កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុននៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ក្នុងថ្ងៃព្រះសហគមន៍រំឭកដល់ព្រះយេស៊ូទទួលជ្រមុជទឹក។ ពិធីធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នាព្រឹកថ្ងៃទី៩ មករា ២០២២។ មុននឹងចាប់ផ្ដើមកម្មវិធី លោកអភិបាលព្រះសហគមន៍ បានស្វាគមន៍ ដោយសួរឈ្មោះនិងសួរបញ្ជាក់ពីគោលបំណងរបស់មាតាបិតាកុមារដែលហៀបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកនៅមុខព្រះវិហារ។ អគ្គសញ្ញាជ្រមុជទឹក ជាអគ្គសញ្ញាមួយក្នុងចំណោមអគ្គសញ្ញាទាំង៧នៅក្នុងព្រះសហគមន៍កាតូលិក។ តាមជំនឿព្រះសហគមន៍កាតូលិកជឿថាអគ្គសញ្ញានេះគឺទទួលជីវិតថ្មីរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា ថ្ងៃនេះកូនយើងទទួលជ្រមុជទឹកបញ្ជាក់ថាព្រះជាម្ចាស់បានជ្រើសរើសកូនរបស់យើងទៅជាបុត្រធីតារបស់ព្រះអង្គដែរតាមរយៈអគ្គសញ្ញាជ្រមុជទឹកនេះ។ នៅក្នុងធម្មទេសនា លោកអភិបាលមានប្រសាសន៍ណែនាំថា សប្ដាហ៍មុនយើងគោរពគ្រួសារដ៏វិសុទ្ធ ដូចនេះគ្រួសារជាអាទិភាពសម្រាប់យើងទាំងអស់គ្នា។ លោកបន្តថា នៅក្នុងព្រះសហគមន៍របស់យើងជាគ្រួសារដ៏តូចមួយដែលយើងស្គាល់គ្នាទៅវិញទៅមក។ ជីដូន ជីតាបស់យើងសុទ្ធតែជាមូលដ្ឋានគ្រឹះនៅក្នុងព្រះសហគមន៍ដ៏តូចរបស់យើង។ នៅពេលយើងនឹកឃើញដូចនេះគឺយើងនឹកឃើញដល់គ្រួសាររបស់យើងជាគ្រួសារដ៏តូចមួយយ៉ាងជិតស្និទ្ធ និងពិតមែនព្រះសហគមន៍បានចាប់ផ្ដើមរីកចម្រើនពីក្រុមគ្រួសារដ៏តូចតាច។ យើងជាគ្រួសារមួយដែលធ្វើដំណើរជាមួយគ្នា ណែនាំឱ្យយើងឃើញពិតមែនព្រះអង្គស្រឡាញ់យើងដែលយើង និងថ្ងៃនេះនឹងជាបងប្អូនទាំងអស់ជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺយើងបានបង្កើតបងប្អូននៅក្នុងថ្ងៃនេះដូចមាននៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អ។ លោកអភិបាលបន្ថែមថា ប្រសិនបើយើងពិចារណានៅក្នុងឆ្នាំថ្មីនេះគឺយើងទាំងអស់នេះចង់មានសេចក្ដីសុខពិតប្រាកដមែនចង់មានសុភមង្គល ព្រះជាម្ចាស់សម្ដែងព្រះហទ័យប្រណីសន្ដោសដើម្បីសង្គ្រោះមនុស្សទាំងអស់ឱ្យមានសុភមង្គល។ ប្រសិនបើយើងពិចារណាមួយរយៈពេលមួយឆ្នាំកន្លងមកមានបញ្ហាដែលធ្វើឲ្យយើងភ័យខ្លាច មានរឿងជាច្រើនកន្លងមកនៅក្នុងសង្គមក៏ដូចជាពិភពលោកទាំងមូលធ្វើឱ្យយើងដឹងថាពិតមែនសុភមង្គលគឺជាគោលបំណងដែលយើងចង់មាននៅក្នុងជីវិត។ តើយើងចង់បានលោកីយ៍ឬសុភមង្គលតាមព្រះជាម្ចាស់? លោកអភិបាលរំលឹកឱ្យគ្រីស្តបរិស័ទទាំងអស់ចាប់អារម្មណ៍លើអត្ថបទព្រះគម្ពីរ។ លោកថា យើងរស់នៅក្នុងលោកិយប៉ុន្តែប្រសិនបើយើងដើរតាមសុភមង្គលនៃលោកីយ៍ដែលធ្វើឱ្យយើងភ័យខ្លាច មានការព្រួយបារម្ភ និងរបៀបដែលយើងផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ពេលខ្លះគេច្រណែន មានខ្លះលោភលន់ ដែលនាំអោយយើងមានបញ្ហាច្រើន។ ប៉ុន្តែសុភមង្គលដែលព្រះជាម្ចាស់ចង់ឱ្យយើងគឺមិនមែនសុភមង្គលដែលមាននៅក្នុងលោកីយ៍នេះ ប៉ុន្តែយើងរស់នៅក្នុងពិភពផ្សេង ទោះបីជាយើងរស់នៅក្នុងសង្គមកម្ពុជាហើយយើងរស់នៅលើផែនដីនេះ ប៉ុន្តែសំខាន់ឱ្យយើងមើលអ្វីដែលជាមូលដ្ឋានគ្រឹះ។ នៅពេលដែលយើងបាត់បង់អ្វីអ្វីទាំងអស់ យើងនៅសព្វព្រះជាម្ចាស់ដែលស្រឡាញ់យើងតែដើរជាមួយយើង និងណែនាំឱ្យយើងចេះស្រឡាញ់គេនឹងចែករំលែកជាមួយគេដែរព្រះជាម្ចាស់ចាប់កំណើតជាមនុស្សដែលធ្វើដំណើរជាមួយយើងដោយដឹងថាយើងមានព្រះជាម្ចាស់ទីពឹង។ ក្មេងៗដែលទទួលពិធីជ្រមុជទឹកនៅថ្ងៃនេះគឺមកពីឪពុកម្ដាយលោកយាយលោកតាដែលនាំឲ្យយើងស្គាល់ព្រះជាម្ចាស់ ។ …

កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក Read More »