អភិបូជា​បុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈ​ព្រះអង្គ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល

ភ្នំពេញ​ថ្មី ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ អេសាយ ៦០,១-៦
ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ។ អស ៦០,១
អត្ថបទ​ទី២៖ អេភេសូ ៣,២-៣ក.៥-៦
ដោយ‌សារ​ដំណឹង‌ល្អ សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក។ អភ ៣,៦
ដំណឹងល្អ៖ ម៉ាថាយ ២,១-១២
ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ មថ ២,១១

បង​ប្អូន​ជា​ទី​ស្រឡាញ់

ពី​ម្សិល​មិញ​យើង​បាន​ចូល​នៅ​ក្នុង​ឆ្នាំ​សាកល គឺ​ឆ្នាំ​២០២២​នៃ​គ្រីស្ត​សករាជ ដូច្នេះ​ជា​ពេល​វេលា​ដើម្បី​ជូន​ពរ​ដល់​បង​ប្អូន​ទាំង​អស់។ សូម​បង​ប្អូន​ទាំង​អស់​គ្នា ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ពោរពេញ​ដោយ​សុខមាលភាព និង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​ឆ្នាំ​ថ្មី​ដោយ​ស្តាប់​រឿង​ហោរាចារ្យ ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ព្រះកុមារ​យេស៊ូ។ នៅ​ពេល​យើង​បាន​ស្តាប់​រឿង​នេះ យើង​យល់​ថា​តាម​ពិត​ព្រះយេស៊ូ​មិន​យាង​សម្រាប់​តែ​អ្នក​ភូមិ​បេថ្លេហឹម​ដ៏​តូច​នេះ​ទេ។ ប៉ុន្តែ​ហោរាចារ្យ​បាន​ធ្វើ​ដំណើរ​ពី​ចម្ងាយ ហោរាចារ្យ​មក​ពី​គ្រប់​ទ្វីប ហោរាចារ្យ​បាន​ស្រាវជ្រាវ​ដោយសារ​គេ​មិន​កាន់​សាសនា​យូដា​ទេ។ ប៉ុន្តែ គេ​បាន​សំឡឹង​មើល​នៅ​ក្នុង​ផ្កាយ​មួយ​យ៉ាង​ប្លែក នៅ​ក្នុង​ផ្កាយ​នេះ​គេ​យល់​ថា​មាន​ព្រះ​មួយ​ព្រះអង្គដែល​ជា​ស្តេច​មួយ​យ៉ាង​ប្លែក​បាន​ប្រសូត​ហើយ។

បុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈ​ជា​ព្រះអង្គ​ដែល​យើង​គោរព​ថ្ងៃ​នេះ យើង​យល់​ថា​គ្រីស្ត​សាសនា​របស់​យើង​មិន​មែន​សម្រាប់​តែ​មនុស្ស​ប៉ុន្មាន​នាក់ គឺ​សម្រាប់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល។ សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ទទួល​សំណួរ​ដែល​គេ​សួរ​ដល់​ស្តេច​ហេរ៉ូដ តើ​ស្តេច​របស់​ជនជាតិ​យូដា​ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? ខ្ញុំ​គិត​ថា​សំណួរ​នេះ​សំខាន់​ណាស់​ឱ្យ​យើង​ចាប់​ផ្តើម​សួរ​សំណួរ​នេះ តើ​ព្រះយេស៊ូ​នៅ​កន្លែង​ណា​ក្នុង​ជីវិត​របស់​យើង? ជំហាន​ទី​មួយ​នៃ​ជីវិត​របស់​ហោរាចារ្យ គឺ​ស្វែង​រក​ព្រះយេស៊ូ បង​ប្អូន​យើង​ដែល​អង្គុយ​នៅ​ទី​នេះ​មាន​ច្រើន​ដែល​កំពុង​ទទួល​ការ​អប់​រំ​ជំនឿ។ អប់​រំ​ជំនឿ​ដើម្បី​ស្វែង​រក​ព្រះយេស៊ូ តើ​ព្រះយេស៊ូ​នៅ​ឯ​ណា? ទោះ​បី​យើង​ជា​គ្រីស្ត​បរិស័ទ​រួច​ហើយ ទោះ​បី​យើង​ជា​បង​ប្រុស​បង​ស្រី ជា​លោក​បូជាចារ្យ ជា​លោក​អភិបាល​ក៏​ដោយ យើង​ត្រូវ​តែ​បន្ត​អស់​មួយ​ជីវិត​របស់​យើង​ដើម្បី​ដើរ​តាម​ព្រះយេស៊ូ តើ​ព្រះយេស៊ូ​គង់​នៅ​ឯ​ណា​សម្រាប់​យើង?

