ការ​ផ្លាស់​ប្តូរ​មុខងារ​និងកន្លែងទទួល​ខុស​ត្រូវ​​ក្នុងភូមិភាគ​ភ្នំពេញ

ក្នុង​លិខិត​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី06 ខែ​មិថុនា​ នៅថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមាតានៃព្រះសហគមន៍ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បានប្រកាសចាត់តាំងមុខងាររបស់បូជាចារ្យ​តាម​តំបន់សកម្មភាពទាំង៩។

ក្នុងលិខិតដដែលនោះបានឱ្យដឹងថា តំបន់សកម្មភាពព្រះសហគមន៍ ភ្នំពេញខាងជើង ទទួលខុសត្រូវដោយលោកបូជាចារ្យ រឿង ឆ័ត្រសេរី ក្នុងរយៈពេល៣ឆ្នាំបន្ត ដោយមានលោកបូជាចារ្យ ដាវិឌ ហ្សូរណូ បន្តជួយព្រះសហគមន៍ អរិយ្យក្សត្រ ពោធំ ក្តីកណ្តាល រយៈពេល២ឆ្នាំបន្ត។ លោកបូជាចារ្យ អូកូស្ទីន ចុង យេអុន វ៉ុន នឹងនៅជួយព្រះសហគមន៍តំបន់ភ្នំពេញខាងជើង ១ឆ្នាំដើម្បីសិក្សាភាសាខ្មែរ។

តំបន់សកម្មភាពព្រះសហគមន៍​ភ្នំពេញថ្មី ទទួលខុសត្រូវដោយ លោកបូជាចារ្យសួន ហង្សលី ដោយ​មាន​ លោកបូជាចារ្យ ស៊ីមន ប៊ូម ស៊ុក លី ជា​បូជាចារ្យ​ជំនួយ និងលោកបូជាចារ្យ ឆាលស៍ ណានី កាលេ ជាបូជាចារ្យទទួលខុសត្រូវ អនុតំបន់កំពង់ស្ពឺ ត្រែងត្រយឹង និងអង្គស្នួល។ រីឯលោកបូជាចារ្យ អារ៉ូគីយ៉ាដូស្ស វណ្ណាថាយ៉ាន បន្តជួយព្រះសហគមន៍ភ្នំពេញថ្មី​ ភ្នំពេញខាងជើង និងភ្នំពេញខាងត្បូងផងដែរ។

តំបន់សកម្មភាពព្រះសហគមន៍ ភ្នំពេញខាងត្បូង ទទួលខុសត្រូវដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ក្នុងរយៈពេល៣ឆ្នាំបន្ត។

តំបន់សកម្មភាព ព្រះសហគមន៍ កំពត- កែប  ទទួលខុសត្រូវដោយលោកបូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ រួមជាមួយលោកបូជាចារ្យ ប៉ូល ស៊ីហារ៉ាត់ ផ្រុមផុង (ប៊ឺត) ដែលជាបូជាចារ្យជំនួយ។

តំបន់សកម្មភាពព្រះសហគមន៍ ទន្លេបាសាក់ ទទួលខុសត្រូវដោយលោកបូជាចារ្យ សុខ ណា រួមជាមួយលោកបូជាចារ្យ យ៉ូហានបាទីស្ត ឌូ ទាន ឌុង​(យុង) និងលោកបូជាចារ្យ នីកុន ប្រាស៊ូតសែងចាន់ ជាបូជាចារ្យជំនួយ។  រឺឯលោកបូជាចារ្យ សិលា ឡេ វ៉ាន់ទិន បានសុំលាលែងពីមុខងារ​ដោយលោកចូលនិវត្តន៍ ហើយស្នាក់នៅ នៅព្រះសហគមន៍ ជ្រៃធំ។

តំបន់សកម្មភាពព្រះសហគមន៍ទន្លេមេគង្គ ទទួលខុសត្រូវដោយលោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាម៉ុង និងលោកបូជាចារ្យ អាប្រាហាម ខុន បន្តទៀត។

តំបន់សកម្មភាពព្រះសហគមន៍ តាកែវ ទទួលខុសត្រូវដោយលោកបូជាចារ្យ ឆាលស៍ អេគូមវ៉ាម ឡិឈិប៉ាន រួមជាមួយបូជាចារ្យ ចន ប៉េង ជាបូជាចារ្យជំនួយ ព្រមទាំងបូជាចារ្យ ពេត្រូ រ៉ាមូស ជួយពាក់កណ្តាលពេល ។

តំបន់សកម្មភាពព្រះសហគមន៍ សីហនុ ទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ាំង លូកា តាវ៉ូឡា និងតំបន់សកម្មភាពព្រះសហគមន៍ តាខ្មៅ ទទួលខុសត្រូវដោយលោកបូជាចារ្យ អ៊ុន ស៊ុន។

ការផ្លាស់ ឬនៅបន្តមុខងារ​​តាមមណ្ឌល​សកម្មភាព​នេះ គឺ​ចាប់ផ្តើម​ពីថ្ងៃទី១ ខែកក្កដានេះតទៅ។

ក្នុងលិខិតដដែលនេះ លោកអភិបាល បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ នេះ លោកបូជាចារ្យ ហ្រ្វង់ស័្វរសាវីយ៉ា ឌីម៉ុង ដែលបច្ចុប្បន្នជាបូជាចារ្យទទួលខុសត្រូវ តំបន់សកម្មភាពព្រះសហគមន៍ តាខ្មៅ នឹងទៅបន្តការសិក្សានៅឯប្រទេសបារាំង មួយរយៈ។

ក្នុងឱកាសនោះលោកអភិបាល អូលីវីយេ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបូជាចារ្យទាំងអស់​ដែលបានខិតខំស្រលាញ់ និងបម្រើព្រះសហគមន៍ ប្រកបដោយជំនឿមាំមួន និងសេចក្តីសង្ឃឹមយ៉ាងបរិបូរណ៍ ព្រមទាំងលោកបានសូមឱ្យអស់លោកបូជាចារ្យ ត្រៀមខ្លួនជានិច្ចក្នុងបេសកកម្មថ្មី។ លោកអភិបាល អូលីវីយេ ក៏បានផ្ងើសារឱ្យគ្រីស្តបរិស័ទ ទទួលស្វាគមន៍ អស់លោកបូជាចារ្យយ៉ាងកក់ក្តៅក្នុងសេចក្តីស្រឡាញ់ អំណរសប្បាយ និងសូមអធិដ្ឋានសម្រាប់អស់លោកផងដែរ៕

សុខ កែវរតនា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email