ព្រះសហគមន៍​កាតូលិក​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ

ព្រះ​វិហារ​សន្ត​យ៉ូសែប(ស្អាង) ក្នុង​មណ្ឌលសកម្មភាព​បាសាក់​នៃ​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ ​​​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ពិធី​បុណ្យ​អភិបូជា​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ដែលជាត្រៃទិវា​របស់ព្រះសហគមន៍​កាតូលិក។ ពិធីនេះ​ធ្វើ​ឡើង​ក្រោមអធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នា​ល្ងាច​ថ្ងៃទី ១៤ មេសា ២០២២ ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល។

នៅក្នុង​​ឱកាសនេះដែរ លោក​អភិបាល​អូលីវីយ៉េ មាន​ថ្លែងនៅក្នុង​ធម្មទេសនា​ដោយ​រំឭក​ដល់​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី ១៤ មេសា កាលពីម៉ោង១០ នៅប្រទេសកម្ពុជាទាំងមូលចូលឆ្នាំថ្មី និងយើងនឹករលឹកដល់១៤ មេសា ១៩៧៥ ដែលលោកអភិបាលតែងតាំងលោកឆ្មារ សាឡាស ជាអភិបាលព្រះសហគមន៍ជាតិខ្មែរមុនគេបង្អស់។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍បន្តថា ថ្ងៃនេះយើងរំឮកដល់ថ្ងៃលោកបូជាចារ្យទាំងអស់រំឭកពាក្យសច្ចារបស់ខ្លួនជាបូជាចារ្យ។

ផ្លែនៃការបម្រើគឺជាសុខសន្តិភាព ផ្លែនៃ​សន្តិភាពគឺ​ភាព​ស្ងៀម​ស្ងាត់ ផ្លែនៃ​ភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែ​នៃ​ការអធិដ្ឋានគឺជាជំនឿ ផ្លែ​នៃ​ជំនឿគឺជាសេចក្ដី​ស្រឡាញ់ ផ្លែនៃសេចកីស្រឡាញ់គឺការបម្រើ ផ្លែនៃការបម្រើគឺ​សេចក្ដី​សុខសាន្ត។

លោក​អភិបាល​អូលីវីយ៉េ​បាន​ដាស់​តឿន​ថា “ដោយសារព្រះអង្គស្រឡាញ់គេគឺព្រះអង្គស្រឡាញ់រហូតដល់ទីបំផុត” គឺរហូតដល់ព្រះអង្គលាងជើងឱ្យ​ពួកគេ។ លោក​អភិបាល​បន្ត​ដោយ​រំឭកពី​ពាក្យ​របស់​សន្តី​តេរេសា​នៃក្រុង​កាល់គូតាថា ផ្លែនៃភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែនៃការអធិដ្ឋានគឺជំនឿ នៅពិតមែនការអធិដ្ឋាននៅក្នុងភាពស្ងៀមស្ងាត់ព្រះយេស៊ូបានអធិដ្ឋាន បង្ហាញជំនឿរបស់ព្រះអង្គរហូតដល់ពាក្យចុងក្រោយនៅលើឈើឆ្កាង និងរបៀបដែលព្រះយេស៊ូប្រកាសដំណឹងល្អប្រៀបដូច​ព្យាបាលជំងឺ គឺព្រះយេស៊ូ​មើលគេដោយព្រះហឫទ័យនៃសេចក្ដី​ស្រឡាញ់និង​ព្រះហឫទ័យ​ប្រណី​សន្ដោសមេត្តាករុណា។