ស្វែង​រក​ព្រះយេស៊ូ ដែល​មាន​ន័យ​ថា​យើង​ត្រូវ​ការ​រក​ឃើញ មិន​មែន​តែ​ដើរ​តាម ស្វែង​រក សួរ​សំណួរ ប៉ុន្តែ​យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ដើម្បី​រក​ឃើញ​ព្រះយេស៊ូ​ផ្ទាល់។ ដូច​ហោរាចារ្យ​បាន​រក​ឃើញ​ព្រះយេស៊ូ គេ​បាន​សួរ​ស្តេច​ហេរ៉ូដ​ទោះ​បី​គេ​បាន​ចម្លើយ​មិន​សូវ​ច្បាស់ ប៉ុន្តែ​គេ​បាន​បន្ត​តស៊ូ​ដោយ​ដឹង​ថា​ផ្កាយ​នេះ​ជា​សញ្ញា​មួយ​យ៉ាង​ពិសេស ដែល​អាច​ណែនាំ​គេ​ឱ្យ​គេ​រក​ឃើញ។ មិន​មែន​តែ​ស្វែង​រក​គឺ​រក​ឱ្យ​ឃើញ គេ​បាន​រក​ឃើញ​ពិត​មែន ដោយសារ​គេ​បាន​តស៊ូ គេ​បាន​យក​ចិត្ត​ទុក​ដាក់​គេ​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព។ គេ​បាន​មក​ពី​ចម្ងាយ ដើម្បី​រក​ឃើញ​ចម្លើយ​នៃ​សំណួរ​របស់​គេ តើ​ព្រះយេស៊ូ​នៅ​ឯ​ណា? នៅ​ពេល​គេ​រក​ឃើញ​គេ​ពោរពេញ​ដោយ​អំណរ​សប្បាយ។ នេះ​ជា​ដំណាក់​កាល​នៃ​ជីវិត​របស់​យើង​ដែរ ស្វែង​រក​ព្រះយេស៊ូ ដើម្បី​រក​ឃើញ​ព្រះយេស៊ូ នៅ​ពេល​យើង​រក​ឃើញ​ព្រះយេស៊ូ​ហើយ​យើង​សប្បាយ​ចិត្ត​ណាស់។

ដូច​យើង​បាន​ស្តាប់ នៅ​ពេល​គេ​បាន​រក​ឃើញ​ព្រះយេស៊ូ​គេ​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​គេ​បាន​ទៅ​ដល់​គោល​ដៅ​របស់​គេ ទី​ដៅ​របស់​គេ។ “កាល​ហោរាចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ​គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណតើ​យើង​សប្បាយ​ចិត្ត​នៅ​ពេល​យើង​រក​ឃើញ​ព្រះយេស៊ូ​ឬ​ទេ? តើ​យើង​សប្បាយ​ចិត្ត នៅ​ពេល​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ជា​ជីវិត​របស់​យើង​នៅ​ក្បែរ​យើង​ឬ​ទេ? ដោយសារ​អំណរ​សប្បាយ​របស់​គេ គេ​បាន​ថ្វាយ​បង្គំ​ដោយ​គោរព​ព្រះឱរស្ត​នៅ​ក្នុង​របៀប​ពិសេស​បំផុត “ស្វែង​រក រក​ឃើញ និង​ថ្វាយ​បង្គំ”។ សូម​ចាប់​អារម្មណ៍​អំពី​របៀប​ដែល​គេ​ថ្វាយ​បង្គំ គេ​មិន​ថ្វាយ​បង្គំ​ធម្មតា​ទេ គេ​ថ្វាយ​បង្គំ​ដោយ​បើក​ហិប​ហើយ​យក​ទ្រព្យ​សម្បត្តិ​ដែល​គេ​បាន​ត្រៀម​ពី​យូរ​មក​ហើយ​មក​ថ្វាយ។ នៅ​ក្នុង​នេះ​មាន​ទ្រព្យ​សម្បត្តិ​បី​ប្រភេទ​ដែល​គេ​មាន ពោរពេញ​ដោយ​តម្លៃ និង​ជា​ពិសេស​ពោរពេញ​ដោយ​អត្ថន័យ៖

