ព្រះវិហារ​ម្ចាស់​ក្សត្រីយ៍​នៃសន្តិភាព​ប្រារព្ធខួប​១៤ឆ្នាំ​នៃ​ការ​ស្រង់ព្រះនាង​ម៉ារីពី​បាតទន្លេមេគង្គ​

ព្រះសហគមន៍កាតូលិកកម្ពុជា ព្រះវិហារម្ចាស់ក្សត្រីយ៍នៃសន្តិភាព (អរិយក្សត្រ) ក្នុងស្រុកល្វាឯម ខេត្តកណ្តាលប្រារព្ធពិធីអរព្រះគុណព្រះជាម្ចាស់ដោយអធិដ្ឋានរួមជាមួយព្រះនាងម៉ារី ក្នុងឱកាសរំឭកខួប១៤ឆ្នាំនៃការស្រង់រូបសំណាកព្រះនាងម៉ារីទី១ពីបាតទន្លេមេគង្គ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាព្រឹកថ្ងៃទី២៣ មេសា ២០២២ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

នៅក្នុងធម្មទេសនា លោកអភិបាលប្រ៊ុយណូ កូសម៍​ មានប្រសាសន៍ថា យើងមកអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារី។ នៅពេលយើងមកទីនេះ យើងដឹងថាព្រះនាងម៉ារីណែនាំយើងឆ្ពោះទៅកាន់ព្រះជាម្ចាស់ផ្ទាល់។ លោក​អភិបាល​បន្តថា អ្វីដែលយើងបានឮ និងអ្វីដែលយើងបានឃើញមិនស្រួល និងពេលខ្លះមិនល្អឱ្យយើងឈឺចាប់វេទនា។

លោកអភិបាល​ភូមិភាគកំពង់ចាម រំលឹកទៀតថា «សង្គ្រាមមានច្រើននៅក្នុងពិភពលោក នាំឱ្យមានមនុស្សរាប់ពាន់អ្នកស្លាប់ និងរាប់លានអ្នកវេទនា។ សម្ដេចប៉ាបបានណែនាំឱ្យយើងអង្វរសូមសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូលតាមរយៈព្រះនាង​ម៉ារី​ ជាពិសេសប្រទេស​អ៊ុយ​ក្រែន និង​រុស្សី។​» លោក​ថា​ ព្រះជាម្ចាស់ចង់ឱ្យយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ហើយ​យើង​​មិនអាចនៅស្ងៀមបានទេ គឺឱ្យយើងចេះផ្ដល់សាក្ខីភាពពីជំនឿរបស់យើង។ លោក​អភិបាល​ប្រ៊ុយណូមាន​ប្រសាសន៍​ទៀតថា យើងជាគ្រីស្តបរិស័ទ យើងមានតួនាទីក្នុងការនិយាយ ផ្ដល់សក្ខីភាព ដោយសារព្រះយេស៊ូជាកម្លាំងរបស់យើង។ ជីវិតរបស់យើងជាគ្រីស្តបរិស័ទ ជំនឿរបស់យើងខ្លាំងជាងអាវុធបរិមាណូ។

នៅក្នុងឱកាសនេះដែរ លោក ដាវីឌ ហ្សួរណូ បូជាចារ្យ​ទទួលខុសត្រូវព្រះសហគមន៍នេះមានប្រសាសន៍ថាព្រះនាងម៉ារីជាម្ដាយយើងខ្ញុំ និងណែនាំឱ្យយើងទៅជាមនុស្សដ៏វិសុទ្ធ។

លោក​បូជាចារ្យ ដាវីដ ​បញ្ជាក់​​ថា នៅ​ថ្ងៃ​នេះ​យើង​សប្បាយ​រីក​រាយ ដោយ​សារ​ជិត​២ឆ្នាំមកហើយ​ដែល​យើង​មិន​មាន​បុណ្យ​ធំ​ដូចនេះ​ ដោយសារ​កូវីដ​១៩។ ទើប​តែ​​ថ្ងៃនេះ​យើង​អាច​ធ្វើ​បុណ្យ​ធំ​ដូចមុន និង​យើង​សប្បាយ​ព្រោះ​មនុស្ស​ដែល​មក​អធិដ្ឋាន​ជាមួយ​ព្រះនាង​ម៉ារី​នៅ​ទីនេះ ដែល​ជាកន្លែងយើងជឿថា​​ព្រះនាង​ម៉ារី​បាន​ជ្រើសរើស ដើម្បី​ឱ្យ​បងប្អូន​គ្រីស្ត​បរិស័ទ​​​មាន​ជីវិត​ជិតស្និទ្ធជាមួយ​ព្រះ​យេស៊ូ​តាម​រយៈព្រះនាង​ម៉ារី និង​ជាបេសកកម្ម​របស់ព្រះនាង​ម៉ារី​ដែល​នាំ​យើង​អធិដ្ឋាន​ទៅព្រះជាម្ចាស់ជាមួយ​ព្រះនាងម៉ារី​​ជាម្ដាយរបស់​យើង។​