ព្រះយេស៊ូបានទតមើលលោកសិលាដោយ​ព្រះហឫទ័យអាណិតអាសូរ និងលើកលែងទោស។ ជំនឿរបស់ព្រះយេស៊ូណែនាំឱ្យ​មនុស្សលោក​ពេញដោយសេចកីស្រឡាញ់ដ៏ធំធេងជាសេចកីស្រឡាញ់ដ៏បរិសុទ្ធដ៏ពេញលក្ខណៈ។ នេះជាប្រសាសន៍​របស់លោក​អភិបាល​អូលីវីយ៉េ​ គង្វាលព្រះសហគមន៍​ក៏បាន​លើកទឹកចិត្ត​ដល់​អស់លោកបូជាចារ្យ និងគ្រីស្ត​បរិស័ទ​ដោយមានប្រសាសន៍ថា ការបម្រើ អធិដ្ឋាន ការលើកលែងទោសឱ្យអ្នកដទៃ។ លោក​ក៏បាន​ណែនាំ​ដោយ​ស្នើឱ្យគ្រីស្ត​បរិស័ទ​ចូលរួម​អធិដ្ឋាន​រួមជាមួយ​សន្តៅ​តេរេសានៃព្រះកុមារ​យេស៊ូផងដែរ។ នៅក្នុង​ពាក្យ​អធិដ្ឋាន​នេះ ពិភពលោករបស់យើងមាន​សេចក្ដីសង្ឃឹម​តែមួយ​ គឺ​រកឃើញ​សេចក្ដីសុខសាន្តសាជាថ្មី។ លោក​បាន​អញ្ជើញ​លោក​បូចាចារ្យ និងគ្រីស្ត​បរិស័ទ​ឱ្យ​អថិដ្ឋាន​រួម​ជាមួយ​សន្តីតេរេសាដែលមាន​ខ្លឹមសារជាអាថ៌៖ ប្រសិនបើយើងមើលឃើញអយុត្តិធម៌ដែលណែនាំឱ្យបងប្អូនឱ្យគេឈឺចិត្តនឹងយើងចូលចិត្តដែរ ប្រសិនបើយើងយល់ថាសត្វដទៃជាបងប្អូនរបស់យើងបង្កើត ប្រសិនបើយើង​យល់ថា​សាសន៍ដទៃជាបងប្អូនបង្កើត​ យកចិត្តទុកដាក់នៅក្នុងការបម្រើបងប្អូនឯទៀតដែលឈឺចិត្ត ចែករំលែកបានរបស់យើងដោយថែមដួងចិត្តនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។​ តើងរស់នៅក្នុង​សេចក្ដីស្រឡាញ់​ ប្រសិនបើ​សិនបើយើងជឿថាការលើកលែងទោសមានប្រយោជន៍ជាងការសងសឹក នោះ​សេចក្ដីសុខសាន្តអាចយាងមកបាន”។​

