ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន

តាមរយៈសាររបស់សម្តេចប៉ាប បានស្នើឲ្យគ្រីស្តបរិស័ទ្ធនៅទូទាំងពិភពលោក យកថ្ងៃទី០២ ខែមីនា ជា ថ្ងៃបុណ្យរោយផេះ ដើម្បីរួមគ្នាអធិដ្ឋានដើម្បីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ ក្នុងនោះការិយាល័យយុវជន ជំទង់ និងកុមាតូច ក៏បានរៀបចំអធិដ្ឋានតេហ្សេ ដោយបានអញ្ជើញបងប្អូនគ្រីស្តបរិស័ទ្ធប្រមាណ៣០នាក់មកចូលរួមនៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី។

លោក ស៊ាន់ សារឿន ជាអ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារ បានឱ្យដឹងថា ដោយសារតែក្នុងប្រទេសអ៊ុយក្រែននិងប្រទេសរុស្សី កំពុងតែមានសង្គ្រាម ជាពិសេសនៅប្រទេសអ៊ុយក្រែនមានប្រជាជនជាច្រើនដែល​ត្រូវជំលៀស ប្រជាជនជាច្រើនដែលបានបាត់បង់ផ្ទះសំបែង និងជាប្រទេសដែររងគ្រោះដោយសារការឆ្លានពានពីប្រទេសរុស្ស៉ី។

លោកបានបន្តថា ៖ «ការរៀបចំអធិដ្ឋានតេហ្សេនេះគឺដើម្បីឲ្យបញ្ឈប់សង្គ្រាម និងឲ្យអ្នកដឹកនាំរកវិធីសាស្រ្តដើម្បីផ្សៈផ្សារដោះស្រាយ ចរចារ តាមរយៈការសុំទូលអង្វររបស់យើងទៅព្រះជាម្ចាស់»។ លោក សាន់ សារឿន ឲ្យដឹងទៀតថា ៖ «យើងជាគ្រីស្តបរិស័ទ្ធដែលមានជំនឿលើព្រះជាម្ចាស់គឺយើងចង់បានសុខសន្តិភាព សេចក្តីសុខ សេរីភាពក្នុងការរស់នៅ ដូច្នេះអ្វីដែលប្រទេសរុស្ស៉ីកំពុងតែធ្វើទៅលើប្រទេសអ៊ុយក្រែនវាមិនស្របតាមព្រះសហឬទ័យនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់»។

លោក សារឿន បានបញ្ជាក់ថា លោកសង្ឃឹមថានឹងមានសន្តិភាពនិងបញ្ឈប់សង្គ្រាមជាបន្ទាន់នៅប្រទេសអ៊ុយក្រែនតាមរយៈការអធិដ្ឋានថ្ងៃទី២ មីនានេះ។

លោក សាន់ សារឿន គ្រោងនឹងធ្វើការអធិដ្ឋានទូលសុំអង្វរព្រះជាម្ចាស់ ជារៀងរាល់សប្តាហ៍សម្រាប់សុខសន្តិភាពនៅប្រទេសអ៊ុយក្រែនដរាបណាសង្គ្រាមនៅតែមិនទាន់បញ្ចប់។ លោកថា ការអធិដ្ឋាននេះបញ្ជាក់ពីការចូលរួមចំណែ​ក រួបរួមគ្នាសុំសន្តិភាព និងបញ្ឈប់សង្គ្រាម ហើយបងប្អូនជាគ្រីស្តបរិស័ទក៏អាចធ្វើការអធិដ្ឋានផ្ទាល់ខ្លួនឬតាមព្រះសហគមន៍របស់ខ្លួនបានដែរ ដើម្បីឲ្យប្រជាជនអ៊ុយក្រែនបានវិលមកស្រុកកំណើត ដើម្បីបានប្រកបមុខរបររកស៊ីវិញ និងមានឯករាជ្យភាពឡើងវិញ។

អ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមាររូបនេះ ក៏​បានផ្តាំផ្ញើទៅកាន់យុវជនយុវនារីនិងគ្រីស្តបរិស័ទទំាងអស់ថា ទោះបីសង្គ្រាមនេះមិនស្ថិតនៅក្នុងប្រទេសនេះក៏ដោយ តែលោកមានជំនឿថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែន ទុក្ខលំបាករបស់ពិភពលោកក៏ដូចជាទុក្ខលំបាកនៅក្នុងព្រះសហគមន៍នៃប្រទេសកម្ពុជា គួរតែរួមរួមគ្នាដើម្បីអធិដ្ឋានដើម្បីទូលអង្វរដើម្បីស្វះស្វែងរកគ្រប់វិធីគ្រប់មធ្យោបាយ ទោះមិនអាចទៅជួបផ្ទាល់ឬផ្តល់ថវិការ ប៉ុន្តែកំលំាងខាងផ្លូវវិញ្ញាណ គឺជាការ​គាំទ្រមួយក៏ជាអ្វីមួយយ៉ាងសំខាន់។

លោក សារឿន បានបន្ថែមថា ៖ «ការអធិដ្ឋានបែបនេះបង្ហាញពីការរួបរួម ពីសាមគ្គីភាពដល់ប្រទេសអ៉ុយក្រែនដើម្បីឲ្យមានសន្តិភាពនិងដើម្បីឲ្យយុវជនរបស់យើងចាប់អារម្មណ៍អាចបង្កើតកម្មវិធីណាមួយបង្ហាញពីការចូលរួមតាមរយៈ​​ការអធិដ្ឋានផ្ទាល់ខ្លួន តាមរយៈការចែកចាយលើហ្វេសប៊ុក ដែលយើងគិតថាវាមានប្រយោជន៍និងបង្ហាញថាយើងចូលរួមចំណែក ដោយសេចក្តីស្រឡាញ់ ស្រឡាញ់សន្តិភាព យុត្តិធម៌ឡើងវិញ នៅក្នុងប្រទេសអ៉ុយក្រែន ជាពិសេសប្រ​ទេ​សរុស្ស៉ីដែរ ឲ្យមេដឹកនំាទំាងពីរវិលមករកតុចរចារ និងដកទ័ពចេញពីប្រទេសអ៊ុយក្រែន»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email