Day: May 6, 2022

កម្មករ-ការិនីរោងចក្រ ឈ្វេងយល់អំពើបៀតបៀនកេរ្តិ៍ខ្មាស

គណៈកម្មការពលករនៃព្រះសហគមន៍កាតូលិកភ្នំពេញ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី «សុខភាពកម្មករ» ដោយមានសិក្ខាកាមចូលរួមជិត៣០នាក់ ធ្វើឡើងនៅព្រះសហគមន៍សន្តសិលា សន្តប៉ូល ភ្នំពេញថ្មី នាល្ងាចថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ ។កញ្ញា ម៉ៅ ស្រីកែវ ជាលេខាធិការនៃគណៈកម្មការពលកររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនេះបានឲ្យដឹងថា យើងចង់ឲ្យខាងកម្មករកម្មការិនី យល់ដឹងបន្ថែមទៀត ទៅលើការបៀតបៀនកេរ្ត៍ខ្មាសនៅក្នុងរោងចក្រ និងចេះការពារខ្លួនរបស់គាត់ និងមិត្តរួមការងារពីអំពើនេះ។កម្មវិធីសិក្ខាសាលាដែលរៀបចំឡើងដោយគណៈកម្មការពលករព្រះសហគមន៍កាតូលិកភ្នំពេញ ដែលមានសិក្ខាកាមដែលជាកម្មករកម្មការិនី មកពីរោងចក្រនានាដែលកំពុងបំពេញការងារនៅក្នុងទីក្រុងភ្នំពេញ ចំនួន២៩នាក់ ធ្វើឡើងដោយមានអ្នកស្រី នៅ សុវ៉ាត់ថា ដែលជាវាគ្មិនកិត្តិយស មកពីអង្គការឃែរ កម្ពុជា (Care Cambodia)។កញ្ញាស្រីកែវ បានបន្ថែមថា ជាទូទៅគណៈកម្មការពលកររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញតែងតែចុះសួរសុខទុក្ខបងប្អូនកម្មករ-ការិនី ជារៀងរាល់ខែ ដោយឈ្វេងយល់អំពីការងារនិងការរស់នៅរបស់ពួកគាត់ ដើម្បីលើកទឹកចិត្ត និងអប់រំសុខភាពដល់ពួកគាត់។អ្នកស្រី អ៊ូ អន អាយុ៤១ឆ្នាំ ជាកម្មការនីមកពីរោងចក្រ ក្វាន តុង បានឲ្យដឹងថា កម្មវិធី ក្នុងថ្ងៃនេះ ផ្តល់ចំណេះដឹង និងជំរុញឲ្យមានភាពក្លាហានដោះស្រាយបញ្ហារំលោភបំពានឬបៀតបៀនកេរ្តិ៍ខ្មាសជាមួយថ្នាក់លើ និងហ៊ាននិយាយណែនាំដល់មិត្តរួមការងារដែលនឹងជួបបញ្ហានេះ។អ្នកស្រីអន បន្ថែមថា គាត់ចង់ចូលរួមកម្មវិធីផ្តល់ចំណេះដឹងល្អៗបែបនេះបន្ថែមទៀត។ គាត់ក៏បានសូមឲ្យកម្មករ-ការិនី ដែលរងប៉ះពាល់រំលោភផ្លូវភេទ «សូមកុំខ្លាច …

កម្មករ-ការិនីរោងចក្រ ឈ្វេងយល់អំពើបៀតបៀនកេរ្តិ៍ខ្មាស Read More »