ដោយឡែក លោក​បូជាចារ្យ សុខ ណា មាន​ប្រសាសន៍ចែករំលែក​អំពីជីវិត​ជាបូចារ្យ​នេះថា ថា តាមពិត​នៅពេល​យើង​និយាយ​ពី​បូជាចារ្យ​ ខ្ញុំ​មិន​ចង់​មើល​ពីជីវិត​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​មើល​ព្រះគ្រីស្ត​ជាមហា​បូជាចារ្យ​ និង​អ្វីៗ​ទាំងអស់​ដែល​បាន​កើត​ឡើង​ជាមួយ​ព្រះ​យេស៊ូ និង​ក្រុម​គ្រីស្ត​ទូតជាង​ពីរពាន់​ឆ្នាំ​មុន​ ជាអ្វី​ដែល​កំពុង​តែ​កើត​ឡើង​សព្វថ្ងៃនេះ​។ លោក​បញ្ជាក់​ថា នៅពេល​ដែល​យើង​ចូល​ក្នុង​សក្ការបូជា​ យើង​ចូល​នៅក្នុង​ពេល​វេលា​តែ​មួយគត់​។ ប្រសិន​បើ​យើង​មើលព្រះយេស៊ូ យើង​រក​ឃើញ​អ្វីៗទាំង​អស់​ដែលជា​ខ្លឹមសារនៃជីវិត​របស់​បូជាចារ្យ​ ដោយ​អំណរសប្បាយ ទុក្ខលំបាក ​ការ​ស្ម័គ្រចិត្ត​ស្ដាប់​បង្គាប់ និង​លះបង់​រហូត​ដល់​ស៊ូ​ប្ដូរជីវិត​ របស់​លោក​បូជាចារ្យ​ជាព្រះយេស៊ូ ជាកំពូលនៃអ្វីៗទាំងអស់។ រៀងរាល់​ថ្ងៃ​នៅក្នុង​ជីវិត​ខ្ញុំ​ជាបូជាចារ្យ ខ្ញុំ​សប្បាយរៀងរាល់ពេលវេលានៅក្នុងជីវិត​របស់​ខ្ញុំ​ពោរពេញ​ដោយ​សេចក្ដីសុខសាន្ត។ លោក​បន្តថា នេះ​មកពីព្រះជាម្ចាស់​ដែល​ស្រឡាញ់​ខ្ញុំ​ ត្រាស់​ហៅ​ខ្ញុំ​ឱ្យទៅជាបូជាចារ្យ​ដើម្បី​បម្រើព្រះជាម្ចាស់​ និង​បម្រើព្រះសហគមន៍នៅ​កម្ពុជា​យើង ជា​ប្រទេស​ ជាទឹកដី​ដែល​ខ្ញុំ​ស្រឡាញ់។ ខ្ញុំ​ចង់​សហការជាមួយព្រះជាម្ចាស់ ជាមួយព្រះយេស៊ូ ជាមួយ​ព្រះសហគមន៍​ ដោយ​ស្ដាប់​បង្គាប់ ដែលជាអត្ថន័យ​ដ៏​សំខាន់​នៅក្នុង​ជីវិត​ជាបូជាចារ្យ​ និង​ស្ដាប់​បង្គាប់​លោក​អភិបាល​។ ខ្ញុំ​ចង់​ស្ដាប់ ខ្ញុំ​ចង់​ស្រឡាញ់ហើយ​ស្រឡាញ់​ទៀត​ និង​បម្រើ​អស់​មួយ​ជីវិត​ដោយ​រៀង​រាល់​ថ្ងៃ​។ អ្វី​ដែល​ខ្ញុំ​បាន​ទទួល​គឺ​ខ្ញុំ​យល់​ថា​ គ្មាន​អ្វី​ដែល​ខ្ញុំ​ត្រូវ​សង្ស័យ​ពីជីវិត​ខ្ញុំ​ជាបូជាចារ្យ​ទៀត ដោយ​សារ​អំណរ​សប្បាយ សេចក្ដី​ស្រឡាញ់​ ជំនឿ សេចក្ដី​សុខសាន្ត សុភមង្គល​យ៉ាងពិត​ប្រាកដ​នៅក្នុង​ជីវិត​ខ្ញុំ​ចេះ​តែ​ហូរហៀរ​រាល់​ថ្ងៃ និង​រាល់​ថ្ងៃ​សឹង​តែ​ទ្រាំមិនបាន​នៅពេល​ដែល​កើតឡើង​ច្រើន​ដង និង​នៅពេល​ដែល​ខ្ញុំ​ប៉ះ​ធម៌​មេត្តាករុណា​របស់ព្រះជាម្ចាស់​នៅពេល​ដែល​ខ្ញុំ​កំពុង​បម្រើ​អគ្គសញ្ញានានានៅក្នុង​ជីវិត​របស់ខ្ញុំ​និង​កើតឡើងជាប្រចាំ​។ សម្រាប់​ខ្ញុំ​ខ្ញុំ​ស្រឡាញ់ជីវិត​ជាបូជាចារ្យ​ពេញ​មួយជីវិត​របស់​ខ្ញុំ​ និង​សូម​ជូន​ពរ​ឱ្យ​ជីវិត​អស់​លោក​ដែល​ទទួល​ការ​ត្រាស់​ហៅជាបូជាចារ្យ ឱ្យ​យើង​សម្លឹង​មើល​ព្រះយេស៊ូ​គ្រីស្ត​របស់​យើង​ជាមហា​បូជាចារ្យ​ និង​រស់​នៅតាមគំរូព្រះយេស៊ូ​គ្រីស្ត​របស់​យើង។

សម្រាប់​យុវជនទាំងឡាយ​អើយ​កុំ​ឱ្យ​ខ្លាច សូម​មាន​សេចក្ដី​ក្លាហាន​យ៉ាងពិត​ប្រាកដ ដោយ​សារ​ជីវិត​យើង​ជាគ្រីស្ត​បរិស័ទ​ យើង​ទទួល​ការ​ត្រាស់​ហៅ​ពិសេស​ណាស់ចូល​នៅ​ក្នុង​​ជីវិត​នេះ និង​ទៅជា​បុត្រ​ធី​តា​របស់​ព្រះជាម្ចាស់ ហើយ​​យើង​នឹង​​ទទួល​សេចក្ដី​សុខ​យ៉ាង​ស្កប់​ស្កល់​ពិត​មែន​នៅពេល​ដែល​យើង​ចូល​នៅក្នុង​ជីវិត​នៃការ​ត្រាស់​ហៅ​ជាលោក​បូជាចារ្យ ដោយ​សារ​នេះ​ជាអគ្គសញ្ញា​ឱ្យ​យើង​បន្ត​ជីវិត​ពោរពេញ​ដោយ​អំណរ​សប្បាយពិត​មែន​ និង​ពោរពេញ​ដោយ​ក្ដី​សុខនិង​កម្លាំង​ដែរ ដើម្បី​ឱ្យ​យើង​ឈាន​មុខ​នៅក្នុង​ការ​បម្រើព្រះយេស៊ូ​គ្រីស្ត​ បម្រើ​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​របស់​យើង​ពិត​មែន។​

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email