អភិបូជាអគ្គសញ្ញាជ្រមុជទឹកសម្រាប់ក្មេងៗ
នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ អត្ថបទទី១៖ អេសាយ ៤០,១-៥.៩-១១ ព្រះអង្គនឹងថែរក្សាប្រជារាស្ដ្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ អស ៤០,១១ អត្ថបទទី២៖ ទីតុស ២,១១-១៤.៣,៤-៧ ព្រះអង្គបានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ទត ៣,៥ ដំណឹងល្អ៖ លូកា ៣,១៥-១៦.២១-២២ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ លក ៣,១៦ “ព្រះជាម្ចាស់បានបង្កើតយើង” បងប្អូនជាទីស្រឡាញ់ នៅពេលយើងបន្តពីបុណ្យព្រះយេស៊ូប្រសូត ភ្លាមយើងបានគោរពគ្រួសារដ៏វិសុទ្ធ នៅថ្ងៃនេះយើងគោរពព្រះយេស៊ូទទួលពិធីជ្រមុជទឹក។ ប្រសិនបើយើងពិចារណា គ្រួសារដ៏វិសុទ្ធ ពិធីជ្រមុជទឹកដើម្បីចូលនៅក្នុងមហាគ្រួសាររបស់ព្រះជាម្ចាស់។ ពិតមែនគ្រួសារជាអាទិភាពសម្រាប់យើងទាំងអស់គ្នា ពីដើមព្រះជាម្ចាស់បានកើតនៅក្នុងគ្រួសារ។ នៅពេលព្រះយេស៊ូបានចាប់ផ្តើមប្រកាសដំណឹងល្អ សញ្ញាសម្គាល់ទីមួយដែលព្រះយេស៊ូបានបង្ហាញ គឺនៅពេលព្រះអង្គចូលរួមនៅក្នុងពិធីមង្គលការ មានន័យថាគ្រួសារសំខាន់ណាស់។ ថ្ងៃនេះខ្ញុំរំភើប ព្រឹកមិញមុនខ្ញុំធ្វើដំណើរមកមានកូនៗដែលទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តនៅព្រះវិហារភ្នំពេញថ្មីមកជួបខ្ញុំ ដែលឪពុកម្តាយគាត់មានមកពីចំការទៀង និងជុំគិរី។ ពេលមកដល់ទីនេះខ្ញុំមិនដឹងថាខ្ញុំធ្វើពិធីជ្រមុជទឹកដល់អ្នកណា ខ្ញុំភ្ញាក់ហើយខ្ញុំនឹកឃើញថាក្រុមគ្រួសារនៅក្នុងព្រះសហគមន៍របស់យើង ជាគ្រួសារដ៏តូចមួយដែលយើងស្គាល់គ្នាទៅវិញទៅមក។ នៅពេលខ្ញុំមកដល់ប្រទេសកម្ពុជា អាទិត្យទី២ដែលខ្ញុំនៅខ្មែរខ្ញុំបានទៅមាត់ក្រសាស់ ជួបជាមួយលោកតា (តាគេត)។ បន្តិចម្តងៗ ខ្ញុំដឹងថាលោកតាជាកូនចៅរបស់លោករ៉ាបាំង (ជាមរណៈសាក្សីនៅក្នុងព្រះសហគមន៍កម្ពុជាយើង)។ ក្រោយមកពេលខ្ញុំនៅស្វាយស៊ីសុផុន …