កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុននៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ក្នុងថ្ងៃព្រះសហគមន៍រំឭកដល់ព្រះយេស៊ូទទួលជ្រមុជទឹក។ ពិធីធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នាព្រឹកថ្ងៃទី៩ មករា ២០២២។

មុននឹងចាប់ផ្ដើមកម្មវិធី លោកអភិបាលព្រះសហគមន៍ បានស្វាគមន៍ ដោយសួរឈ្មោះនិងសួរបញ្ជាក់ពីគោលបំណងរបស់មាតាបិតាកុមារដែលហៀបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកនៅមុខព្រះវិហារ។

អគ្គសញ្ញាជ្រមុជទឹក ជាអគ្គសញ្ញាមួយក្នុងចំណោមអគ្គសញ្ញាទាំង៧នៅក្នុងព្រះសហគមន៍កាតូលិក។ តាមជំនឿព្រះសហគមន៍កាតូលិកជឿថាអគ្គសញ្ញានេះគឺទទួលជីវិតថ្មីរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។

លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា ថ្ងៃនេះកូនយើងទទួលជ្រមុជទឹកបញ្ជាក់ថាព្រះជាម្ចាស់បានជ្រើសរើសកូនរបស់យើងទៅជាបុត្រធីតារបស់ព្រះអង្គដែរតាមរយៈអគ្គសញ្ញាជ្រមុជទឹកនេះ។

នៅក្នុងធម្មទេសនា លោកអភិបាលមានប្រសាសន៍ណែនាំថា សប្ដាហ៍មុនយើងគោរពគ្រួសារដ៏វិសុទ្ធ ដូចនេះគ្រួសារជាអាទិភាពសម្រាប់យើងទាំងអស់គ្នា។ លោកបន្តថា នៅក្នុងព្រះសហគមន៍របស់យើងជាគ្រួសារដ៏តូចមួយដែលយើងស្គាល់គ្នាទៅវិញទៅមក។ ជីដូន ជីតាបស់យើងសុទ្ធតែជាមូលដ្ឋានគ្រឹះនៅក្នុងព្រះសហគមន៍ដ៏តូចរបស់យើង។ នៅពេលយើងនឹកឃើញដូចនេះគឺយើងនឹកឃើញដល់គ្រួសាររបស់យើងជាគ្រួសារដ៏តូចមួយយ៉ាងជិតស្និទ្ធ និងពិតមែនព្រះសហគមន៍បានចាប់ផ្ដើមរីកចម្រើនពីក្រុមគ្រួសារដ៏តូចតាច។ យើងជាគ្រួសារមួយដែលធ្វើដំណើរជាមួយគ្នា ណែនាំឱ្យយើងឃើញពិតមែនព្រះអង្គស្រឡាញ់យើងដែលយើង និងថ្ងៃនេះនឹងជាបងប្អូនទាំងអស់ជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺយើងបានបង្កើតបងប្អូននៅក្នុងថ្ងៃនេះដូចមាននៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អ។

លោកអភិបាលបន្ថែមថា ប្រសិនបើយើងពិចារណានៅក្នុងឆ្នាំថ្មីនេះគឺយើងទាំងអស់នេះចង់មានសេចក្ដីសុខពិតប្រាកដមែនចង់មានសុភមង្គល ព្រះជាម្ចាស់សម្ដែងព្រះហទ័យប្រណីសន្ដោសដើម្បីសង្គ្រោះមនុស្សទាំងអស់ឱ្យមានសុភមង្គល។ ប្រសិនបើយើងពិចារណាមួយរយៈពេលមួយឆ្នាំកន្លងមកមានបញ្ហាដែលធ្វើឲ្យយើងភ័យខ្លាច មានរឿងជាច្រើនកន្លងមកនៅក្នុងសង្គមក៏ដូចជាពិភពលោកទាំងមូលធ្វើឱ្យយើងដឹងថាពិតមែនសុភមង្គលគឺជាគោលបំណងដែលយើងចង់មាននៅក្នុងជីវិត។ តើយើងចង់បានលោកីយ៍ឬសុភមង្គលតាមព្រះជាម្ចាស់?

