លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី

ក្នុងថ្ងៃបុណ្យ​ប្រសិទ្ធ​ពរ​លើ​ប្រេងគ្រីស្មា ដែល​ជា​ប្រេង​ពិសិដ្ឋ​របស់​ព្រះសគមន៍​ ដើម្បី​យកប្រារព្ធ​ពិធីនានា លោក​បូជាចារ្យ​និង​បព្វជិត​ប្រមាណ​ជាង​៧០អង្គ​ មក​ពី​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​រំលឹក​ពាក្យ​សច្ចាប្រណិធានឡើងវិញ កាលពីយប់​ទី​៦ ខែ​មេសាកន្លងទៅនេះ ក្រោម​អធិបតីភាព​របស់​លោកអភិបាល​ទាំង​បី​ភូមិភាគ។

លោក​បូជាចារ្យ សែ សាធ ត្រូវ​បាន​តែង​តាំង​ជា​បូជាចារ្យ​ភូមិភាគ​កំពង់ចាម កាលពី​ឆ្នាំ​២០១៦មាន​ប្រសាសន៍ថា ជារៀង​រាល់​ឆ្នាំ​នៅពេល​លោក​ប្រកាស​ពាក្យ​សច្ចា​នៅ​ចំពោះ​មុខ​លោក​អភិបាល​បែបនេះ គឺ​ផ្ដល់​កម្លាំង​ ដើម្បី​ឱ្យជីវិត​របស់​លោក​ម្នាក់​ៗមាន​ភាព​នឹងនរ​ និង​យល់​ថា​ពិតមែន​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់​ឱ្យ​បំពេញ​មុខងារ​ជាបូជាចារ្យរបស់ព្រះយេស៊ូគ្រីស្ត។ លោក​បន្ថែម​ថា យើងជាសហការីរបស់​លោកអភិបាល យើង​ដឹង​ថាព្រះជាម្ចាស់​ត្រាស់ហៅ​យើង​ឱ្យ​បំពេញ​បេសកកម្មនេះ​បន្តពីព្រះអង្គ​ដែរ។

លោក​សាធ បញ្ជាក់​ថា «នៅ​ពេល​ដែល​ខ្ញុំ​រំឭក​ពាក្យ​សច្ចា ខ្ញុំ​នឹក​ដល់​បេសកកម្ម​ដែលព្រះអង្គ​ប្រទានឱ្យ​ និង​រំឭកពី​របៀប​ដែលព្រះជាម្ចាស់ត្រាស់ហៅ និង​ដោយ​រក្សា​របៀប​រស់នៅ​របស់​ខ្លួន​ដូច​ការណែនាំ​របស់​សម្ដេចប៉ាប ដែល​បូជាចារ្យត្រូវឈរលើ​សរសរ៤គឺ៖ ជិតស្និទ្ធជាមួយព្រះជាម្ចាស់​តាមរយៈការ​អធិដ្ឋាន​ ស្និទ្ធស្នាលជាមួយ​លោក​អភិបាល​របស់ខ្លួនដោយ​មាន​ទំនាក់ទំនងល្អ​ចេះស្ដាប់បង្គាប់ ​មាន​ទំនាក់ទំនងល្អជាមួយ​បងប្អូនជាបូជាចារ្យផ្សេងទៀតដោយ​ធ្វើ​ដំណើរក្នុង​ផ្លូវដ៏វិសុទ្ធជាមួយគ្នា និង​បំពេញ​បេសកកម្ម​ជាប់មួយ​គ្រីស្ត​បរិស័ទដោយ​ស្គាល់ចៀម​របស់​ខ្លួន​​។»

ក្នុងពិធី​រំលឹក​ពាក្យសច្ចានេះ អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍ និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសថា​អស់​លោក​ចង់​រួមស្លាប់រួម​រស់​ជា​មួយព្រះគ្រីស្ត​ដោយ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្រកាន់​យក​ភាព​ស្មោះត្រង់​ចំពោះ​មុខងារ​នៃ​បេសកកម្មរបស់​ខ្លួន​ក្នុងព្រះសហគមន៍ ដោយ​ថ្វាយ​អភិបូជា និង​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ។

កម្មវិធីនេះ បាន​ធ្វើ​ឡើង​នៅ​ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នា​រាជធានីភ្នំពេញ នៅ​ចំពោះ​មុខ​គ្រីស្ត​បរិស័ទ​ជា​ច្រើន​កុះ​ករ​មក​ពី​ព្រះសហគមន៍​នានា​ក្នុងប្រទេស​កម្ពុជា។