លោកបូជាចារ្យរូបនេះ បន្ថែមថា «ខ្ញុំ​សង្ឃឹម​ថា​កន្លែង​នេះ ជាកន្លែង​ដែល​ជួយ​គ្រីស្ត​បរិស័ទ​ឱ្យ​មានជីវិត​ជាគ្រីស្ត​បរិស័ទ​ល្អ​ និង​ជាកន្លែង​ដែល​គេមក​បាន ​ដើម្បី​គិតអំពីជីវិត​របស់គេ​ដោយទទួល​ក្ដី​សង្ឃឹម​នៅទីនេះជាមួយព្រះនាង​ម៉ារី​។» លោក​ដាវីដ បន្តថា កន្លែង​នេះ​​ជួយ​ដល់គ្រីស្ត​បរិស័ទ​រំឭកពី​ភាព​ជាបងប្អូន​គ្នា​ ដោយ​យើង​មាន​ព្រះបិតាតែមួយ និង​មានព្រះនាងម៉ារី​ជាម្ដាយ​របស់​យើង​ យើងជាបុត្រធីតារបស់ព្រះជាម្ចាស់​ ជាកន្លែង​អធិដ្ឋានពី​សន្តិភាព។ ទោះ​បីជានៅស្រុក​ខ្មែរ​មិនមាន​សង្គ្រាម តែមិន​ត្រឹម​តែ​ជាសន្តិភាព​នៅក្នុង​សង្គមខ្មែរ ក្នុង​គ្រួសារខ្មែរប៉ុណ្ណោះទេ គឺ​សន្តិភាព​សម្រាប់ពិភពលោក​ ដោយ​យើង​មាន​បេសកកម្ម​បើក​ចិត្ត​គំនិត​របស់​យើង មិនមែន​គិត​អំពី​ជីវិត​ផ្ទាល់​ខ្លួនតែប៉ុនហ្នឹងទេ។​

ព្រះវិហារ​មាតានៃ​សន្តិភាព​អរិយក្សត្រ មាន​ទីតាំងនៅ​ត្រើយ​ម្ខាង​នៃ​ទន្លេមេគង្គ ស្ថិតនៅ​ក្នុង​ស្រុក​ល្វាឯម ​ខេត្ត​កណ្តាល។

យុវតី ញ៉ សុគន្ធា មកពី​ព្រះសហគមន៍​ស្អាង​ ខេត្ត​កណ្ដាល​ដែល​មក​ចូលរួម​អធិដ្ឋាន​ព្រះនាង​ម៉ារី​នៅ​អរិយក្សត្រ​នេះ ឲ្យដឹង​ថា  «ខ្ញុំ​តែង​តែ​អធិដ្ឋាន​ជាមួយ​ព្រះនាង​ទាំងនៅ​ទី​នេះ និង​នៅ​ផ្ទះ​។»

គន្ធា បន្ថែមថា «ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ជឿលើ​​ព្រះនាង​ម៉ារី​ច្បាស់ ព្រោះ​តាំងពី​ខ្ញុំ​មក​អធិដ្ឋាន​រាល់​មួយ​ឆ្នាំ​ពីរ​ដង​គឺ​គាត់​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ឱ្យ​ខ្ញុំ និង​គ្រប់​ការងារ​ដែល​ខ្ញុំ​ធ្វើ​បាន​ជោគជ័យ​នៅពេល​ដែល​ខ្ញុំ​បាន​អធិដ្ឋាន​ជាមួយ​ព្រះនាង ទាំងរឿង​បញ្ហាក្នុង​គ្រួសារ និង​សុខភាព​គ្រួសារតែងតែទទួល​បាន​ជោគជ័យ​មកវិញ ហើយ​ក៏ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់បាន​។»

រូបសំណាកព្រះនាងម៉ារីទី១ ត្រូវ​បាន​ស្រង់​ចេញ​ពីបាតទន្លេមេគង្គកាលពី​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០០៨ ដោយ​ក្រុម​គ្រួសារ​អ្នក​នេសាទដែល​ជាពុទ្ធ​បរិស័ទ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ក្រុមគ្រួសារ​នេះ​បាន​កែ​ប្រែចិត្ត​គំនិត​ទទួលដំណឹងល្អ និង​បាន​ក្លាយជាគ្រីស្ត​បរិស័ទកាតូលិក​៕

ដោយ​៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email