ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី

លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បាន​សម្ពោធ​អាគារ​សិក្សា​សាលា​មត្តេយ្យ​របស់​ព្រះសហគមន៍សន្តមីកាអែល ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌលអប់រំកុមារ សន្តមីកាអែល នាព្រឹកថ្ងៃទី៣ មេសា ២០២២ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

នៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សាលាមត្តេយ្យថ្មីនេះ អាចណែនាំកូនៗឱ្យរីកចម្រើនទាំងចំណេះដឹង និងមានទំនាក់ទំនងនៅក្នុងជីវិត​ផ្ទាល់ខ្ខ្លួនជាកូន និងជាមិត្ត។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាល ក៏អធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរដល់​សាលាមត្តេយ្យ​ថ្មី​នេះ ដែលជាកន្លែងមួយ​ដែលណែនាំឱ្យកូនៗអាចរៀន​ដោយ​អំណរសប្បាយ និង​រៀបចំចិត្ត​គំនិត​ដោយ​អប់រំ​កុមារដើម្បី​ឱ្យមាន​អនាគតដ៏សុខសាន្ត។​

លោក​បូជាចារ្យ អ៊ុន សុន បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុមាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​មាន​អំណរសោមន្សសរីករាយ​មែនទែន​ដែល​បាន​បើក​សាលា​ថ្មី​មួយ​ដើម្បី​អប់រំកុមារឱ្យត្រៀម​ចូល​ថ្នាក់​បឋម​សិក្សា​ដែល​មាន​អាយុ​ចន្លោះ​៤ទៅ៥ឆ្នាំ។

លោក​បន្តថា សាលានេះ​បង្កើត​ឡើង​ដោយ​មានបំណងចង់​ជួយ​ដល់ឪពុកម្ដាយ​ដែល​រវល់ធ្វើការ «ជាពិសេស​កន្លែង​នេះ​មិនមែន​ត្រឹម​តែរៀន​អក្សរទេ ប៉ុន្តែ​ចង់អប់រំ​ក្មេងៗឱ្យ​រៀប​ចំ​ខ្លួន​ដើម្បី​មាន​ទំនាក់​ទំនង​រវាងកុមារនិង​កុមារ​ ចេះ​ដឹងគុណ​និង​អរគុណគ្នាទៅវិញទៅមក និងអប់រំពួកគេឱ្យទៅជាកុមារល្អ ពលរដ្ឋល្អ ព្រោះវិស័យអប់រំជាវិស័យដែលយើងត្រូវការ​យកចិត្តទុកដាក់ធ្វើជាឪពុកម្ដាយទី២ និងធ្វើនៅក្នុង​សេចក្ដីស្រឡាញ់ដើម្បី​តបស្នងដឹងគុណដល់ព្រះជាម្ចាស់​ដោយអំណោយទាន និងកម្លាំងរបស់យើង​។»

ទោះបីជា​សាលាមត្តេយ្យ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ហើយ​ក្ដី ក៏ប៉ុន្តែ​មិនទាន់​បើក​បង្រៀន​នៅឡើយទេ ដែល​នឹង​ចាប់​ផ្ដើម​មាន​សកម្មភាព​នៅ​ក្រោយ​ពេល​ចូលឆ្នាំប្រពៃណី​ខ្មែរ គឺ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ ដោយ​បច្ចុប្បន្ន​កំពុង​ទទួល​ចុះឈ្មោះ​ចូលរៀន​បណ្ដើរៗ។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ ​បូជាចារ្យ​អ៊ុន សុន។

លោក​​ បន្ថែមថា សម្រាប់​សាលាមត្តេយ្យនៅកំពង់សោម​នេះ យើង​ត្រូវការ​ការ​ចូលរួម​សហការពី​មាតាបិតា ឬអាណាព្យាបាលក្នុង​ការ​ចូលរួម​ឧបត្ថម្ភប្រចាំខែសមរម្យសម្រាប់ការអប់រំ ដើម្បី​ទ្រទ្រង់ចំណាយ​លើ​ម្ហូប និងសម្ភាររៀនកុមារ ហើយចំពោះមាតាបិតា​ក្រីក្រ​ព្រះសហគមន៍នឹង​គិតទៅតាមនោះដែរ។​

មណ្ឌល​អប់រំ​កុមារ​សន្តមីកាអែល មាន​បន្ទប់​សិក្សា​សម្រាប់កុមារ​ចំនួន២​បន្ទប់​ និង​អាច​ទទួល​កុមារ​ឲ្យ​ចូលរៀន​បាន​ចំនួន១០នាក់​ក្នុងមួយបន្ទប់។

​ក្រៅពីកិច្ចការងារ​អប់រំ​ព្រះវិហារ​ក៏​មា​ន​សកម្មភាព​ផ្សេងទៀត ដូចជា ចុះ​សួរសុខទុក្ខ​អ្នក​ក្រីក្រ និង​ចាស់​ជរា ជួសជុល​និង​សង់​ផ្ទះ ចុះ​សួរ​សុខ​ទុក្ខ​ទណ្ឌិត​ក្នុងពន្ធនាគារតាម​រយៈ​សកម្មភាព​អន្តរ​សាសនា​ជាដើម៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email