ត វី សំណាង។

បេក្ខជនទាំងពីរទៅលុតជង្គង់នៅមុខលោកអភិបាល ដោយលោកអភិបាលអធិដ្ឋានអង្វរព្រះជាម្ចាស់ឱ្យចម្រើននៅក្នុងជំនឿ មានចិត្តស្មោះត្រង់ក្នុងភក្ដីភាពជាមួយព្រះជាម្ចាស់។

លោកអភិបាល ប្រគល់ចាននំប៉័ង និងពែងដល់បេក្ខជនទាំង២ ដើម្បីបម្រើព្រះជាម្ចាស់ និងបងប្អូនក្នុងព្រះសហគមន៍។

បងប្រុស វី សំណាង​ មាន​ប្រសាសន៍ទាំងរីករាយថា មុខងារ​បម្រើតុសក្ការៈជាដំណាក់​កាលមួយ​ក្នុង​ការ​រៀប​ចំខ្លួន​ក្លាយទៅជាបូជាចារ្យ​ និង​មុខងារនេះពិត​ជាមានសារសំខាន់​ដោយសារយើង​ដឹងថា​តុសក្ការៈ គឺជា​សក្ការបូជារបស់ព្រះយេស៊ូ​ផ្ទាល់ ដូច្នេះ​នៅពេល​យើង​បាន​បម្រើ​តុសក្ការៈ​ ដូចយើង​បាន​ចូល​រួម​នៅក្នុង​សក្ការបូជា​ជាមួយ​ព្រះយេស៊ូ​ដែរ។

និស្សិត​រូបនេះ បាន​ចូលសិក្សា​ក្នុងទេវវិទ្យាល័យ ចំនួន​៧​ឆ្នាំ​មក​ហើយ គាត់បាន​បន្ត​ថា «ក្នុង​មុខងារនេះជួយ​ខ្ញុំ​កាន់​តែជិតស្និទ្ធជាមួយ​ព្រះសហគមន៍។ ជាពិសេស​នៅពេល​ដែល​ខ្ញុំ​បម្រើ​តុសក្ការៈគឺបាន​ចូលរួម​នៅក្នុង​ពិធីបុណ្យ ដើម្បីទទួល​អាហារខាងផ្លូវវិញ្ញាណ​ដោយ​ស្ដាប់ព្រះបន្ទូល​ និង​ទទួល​ព្រះកាយព្រះគ្រីស្ត​ដើម្បីជាកម្លាំង​នៅក្នុង​ការ​ធ្វើ​ដំណើរក្នុង​ការត្រាស់ហៅរបស់ខ្លួន»។

បងប្រុស​សំណាង ក៏​បាន​ផ្ដាំផ្ញើ​ដល់​យុវជនទាំងអស់​ថា ពេល​ខ្លះ​យើងគិត​ថា​ការ​ត្រាស់​ហៅ​របស់​ព្រះ​ជាម្ចាស់​គឺ​ពិបាក​សម្រាប់​យើង​ម្នាក់ៗ ប៉ុន្តែ​អ្វីសំខាន់​សូម​ឱ្យ​យើង​បើក​ចិត្តនិង​អធិដ្ឋាន​​ដើម្បីឱ្យ​ព្រះអង្គ​បំភ្លឺ​តាមរយៈ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែលណែនាំឱ្យ​យើង​យល់​ឃើញ​កាន់​តែច្បាស់​នូវការត្រាស់​ហៅ​របស់​យើង។ ដូច្នេះ​ប្រសិន​បើ​យើង​ឃើញ​ទីសម្គាល់​តូចមួយ​នៅក្នុង​ការ​ត្រាស់ហៅជាបូជាចារ្យ សូម​ឆ្លើយតប​ រីឯដំណើរការនៃការត្រាស់ហៅ ព្រះជាម្ចាស់​នឹង​បង្ហាញ​យើងពីមួយ​ថ្ងៃទៅមួយថ្ងៃ។​

តំណាង​គ្រីស្ត​បរិស័ទ ដួង​ សាវង់ បាន​ថ្លែង​នៅមុខគ្រីស្ត​បរិស័ទ​ទាំងអស់ថា ថ្ងៃនេះ​យើង​ទាំងអស់គ្នាសូមអរព្រះគុណ​ព្រះជាម្ចាស់នូវព្រះហឫទ័យ​ប្រណីសន្ដោស​ ដែល​ណែនាំ​ឱ្យ​យើងទទួល​បាន​បងប្រុស​ពីរនាក់​ជាអ្នក​បម្រើតុសក្ការៈ និង​សូម​ព្រះជាម្ចាស់​ព្រះ​មេត្តាប្រោស​ឱ្យ​បងប្រុស​ទាំងពីរ​មាន​សុខភាព​ល្អ​ កម្លាំង​មាំមួន និង​បន្ត​ដំណើរទៅមុខទៀត។

បច្ចុប្បន្នទេវវិទ្យាល័យ​កម្ពុជា​មាន​និស្សិត​ចំនួន​៤នាក់ និង​មាន៣នាក់ទៀតកំពុង​ត្រៀម​ខ្លួនដើម្បីចូល​ទេវវិទ្យាល័យ។

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email