លោកអភិបាលរំលឹកឱ្យគ្រីស្តបរិស័ទទាំងអស់ចាប់អារម្មណ៍លើអត្ថបទព្រះគម្ពីរ។ លោកថា យើងរស់នៅក្នុងលោកិយប៉ុន្តែប្រសិនបើយើងដើរតាមសុភមង្គលនៃលោកីយ៍ដែលធ្វើឱ្យយើងភ័យខ្លាច មានការព្រួយបារម្ភ និងរបៀបដែលយើងផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ពេលខ្លះគេច្រណែន មានខ្លះលោភលន់ ដែលនាំអោយយើងមានបញ្ហាច្រើន។ ប៉ុន្តែសុភមង្គលដែលព្រះជាម្ចាស់ចង់ឱ្យយើងគឺមិនមែនសុភមង្គលដែលមាននៅក្នុងលោកីយ៍នេះ ប៉ុន្តែយើងរស់នៅក្នុងពិភពផ្សេង ទោះបីជាយើងរស់នៅក្នុងសង្គមកម្ពុជាហើយយើងរស់នៅលើផែនដីនេះ ប៉ុន្តែសំខាន់ឱ្យយើងមើលអ្វីដែលជាមូលដ្ឋានគ្រឹះ។ នៅពេលដែលយើងបាត់បង់អ្វីអ្វីទាំងអស់ យើងនៅសព្វព្រះជាម្ចាស់ដែលស្រឡាញ់យើងតែដើរជាមួយយើង និងណែនាំឱ្យយើងចេះស្រឡាញ់គេនឹងចែករំលែកជាមួយគេដែរព្រះជាម្ចាស់ចាប់កំណើតជាមនុស្សដែលធ្វើដំណើរជាមួយយើងដោយដឹងថាយើងមានព្រះជាម្ចាស់ទីពឹង។

ក្មេងៗដែលទទួលពិធីជ្រមុជទឹកនៅថ្ងៃនេះគឺមកពីឪពុកម្ដាយលោកយាយលោកតាដែលនាំឲ្យយើងស្គាល់ព្រះជាម្ចាស់ ។

លោកថា គ្រប់សកម្មភាពយើងមានកម្លាំងពីរគឺតាមលោកីយ៍សុទ្ធនឹងយកជំនឿរបស់យើងជាសក្ខីភាព។

នៅក្នុងសង្គមបច្ចុប្បន្ននេះ យើងធ្វើដូចម្ដេចដើម្បីចូលក្នុងសង្គមដោយណែនាំអោយយើងមានសេចក្ដីសុខ។

លោកអភិបាលណែនាំមាតាបិតាឱ្យអប់រំកូន ឱ្យមានអំណរសប្បាយនៅពេលដែលយើងជួបព្រះយេស៊ូ យើងមានអំណរសប្បាយដែលយើងចូលព្រះវិហារ យើងមានអំណរសប្បាយដែលបានចែករំលែកដែលជាជីវិតរបស់យើងជាព្រះចាំគឺចែករំលែកនិងអនុវត្តដើម្បីទទួលអំណរសប្បាយពីព្រះជាម្ចាស់ដោយសារភាពជាម្ចាស់ចង់ឱ្យយើងទទួលសុភមង្គលដ៏ពិតប្រាកដ។

យើងអរគុណដល់ព្រះជាម្ចាស់ដែលបានជ្រើសរើសយើងនឹងយើងកុំភ្លេចពិតមែនយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ដែលបានស្រលាញ់យើង និងបានបង្កើតយើង។

គ្រីស្តបរិស័ទទាំងអស់ បានឆ្លើយតបទៅនឹងលោកអភិបាលដែលបានសួរបញ្ជាក់អំពីជំនឿរបស់ខ្លួនតាមរយ:ព្រះសហគមន៍កាតូលិក បន្ទាប់មកលោកអភិបាលផ្ដល់អគ្គសញ្ញាជ្រមុជទឹកដល់កុមារទាំងនោះដោយនាម ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ និងលាបប្រេងផ្ដល់កម្លាំងនៃជំនឿដល់កុមារទាំង៤ ព្រមទាំងបំពាក់អាវសដែលជាសញ្ញាបំពាក់ព្រះយេស៊ូនៅក្នុងជីវិតកុមារទាំងនេះ។ ឪពុកម្ដាយធម៌ចម្លងទៀនពីទៀនជ័យ មកឱ្យកូនធម៌ គឺជាសញ្ញាបង្ហាញពីព្រះពន្លឺរបស់ព្រះជាម្ចាស់មកដល់កូនធម៌។

លោកអភិបាល រំឭកដល់ឱពុកម្ដាយឱ្យយកចិត្តទុកដាក់ណែនាំកូនអធិដ្ឋាន និងចូលព្រះវិហារជាប្រចាំ។

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email