ព្រះសហគមន៍​កាតូលិក​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ

ព្រះ​វិហារ​សន្ត​យ៉ូសែប(ស្អាង) ក្នុង​មណ្ឌលសកម្មភាព​បាសាក់​នៃ​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ ​​​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ពិធី​បុណ្យ​អភិបូជា​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ដែលជាត្រៃទិវា​របស់ព្រះសហគមន៍​កាតូលិក។ ពិធីនេះ​ធ្វើ​ឡើង​ក្រោមអធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នា​ល្ងាច​ថ្ងៃទី ១៤ មេសា ២០២២ ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ នៅក្នុង​​ឱកាសនេះដែរ លោក​អភិបាល​អូលីវីយ៉េ មាន​ថ្លែងនៅក្នុង​ធម្មទេសនា​ដោយ​រំឭក​ដល់​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី ១៤ មេសា កាលពីម៉ោង១០ នៅប្រទេសកម្ពុជាទាំងមូលចូលឆ្នាំថ្មី និងយើងនឹករលឹកដល់១៤ មេសា ១៩៧៥ ដែលលោកអភិបាលតែងតាំងលោកឆ្មារ សាឡាស ជាអភិបាលព្រះសហគមន៍ជាតិខ្មែរមុនគេបង្អស់។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍បន្តថា ថ្ងៃនេះយើងរំឮកដល់ថ្ងៃលោកបូជាចារ្យទាំងអស់រំឭកពាក្យសច្ចារបស់ខ្លួនជាបូជាចារ្យ។ ផ្លែនៃការបម្រើគឺជាសុខសន្តិភាព ផ្លែនៃ​សន្តិភាពគឺ​ភាព​ស្ងៀម​ស្ងាត់ ផ្លែនៃ​ភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែ​នៃ​ការអធិដ្ឋានគឺជាជំនឿ ផ្លែ​នៃ​ជំនឿគឺជាសេចក្ដី​ស្រឡាញ់ ផ្លែនៃសេចកីស្រឡាញ់គឺការបម្រើ ផ្លែនៃការបម្រើគឺ​សេចក្ដី​សុខសាន្ត។ លោក​អភិបាល​អូលីវីយ៉េ​បាន​ដាស់​តឿន​ថា “ដោយសារព្រះអង្គស្រឡាញ់គេគឺព្រះអង្គស្រឡាញ់រហូតដល់ទីបំផុត” គឺរហូតដល់ព្រះអង្គលាងជើងឱ្យ​ពួកគេ។ លោក​អភិបាល​បន្ត​ដោយ​រំឭកពី​ពាក្យ​របស់​សន្តី​តេរេសា​នៃក្រុង​កាល់គូតាថា ផ្លែនៃភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែនៃការអធិដ្ឋានគឺជំនឿ នៅពិតមែនការអធិដ្ឋាននៅក្នុងភាពស្ងៀមស្ងាត់ព្រះយេស៊ូបានអធិដ្ឋាន បង្ហាញជំនឿរបស់ព្រះអង្គរហូតដល់ពាក្យចុងក្រោយនៅលើឈើឆ្កាង និងរបៀបដែលព្រះយេស៊ូប្រកាសដំណឹងល្អប្រៀបដូច​ព្យាបាលជំងឺ គឺព្រះយេស៊ូ​មើលគេដោយព្រះហឫទ័យនៃសេចក្ដី​ស្រឡាញ់និង​ព្រះហឫទ័យ​ប្រណី​សន្ដោសមេត្តាករុណា។ ព្រះយេស៊ូបានទតមើលលោកសិលាដោយ​ព្រះហឫទ័យអាណិតអាសូរ និងលើកលែងទោស។ ជំនឿរបស់ព្រះយេស៊ូណែនាំឱ្យ​មនុស្សលោក​ពេញដោយសេចកីស្រឡាញ់ដ៏ធំធេងជាសេចកីស្រឡាញ់ដ៏បរិសុទ្ធដ៏ពេញលក្ខណៈ។ នេះជាប្រសាសន៍​របស់លោក​អភិបាល​អូលីវីយ៉េ​ គង្វាលព្រះសហគមន៍​ក៏បាន​លើកទឹកចិត្ត​ដល់​អស់លោកបូជាចារ្យ និងគ្រីស្ត​បរិស័ទ​ដោយមានប្រសាសន៍ថា ការបម្រើ អធិដ្ឋាន ការលើកលែងទោសឱ្យអ្នកដទៃ។ …

ព្រះសហគមន៍​កាតូលិក​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ Read More »

Subscribe to our newsletter

Don't miss new updates on your email