ក្នុង​ធម្មទេសនា លោក​អភិបាល​អូលីវីយ៉េ​ មាន​ប្រសាសន៍​ទៅកាន់អស់លោក​បូជាចារ្យ​ថា លោកឪពុកជាទីស្រឡាញ់ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង បំពេញ​​បេសកកម្មប្រកាសដំណឹងល្អ និង​​ជំរុញយើងឱ្យយើងទៅជួបបងប្អូនដែលឯទៀតៗ ដើម្បីផ្ដល់សាក្ខីភាព​នៅលើទឹកដីប្រទេសកម្ពុជា ឲ្យចូល​យ៉ាង​ជ្រៅ​នៅក្នុង​ជីវិត​របស់​បងប្អូន​ ដើម្បី​ចូល​នៅ​ក្នុង​វប្បធម៌ ដើម្បី​យល់​ភាសា និងយល់​ចិត្តគ្នា ។

លោកអភិបាល​អូលីវីយ៉េ​ បន្ថែមថា យើងមានបេសកកម្មតែមួយ «ប្រទានឱ្យបងប្អូនមានសេចក្ដីសង្ឃឹម និង​សន្តិភាព​នៅក្នុងជីវិត ដែលណែនាំឱ្យ​ព្រះសហគមន៍ចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតរបស់បងប្អូនក្នុង​ទឹកដីកម្ពុជា។»

ក្នុងឱកាសនេះដែរ លោកអភិបាលអូលីវីយ៉េ ស្នើឱ្យគ្រីស្តបរិស័ទជួយអង្វរព្រះជាម្ចាស់ ប្រទាន​ព្រះ​អំណោយទានសម្រាប់​​លោកបូជាចារ្យដើម្បី​អាច​បម្រើព្រះជាម្ចាស់ដោយស្មោះត្រង់ និងណែនាំបងប្អូនទៅដល់ប្រភពនៃការសង្គ្រោះ។ អង្វរ​សម្រាប់អស់លោកអភិបាល ឱ្យចេះបំពេញមុខងារនេះដោយស្ម័គ្រចិត្ត និងមានភក្តីភាពក្នុងនាមព្រះគ្រីស្តជាមហាបូជាចារ្យ ជាគង្វាលដ៏សប្បុរស ជាបរមគ្រូ និងជាអ្នកបម្រើមនុស្សទាំងឡាយ។ និងអង្វរព្រះជាម្ចាស់ សូម​ព្រះអង្គ​ណែនាំទាំងលោកបូជាចារ្យ និងទាំងប្រជារាស្ត្ររបស់ព្រះអង្គឱ្យមានជីវិតអស់កល្បជានិច្ច។

លោក ដួង សាវង់ តំណាងគ្រីស្តបរិស័ទទាំងអស់បាន​ឡើងថ្លែង ក្នុងអង្គ​ពិធី​យ៉ាងនេះថា យើងទាំងអស់គ្នារំភើបចិត្តនៃសក្ខីភាពនៃជីវិត​រស់នៅ​របស់លោកអភិបាល អស់លោកបូជាចារ្យ និង​លោក​ឧបដ្ឋាក​ ដែលបាន​ឆ្លើយ​តបនឹងការ​ត្រាស់​ហៅ​របស់ព្រះគ្រីស្ត ដោយ​សុខចិត្ត​បូជាជីវិតថ្វាយព្រះជាម្ចាស់​ ដោយ​លះបង់​ខ្លួនឯងចោល​ដើម្បី​ជាប្រយោជន៍​ដល់​យើង​ខ្ញុំ និងព្រះសហគមន៍​កម្ពុជាទាំងមូល។​ លោក​សាវង់  សូម​អរគុណ​សម្រាប់​ ការចែករំលែកព្រះបន្ទូល​ដែលជាអាហារ​ផ្ដល់ជីវិត និងការណែនាំ​ឱ្យ​ចេះ​ទទួល​យក​ពន្លឺ​ព្រះអម្ចាស់ ចេះ​បន្ទាបខ្លួន បម្រើអ្នក​តូចតាច និង​ផ្ញើជីវិត​ទាំងស្រុង​លើព្រះហឫទ័យ​ប្រណីសន្ដោស​របស់ព្រះជាម្ចាស់​ និង​កិច្ចការ​ផ្សេងៗជាច្រើនទៀត ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ពង្រឹងជំនឿនិង​នាំ​ឲ្យ​ស្គាល់ព្រះជាម្ចាស់កាន់តែ​ខ្លាំង​ឡើងៗ។

តាមឯកសារមហាសន្និបាត វ៉ាទីកង់ទី២បានបញ្ជាក់ថា លោកបូជាចារ្យទទួល​​មុខងារ របស់ព្រះគ្រីស្ត​ … អស់លោកបូជាចារ្យមានមុខងារបម្រើរបស់អស់លោកគ្រូគង្វាល(អភិបាល) ដែលមានដូចជា មុខងារបម្រើព្រះបន្ទូល មុខងារជាអ្នកបម្រើអគ្គសញ្ញានានា អគ្គសញ្ញាអរព្រះគុណ និងជាមេដឹកនាំប្រជារាស្រ្ត​របស់ព្រះជាម្ចាស់៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email