ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន
តាមរយៈសាររបស់សម្តេចប៉ាប បានស្នើឲ្យគ្រីស្តបរិស័ទ្ធនៅទូទាំងពិភពលោក យកថ្ងៃទី០២ ខែមីនា ជា ថ្ងៃបុណ្យរោយផេះ ដើម្បីរួមគ្នាអធិដ្ឋានដើម្បីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ ក្នុងនោះការិយាល័យយុវជន ជំទង់ និងកុមាតូច ក៏បានរៀបចំអធិដ្ឋានតេហ្សេ ដោយបានអញ្ជើញបងប្អូនគ្រីស្តបរិស័ទ្ធប្រមាណ៣០នាក់មកចូលរួមនៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី។ លោក ស៊ាន់ សារឿន ជាអ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារ បានឱ្យដឹងថា ដោយសារតែក្នុងប្រទេសអ៊ុយក្រែននិងប្រទេសរុស្សី កំពុងតែមានសង្គ្រាម ជាពិសេសនៅប្រទេសអ៊ុយក្រែនមានប្រជាជនជាច្រើនដែលត្រូវជំលៀស ប្រជាជនជាច្រើនដែលបានបាត់បង់ផ្ទះសំបែង និងជាប្រទេសដែររងគ្រោះដោយសារការឆ្លានពានពីប្រទេសរុស្ស៉ី។ លោកបានបន្តថា ៖ «ការរៀបចំអធិដ្ឋានតេហ្សេនេះគឺដើម្បីឲ្យបញ្ឈប់សង្គ្រាម និងឲ្យអ្នកដឹកនាំរកវិធីសាស្រ្តដើម្បីផ្សៈផ្សារដោះស្រាយ ចរចារ តាមរយៈការសុំទូលអង្វររបស់យើងទៅព្រះជាម្ចាស់»។ លោក សាន់ សារឿន ឲ្យដឹងទៀតថា ៖ «យើងជាគ្រីស្តបរិស័ទ្ធដែលមានជំនឿលើព្រះជាម្ចាស់គឺយើងចង់បានសុខសន្តិភាព សេចក្តីសុខ សេរីភាពក្នុងការរស់នៅ ដូច្នេះអ្វីដែលប្រទេសរុស្ស៉ីកំពុងតែធ្វើទៅលើប្រទេសអ៊ុយក្រែនវាមិនស្របតាមព្រះសហឬទ័យនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់»។ លោក សារឿន បានបញ្ជាក់ថា លោកសង្ឃឹមថានឹងមានសន្តិភាពនិងបញ្ឈប់សង្គ្រាមជាបន្ទាន់នៅប្រទេសអ៊ុយក្រែនតាមរយៈការអធិដ្ឋានថ្ងៃទី២ មីនានេះ។ លោក សាន់ សារឿន គ្រោងនឹងធ្វើការអធិដ្ឋានទូលសុំអង្វរព្រះជាម្ចាស់ ជារៀងរាល់សប្តាហ៍សម្រាប់សុខសន្តិភាពនៅប្រទេសអ៊ុយក្រែនដរាបណាសង្គ្រាមនៅតែមិនទាន់បញ្ចប់។ លោកថា ការអធិដ្ឋាននេះបញ្ជាក់ពីការចូលរួមចំណែក រួបរួមគ្នាសុំសន្តិភាព និងបញ្ឈប់សង្គ្រាម …