លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ ​ប្រារព្ធពិធីបុណ្យព្រះយេស៊ូ​ប្រសូតសម្រាប់បុគ្គលិក​ការិយាល័យនានា​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេរ នារសៀល​ថ្ងៃទី ១៧ ធ្នូ ២០២១ នៅព្រះវិហារ​សន្ត​សិលា​ និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី រាជធានីភ្នំពេញ។

លោកអភិបាល​ជំរុញ​ឲ្យ​បុគ្គលិកការិយាល័យ​ក្នុងភូមិភាគ​ភ្នំពេញ​ទាំងអស់ យក​ចិត្តទុកដាក់រិះគិតអំពី​ ទំនាក់ទំនង​ជាមួយ​បូជាចារ្យទទួលខុសត្រូវ​មណ្ឌលសកម្មភាព​នីមួយៗ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រៀបចំ​​វាយតម្លៃ​អំពីឥទ្ធិពលនៃការងាររបស់ស្ថាបន​នីមួយៗ​ដើម្បី​អាច​រៀបចំ​ផែន​ការ​ទៅមុខ។​ និងស្នើ​សុំ​ឲ្យ​ប្រធានការិយាល័យ​​​រៀបចំ​របាយការណ៍​ប្រចាំខែផ្ញើជូន​ទៅ​លោក​ដោយ​ផ្ទាល់។ ក្នុងនោះ​ដែរ លោកអភិបាល​ រំលឹក​ឲ្យ​មានកិច្ច​​ប្រជុំ​ប្រចាំខែ និង​លើក​ទឹកចិត្ត​ក្រុមការងារ ដើម្បី​ទទួល​បាន​លទ្ធផលការងារប្រសើរឡើង។ រៀបចំ​​គណនេយ្យច្បាស់លាស់ តាម​ម្រោង​ការណ៍​និង​បញ្ជូន​ទៅកាន់​ការិយាល័យ​របស់​លោក​ដើម្បីត្រួតពិនិត្យ​ជារៀង​រាល់​មួយ​ឆមាស​ម្តង។ មាន​សៀវភៅ​តាម​ដាន​វត្តមាន​បុគ្គលិក និង​វាយ​តម្លៃ​ការងារ​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក មាន​កិច្ច​សន្យាការងារច្បាស់លាស់។

លោកអភិបាល​ក៏​ជំរុញ​ឲ្យ​អង្គភាព​នីមួយៗ ចូលរួមឲ្យ​សកម្មក្នុងកិច្ច​ការ​របស់​ព្រះសហគមន៍​ក្នុងភូមិភាគភ្នំពេញ។ និង​រៀបំ​ពេលវេលា​ដើម្បី​ធ្វើ​ពិធី​សំណាក់ធម៌ អធិដ្ឋាន ការិះគិតជាក្រុម​ជាមួយគ្នា។

ជាមួយ​គ្នានេះដែរ លោក​ក៏ជំរុញ​បន្ថែម​ឲ្យ​មាន​វគ្គ​បំប៉ន​លើ​ជំនាញការងារ​របស់​បុគ្គលិក​តាម​ផ្នែក​នីមួយៗ ហើយ​ថែរក្សាអគ្គទស្សនៈ ដោយយកចិត្ត​ទុកដាក់យ៉ាងខ្លាំង អំពី​សកម្មភាព​ការងារនិង​ការ​ចូលរួម។

ក្រៅពី​ចំណុចខាងលើ លោក​អភិបាល​ក៏បាន​ណែនាំ​ ឱ្យ​រិះគិតអំពី​វប្បធម៌យកចិត្តទុកដាក់ និង​បរិយាបន្នផងដែរ ដោយ​ត្រូវ​ស្វាគមន៍​មនុស្ស​ទាំងអស់​ ដោយ​ឲ្យ​យើង​ទាំងអស់គ្នា​​​មាន​វត្ត​មាន​ ក្នុង​ព្រះសហគមន៍ ឲ្យព្រះសហគន៍​ចូលនៅក្នុង​សង្គម និងឲ្យសង្គម​ចូល​ក្នុង​ពិភពលោក។ យើង​ស្វាគមន៍គេ និង​ឲ្យ​យើង​​ធ្វើ​ដំណើរជាមួយគ្នា ដោយ​នឹក​ឃើញ​គ្រប់ពេល​វេលាព្រះ​ជាម្ចាស់​បង្កើត​មនុស្ស​ដែល​មាន​លក្ខណៈ​ដូចព្រះអង្គ។​

លោក​អភិបាល​ក៏បាន​លើក​យក​គោលលទ្ធិគ្រីស្តសាសនាក្នុង​សង្គម​មកពន្យល់ ដើម្បី​បង្ហាញពីការចូលរួម​របស់ព្រះសហគមន៍នៅក្នុង​សង្គម​ ដោយ​គិត​អំពី​ផល​ប្រយោជន៍រួម ដោយ​មិន​គិត​តែ​គ្នា​ឯង​។ ហើយ​ត្រូវ​គិត​អំពី​គោល​ការជំនួស ដោយ​បង្ហាញឲ្យ​អ្នក​ឯទៀតទៅមុខដើម្បី​បន្ត​វេន​ ។  ការងារ​មានការទទួល​ខុសត្រូវ និង​ការ​ចូលរួម។ បង្កើតសាមគ្គីភាព​របស់​មនុស្ស ដោយចេះជួយគ្នាទៅវិញទៅមក។ ជ្រើសរើសរក​ប្រយោជន៍អ្នក​ក្រីក្រមុនរក​ប្រយោជន៍រក​ប្រយោជន៍អ្នក​ឯទៀតៗ ដែលជាចំណុចសំខាន់របស់ព្រះសហគមន៍កាតូលិក​។ ភាតរភាពដែលជា​មិត្តភាព ដែល​រួមគ្នា​ចូលក្នុង​សង្គម ធ្វើ​ឲ្យ​សង្គម​ប្រសើរឡើង។​

ក្នុងកម្មវិធី​នេះ មាន​ការិយាល័យ​ចំនួន​១០​ចូលរួម គឺមាន សុខភាព, យុវជន​ ជំទង់ និង​កុមារ, អប់រំជំនឿ, ក្រុម​ស្វាគមន៍ភ្នំពេញ​ថ្មី, សិក្សា​អប់រំ​, ផ្សព្វផ្សាយពត៌មាន, សិល្បៈ, ពលករ, សហគ្រិនសង្គម និងការិយាល័យលោកអភិបាលភូមិភាគ​ភ្នំពេញ៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email