ទី​មួយ មាន​មាស នៅ​ពេល​គេ​បាន​រក​ឃើញ​ព្រះយេស៊ូ​គេ​បាន​យល់​ថា​ព្រះអង្គ​ជា​ព្រះមហាក្សត្រ គេ​ប្រើ​មាស​ដើម្បី​បង្ហាញ​អំពី​ឋានៈ​របស់​ព្រះយេស៊ូ។ ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​ដែល​គេ​មក​ថ្វាយ​បង្គំ ព្រះមហាក្សត្រ​របស់​សាសនា​យូដា។ ប៉ុន្តែ យើង​ត្រូវ​ការ​នឹក​ឃើញ​ព្រះមហាក្សត្រ​ដែល​គេ​ថ្វាយ​មាស គឺ​ពិត​មែន​ជា​ព្រះមហាក្សត្រ​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​នៅ​ក្នុង​មួយ​ជីវិត​របស់​ព្រះអង្គ។ នៅ​ពេល​ព្រះអង្គ​បាន​បង្ហាញ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​នៅ​លើ​ផែនដី​នេះ ព្រះអង្គ​បាន​លាង​ជើង​ឱ្យ​ក្រុម​គ្រីស្ត​ទូត។ ជា​ព្រះមហាក្សត្រ​ដែល​ដាក់​ខ្លួន ជា​ព្រះមហាក្សត្រ​ដែល​សុខ​ចិត្ត​ធ្វើ​ជា​អ្នក​បម្រើ ព្រះយេស៊ូ​ជា​អ្នក​បម្រើ​នៅ​ក្នុង​ឋានៈ​ជា​ព្រះមហាក្សត្រ។

ទី​ពីរ មាន​គ្រឿង​ក្រអូប (នៅ​សម័យ​នោះ​គ្រឿង​ក្រអូប​មិន​មែន​តែ​ធូប​ដែល​យើង​ទិញ​ថោកៗ គ្រឿង​ក្រអូប​ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត)។ ជា​គ្រឿង​ក្រអូប​ដែល​ពោរពេញ​ដោយ​តម្លៃ ដែល​គេ​ទុក​សម្រាប់​គោរព​ថ្វាយ​ដល់​ព្រះជាម្ចាស់។ នៅ​ពេល​នោះ​គេ​ទទួល​ស្គាល់​ថា ព្រះយេស៊ូ​មិន​មែន​តែ​ជា​ព្រះមហាក្សត្រ​ទេស គឺ​ព្រះយេស៊ូ​ជា​ព្រះជាម្ចាស់។ គេ​គោរព​ថ្វាយ​បង្គំ​ដល់​ព្រះយេស៊ូ ដែល​ជា​ព្រះជាម្ចាស់​ថ្មី​សម្រាប់​គេ។ ប៉ុន្តែ គេ​បាន​ស្វែង​រក គេ​បាន​រក​ឃើញ និង​គេ​គោរព​ព្រះយេស៊ូ​ដែល​ជា​ព្រះជាម្ចាស់​របស់​គេ​រួច​ទៅ​ហើយ។ ដូច​ពី​សម័យ​ដើម លោក​អាប្រាហាំ​បាន​យក​ព្រះជាម្ចាស់​ជា​ព្រះ​មួយ​ព្រះអង្គ​គត់ នៅ​ពេល​នោះ​គេ​បាន​ថ្វាយ​បង្គំ​ដល់​ព្រះយេស៊ូ​ដែល​ជា​កូន​ង៉ែត​ពិត​មែន ប៉ុន្តែ​ដោយ​ទទួល​ស្គាល់​ថា​កូន​ង៉ែត​នេះ​ជា​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។

