លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ ​ប្រារព្ធពិធីបុណ្យព្រះយេស៊ូ​ប្រសូតសម្រាប់បុគ្គលិក​ការិយាល័យនានា​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេរ នារសៀល​ថ្ងៃទី ១៧ ធ្នូ ២០២១ នៅព្រះវិហារ​សន្ត​សិលា​ និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី រាជធានីភ្នំពេញ។ លោកអភិបាល​ជំរុញ​ឲ្យ​បុគ្គលិកការិយាល័យ​ក្នុងភូមិភាគ​ភ្នំពេញ​ទាំងអស់ យក​ចិត្តទុកដាក់រិះគិតអំពី​ ទំនាក់ទំនង​ជាមួយ​បូជាចារ្យទទួលខុសត្រូវ​មណ្ឌលសកម្មភាព​នីមួយៗ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រៀបចំ​​វាយតម្លៃ​អំពីឥទ្ធិពលនៃការងាររបស់ស្ថាបន​នីមួយៗ​ដើម្បី​អាច​រៀបចំ​ផែន​ការ​ទៅមុខ។​ និងស្នើ​សុំ​ឲ្យ​ប្រធានការិយាល័យ​​​រៀបចំ​របាយការណ៍​ប្រចាំខែផ្ញើជូន​ទៅ​លោក​ដោយ​ផ្ទាល់។ ក្នុងនោះ​ដែរ លោកអភិបាល​ រំលឹក​ឲ្យ​មានកិច្ច​​ប្រជុំ​ប្រចាំខែ និង​លើក​ទឹកចិត្ត​ក្រុមការងារ ដើម្បី​ទទួល​បាន​លទ្ធផលការងារប្រសើរឡើង។ រៀបចំ​​គណនេយ្យច្បាស់លាស់ តាម​ម្រោង​ការណ៍​និង​បញ្ជូន​ទៅកាន់​ការិយាល័យ​របស់​លោក​ដើម្បីត្រួតពិនិត្យ​ជារៀង​រាល់​មួយ​ឆមាស​ម្តង។ មាន​សៀវភៅ​តាម​ដាន​វត្តមាន​បុគ្គលិក និង​វាយ​តម្លៃ​ការងារ​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក មាន​កិច្ច​សន្យាការងារច្បាស់លាស់។ លោកអភិបាល​ក៏​ជំរុញ​ឲ្យ​អង្គភាព​នីមួយៗ ចូលរួមឲ្យ​សកម្មក្នុងកិច្ច​ការ​របស់​ព្រះសហគមន៍​ក្នុងភូមិភាគភ្នំពេញ។ និង​រៀបំ​ពេលវេលា​ដើម្បី​ធ្វើ​ពិធី​សំណាក់ធម៌ អធិដ្ឋាន ការិះគិតជាក្រុម​ជាមួយគ្នា។ ជាមួយ​គ្នានេះដែរ លោក​ក៏ជំរុញ​បន្ថែម​ឲ្យ​មាន​វគ្គ​បំប៉ន​លើ​ជំនាញការងារ​របស់​បុគ្គលិក​តាម​ផ្នែក​នីមួយៗ ហើយ​ថែរក្សាអគ្គទស្សនៈ ដោយយកចិត្ត​ទុកដាក់យ៉ាងខ្លាំង អំពី​សកម្មភាព​ការងារនិង​ការ​ចូលរួម។ ក្រៅពី​ចំណុចខាងលើ លោក​អភិបាល​ក៏បាន​ណែនាំ​ ឱ្យ​រិះគិតអំពី​វប្បធម៌យកចិត្តទុកដាក់ និង​បរិយាបន្នផងដែរ ដោយ​ត្រូវ​ស្វាគមន៍​មនុស្ស​ទាំងអស់​ ដោយ​ឲ្យ​យើង​ទាំងអស់គ្នា​​​មាន​វត្ត​មាន​ ក្នុង​ព្រះសហគមន៍ ឲ្យព្រះសហគន៍​ចូលនៅក្នុង​សង្គម និងឲ្យសង្គម​ចូល​ក្នុង​ពិភពលោក។ យើង​ស្វាគមន៍គេ និង​ឲ្យ​យើង​​ធ្វើ​ដំណើរជាមួយគ្នា ដោយ​នឹក​ឃើញ​គ្រប់ពេល​វេលាព្រះ​ជាម្ចាស់​បង្កើត​មនុស្ស​ដែល​មាន​លក្ខណៈ​ដូចព្រះអង្គ។​ លោក​អភិបាល​ក៏បាន​លើក​យក​គោលលទ្ធិគ្រីស្តសាសនាក្នុង​សង្គម​មកពន្យល់ ដើម្បី​បង្ហាញពីការចូលរួម​របស់ព្រះសហគមន៍នៅក្នុង​សង្គម​ ដោយ​គិត​អំពី​ផល​ប្រយោជន៍រួម ដោយ​មិន​គិត​តែ​គ្នា​ឯង​។ ហើយ​ត្រូវ​គិត​អំពី​គោល​ការជំនួស …

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ Read More »