កម្មករ-ការិនីរោងចក្រ ឈ្វេងយល់អំពើបៀតបៀនកេរ្តិ៍ខ្មាស

គណៈកម្មការពលករនៃព្រះសហគមន៍កាតូលិកភ្នំពេញ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី «សុខភាពកម្មករ» ដោយមានសិក្ខាកាមចូលរួមជិត៣០នាក់ ធ្វើឡើងនៅព្រះសហគមន៍សន្តសិលា សន្តប៉ូល ភ្នំពេញថ្មី នាល្ងាចថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ ។
កញ្ញា ម៉ៅ ស្រីកែវ ជាលេខាធិការនៃគណៈកម្មការពលកររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនេះបានឲ្យដឹងថា យើងចង់ឲ្យខាងកម្មករកម្មការិនី យល់ដឹងបន្ថែមទៀត ទៅលើការបៀតបៀនកេរ្ត៍ខ្មាសនៅក្នុងរោងចក្រ និងចេះការពារខ្លួនរបស់គាត់ និងមិត្តរួមការងារពីអំពើនេះ។
កម្មវិធីសិក្ខាសាលាដែលរៀបចំឡើងដោយគណៈកម្មការពលករព្រះសហគមន៍កាតូលិកភ្នំពេញ ដែលមានសិក្ខាកាមដែលជាកម្មករកម្មការិនី មកពីរោងចក្រនានាដែលកំពុងបំពេញការងារនៅក្នុងទីក្រុងភ្នំពេញ ចំនួន២៩នាក់ ធ្វើឡើងដោយមានអ្នកស្រី នៅ សុវ៉ាត់ថា ដែលជាវាគ្មិនកិត្តិយស មកពីអង្គការឃែរ កម្ពុជា (Care Cambodia)។
កញ្ញាស្រីកែវ បានបន្ថែមថា ជាទូទៅគណៈកម្មការពលកររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញតែងតែចុះសួរសុខទុក្ខបងប្អូនកម្មករ-ការិនី ជារៀងរាល់ខែ ដោយឈ្វេងយល់អំពីការងារនិងការរស់នៅរបស់ពួកគាត់ ដើម្បីលើកទឹកចិត្ត និងអប់រំសុខភាពដល់ពួកគាត់។
អ្នកស្រី អ៊ូ អន អាយុ៤១ឆ្នាំ ជាកម្មការនីមកពីរោងចក្រ ក្វាន តុង បានឲ្យដឹងថា កម្មវិធី ក្នុងថ្ងៃនេះ ផ្តល់ចំណេះដឹង និងជំរុញឲ្យមានភាពក្លាហានដោះស្រាយបញ្ហារំលោភបំពានឬបៀតបៀនកេរ្តិ៍ខ្មាសជាមួយថ្នាក់លើ និងហ៊ាននិយាយណែនាំដល់មិត្តរួមការងារដែលនឹងជួបបញ្ហានេះ។
អ្នកស្រីអន បន្ថែមថា គាត់ចង់ចូលរួមកម្មវិធីផ្តល់ចំណេះដឹងល្អៗបែបនេះបន្ថែមទៀត។ គាត់ក៏បានសូមឲ្យកម្មករ-ការិនី ដែលរងប៉ះពាល់រំលោភផ្លូវភេទ «សូមកុំខ្លាច យើងមានការតស៊ូ យើងកុំភ័យ យើងត្រូវតែហ៊ានប្រឈមមុខដើម្បីដោះស្រាយបញ្ហានេះទាំងអស់គ្នា។»

ទន្ទឹមនឹងនោះ លោក សេង សារិទ្ធ អាយុ ២៨ឆ្នាំ ដែលជាបុគ្គលិកផ្នែកអគ្គិសនី បាននិយាយថា «ខ្ញុំគិតថាកម្មវីធីនេះ ជួយដល់កម្មករជាច្រើន ហើយខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីបែបនេះបន្តរហូតដល់ឆ្នាំក្រោយៗទៀត។ ខ្ញុំក៏សំណូមពរដល់បុគ្គលិក កម្មករ កម្មការិនីទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះអោយបានញឹកញាប់ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងល្អៗបន្ថែមទៀត ហើយកម្មវិធីនេះគឺជាថ្នាលបណ្ដុះបណ្ដាលផ្នត់គំនិត នឹងផ្លាស់ប្ដូរការគិត របស់ពួកយើងផងដែរ។»
កញ្ញាម៉ៅ ស្រីកែវ បន្ថែមថា ក្រៅពីជំនួបកម្មករ គណៈកម្មការនេះ ក៏មានកម្មវិធីជាច្រើនទៀតជាមួយពួកគាត់ដែរ ដូចជា កិច្ចប្រជុំរៀងរាល់២ដងក្នុងមួយខែ បោះជំរំជាមួយគ្នា និងប្រារព្ធទិវាពលកម្មអន្តរជាតិជាដើម៕
ដោយ ចាន់ ម៉ានុត

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email