ទី​បី មាន​ជ័រ​ល្វីង​ទេស ដែល​គេ​ប្រើ​វា​ដើម្បី​រៀប​ចំ​សព​កុំ​ឱ្យ​មាន​ក្លិន ដើម្បី​ថែរក្សា​សព​ឱ្យ​ទុក​បាន​យូរ​។ ថ្វាយ​ជ័រ​ល្វីង នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូ​ប្រសូត​ដូច​ជា​ប្លែក ប៉ុន្តែ​ហោរាចារ្យ​គេ​ដឹង​ថា​ព្រះយេស៊ូ​ត្រូវ​តែ​សោយ​ទិវង្គត ព្រះយេស៊ូ​ត្រូវ​តែ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​នៅ​លើ​ផែនដី​នេះ។ តាម​ពិត​នៅ​ពេល​នោះ គេ​ដូច​ជា​ព្យាការី​ដែល​ចេះ​មើល​ឃើញ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​របស់​ព្រះយេស៊ូ។ កាល​នោះ​ព្រះយេស៊ូ​មាន​អាយុ​តែ​១​អាទិត្យ ប៉ុន្តែ​នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​៣០​ព្រះវស្សា នៅ​ពេល​ព្រះយេស៊ូ​បាន​ប្រកាស​ដំណឹង​ល្អ ព្រះយេស៊ូ​បាន​រង​ទុក្ខ​លំបាក និង​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​ពិត​មែន។ ជ័រ​ល្វីង​ទេស​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ព្រះយេស៊ូ​សោយ​ទិវង្គត​ពិត​មែន ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ដើម្បី​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ឃើញ​របៀប​ដែល​ហោរាចារ្យ​ថ្វាយ​បង្គំ យើង​មើល​ឃើញ​អំពី​ព្រះយេស៊ូ​យ៉ាង​ជាក់​ស្តែង។ ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​ដែល​បម្រើ ព្រះយេស៊ូ​ជា​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​យើង ព្រះយេស៊ូ​ដែល​រង​ទុក្ខ​លំបាក​ដើម្បី​ប្រមូល​ទុក្ខ​លំបាក​របស់​យើង​ទាំង​អស់ ដើម្បី​ប្រមូល​អំពើ​បាប​របស់​យើង​ទាំង​អស់ ឱ្យ​យើង​ឆ្លង​ផុត​សេចក្តី​ស្លាប់ ដើម្បី​រួម​រស់​ជា​មួយ​ព្រះយេស៊ូ។ នេះ​ជា​អត្ថន័យ​នៃ​ជីវិត នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នេះ​ជា​អត្ថន័យ​នៃ​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​លើ​ផែនដី​នេះ។ ឱ្យ​យើង​ថែរក្សា​សេចក្តី​សង្ឃឹម​ជានិច្ច ទោះ​បី​មាន​ទុក្ខ​លំបាក​ក៏​ដោយ ទោះបី​មាន​ការ​ពិបាក​ក៏​ដោយ ដូច​យើង​មាន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ យើង​ដឹង​ថា​សេចក្តី​សង្ឃឹម​នៅ​មាន ដោយសារ​យើង​មាន​ព្រះយេស៊ូ​គ្រីស្ត​ដែល​ជា​ជីវិត​របស់​យើង។

ដូច្នេះ យើង​បាន​ឃើញ​ដំណាក់​កាល​នៃ​ជីវិត​របស់​យើង ស្វែង​រក រក​ឃើញ ថ្វាយ​បង្គំ ពេល​យើង​ថ្វាយ​បង្គំ​រួច​ហើយ​យើង​ទៅ​ចែក​រំលែក។ ហោរាចារ្យ​គេ​មិន​ល្ងង់​ទេ គេ​មិន​ទៅ​ជួប​ស្តេច​ហេរ៉ូដ​ម្តង​ទៀត​ដើម្បី​ធ្វើ​របាយ​ការណ៍ ដោយសារ​គេ​ដឹង​ថា​ស្តេច​ហេរ៉ូដ​មាន​គំនិត​អាក្រក់ ចង់​សម្លាប់​ព្រះ​ឱរស្ត​យេស៊ូ និង​សម្លាប់​ហោរាចារ្យ​ដើម្បី​កុំ​ឱ្យ​គេ​ទៅ​ចែក​រំលែក…។ ដូច្នេះ គេ​សុខ​ចិត្ត​ទៅ​តាម​ផ្លូវ​ផ្សេង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​របស់​គេ ប៉ុន្តែ​ជា​ពិសេស​ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ដែល​គេ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក។ នៅ​ក្នុង​ព្រះឱរស្ត​នេះ គឺ​ព្រះជាម្ចាស់​ផ្ទាល់​ដែល​បាន​ប្រសូត​ដើម្បី​ឱ្យ​មនុស្ស​ទាំង​អស់​មាន​សេច​ក្តី​សុខ ដើម្បី​ឱ្យ​ដំណឹង​ល្អ​នេះ​ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​ពីរ​ថ្ងៃ​នេះ “ដោយសារ​ដំណឹង​ល្អ​នេះ សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មរតក មាន​សិទ្ធិ​ចូល​រួម​នៅ​ក្នុង​ព្រះកាយ​តែ​មួយ មាន​សិទ្ធិ​ទទួល​ព្រះពរ”។ នេះ​ជា​អ្វី​ដែល​ហោរចារ្យ​បាន​អនុវត្ត​យ៉ាង​ជាក់​ស្តែង ដើម្បី​ណែនាំ​ឱ្យ​សាសន៍​ដទៃ​មាន​ន័យ​ថា​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ។ នៅ​ក្នុង​ហោរាចារ្យ​ដែល​ជា​ដំណាង​នៃ​ប្រជាជន​នីមួយៗ​នៅ​លើ​ផែនដី​នេះ ក៏​ដូច​ជា​ដំណាង​យើង​ដែល​ជា​ជន​ជាតិ​ខ្មែរ បាន​ណែនាំ​ឱ្យ​យើង​មាន​សិទ្ធិ​ទទួល​មរតក មាន​ន័យ​ថា​ជីវិត​អស់​កល្ប​ជានិច្ច។ មាន​សិទ្ធិ​ចូល​រួម​នៅ​ក្នុង​ព្រះកាយ​តែ​មួយ មាន​ន័យ​ថា​ចូល​នៅ​ក្នុង​មហា​គ្រួសារ​ដែល​ជា​ព្រះសហគមន៍ ចូល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​តាម​រយៈ​អគ្គ​សញ្ញា​ជ្រមុជ​ទឹក មាន​សិទ្ធិ​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ នេះ​ជា​អ្វី​ដែល​យើង​ចង់​ទទួល​ទាំង​អស់​គ្នា គឺ​ព្រះពរ​ពី​ព្រះជាម្ចាស់​ដើម្បី​មាន​កម្លាំង​ថ្មី ដើម្បី​មាន​សេចក្តី​សង្ឃឹម​ថ្មី ដើម្បី​រួម​រស់​ប្រកប​ដោយ​សុខ​សន្តិ​ភាព​នៅ​ក្នុង​ឆ្នាំ​២០២២។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ឃើញ​អស់​ហើយ ស្វែង​រក រក​ឃើញ ថ្វាយ​បង្គំ ចែក​រំលែក នេះ​ជា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ដូច្នេះ ខ្ញុំ​សូម​ជូនពរ​ដើម្បី​ឱ្យ​ឆ្នាំ​២០២២​នេះ​យើង​បន្ត​ស្វែង​រក យើង​រក​ឃើញ​ព្រះយេស៊ូ​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​បង​ប្អូន​ឯទៀតៗ។ យើង​ថ្វាយ​បង្គំ​ដល់​ព្រះយេស៊ូ​នៅ​ពេល​យើង​ចូល​ព្រះវិហារ នៅ​ពេល​យើង​អធិដ្ឋាន។ ជា​ពិសេស យើង​ចែក​រំលែក​អំណរ​សប្បាយ​របស់​យើង ដើម្បី​ឱ្យ​មនុស្ស​យ៉ាង​ច្រើន​អាច​ទទួល​ព្រះពរ ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់ ព្រះជាម្ចាស់​ដែល​ជា​ជីវិត​របស់​យើង ព្រះជាម្ចាស់​ដែល​ជា​សេចក្តី​ពិត​របស់​យើង ព្រះជាម្ចាស់​ដែល​ជា​ផ្លូវ​របស់​យើង។ នៅ​ពេល​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស​ដើម្បី​ឱ្យ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ថ្មី។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email