Day: June 8, 2022

អភិបូជា​រំលឹក​ព្រះនាង​ព្រហ្ម​ចារិនី​ម៉ារី ជា​មាតា​នៃ​ព្រះសហគមន៍ធ្វើ​នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាពអរិយក្សត្រ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ៣,៩-១៥.២០នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? កណ ៣,១១ដំណឹងល្អ៖ យ៉ូហាន ១៩,២៥-៣៤ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ យហ ១៩,៣៤ “តួនាទី​ម្តាយ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ស្តាប់​ព្រះគម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​សោយ​ទិវង្គត​តាម​លោក​យ៉ូហាន ព្រះសហគមន៍​បាន​ជ្រើស​រើស​គម្ពីរ​នេះ​ដើម្បី​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​ថ្មី គឺ​ព្រះនាង​ម៉ារី​ជា​មាតា​នៃ​ព្រះសហគមន៍។ យើង​ដឹង​ថា ព្រះសហគមន៍​បាន​ចាប់​ផ្តើម​កើត​ឡើង​នៅ​ពេល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​១២​នាក់។ ព្រះយេស៊ូ​បាន​អប់រំ​គេ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​នៅ​ជា​មួយ​ព្រះអង្គ ព្រះយេស៊ូ​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ពេល​នោះ ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បន្តិច​ម្តងៗ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​ទទួល​ស្គាល់​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត​តាម​រយៈ​លោក​សិលា។ គេ​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ​ដោយ​ស្តាប់​ការ​អប់រំ​ពី​ព្រះយេស៊ូ​ យូរៗ​ម្តង​គេ​ចេញ​ពី​ព្រះយេស៊ូ​ដើម្បី​ទៅ​តាម​ភូមិ​នីមួយៗ ដើម្បី​បន្ត​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ពេល​គេ​ប្រកាស​ហើយ គេ​ត្រលប់​មក​ជួប​ព្រះយេស៊ូ​វិញ​ដើម្បី​ធ្វើ​របាយ​ការណ៍​ទៅ​ព្រះអង្គ និង​ដើម្បី​បន្ត​ទទួល​ការ​អប់រំ​ពី​ព្រះយេស៊ូ នេះ​ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បាន​ចាប់​ផ្តើម​ហើយ។ នៅ​ក្នុង​ចំណោម​ក្រុម​គ្រីស្ត​ទូត​១២​នាក់ យើង​ដឹង​ថា​មាន​ក្រុម​សាវ័ក​៧២​នាក់​ដែល​ព្រះយេស៊ូ​បាន​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ និង​មាន​ក្រុម​ស្ត្រី​ខ្លះៗ នៅ​ក្នុង​ចំណោម​ក្រុម​ស្ត្រី​ទាំង​នេះ​មាន​ព្រះនាង​ម៉ារី​ដែរ។ គម្ពីរ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ​ជា​គម្ពីរ​ពិសេស ដោយសារ​ជា​ពេល​វេលា​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ​នៅ​លើ​ផែនដី​នេះ ព្រោះ​ព្រះយេស៊ូ​កំពុង​សោយ​ទិវង្គត។ នៅ​ពេល​នោះ មាន​តែ​ពីរ​នាក់​ដែល​នៅ​ក្បែរ​ឈើ​ឆ្កាង​ព្រះអង្គ គឺ​ព្រះនាង​ម៉ារី​ដែល​ជា​មាតា​របស់​ព្រះយេស៊ូ និង​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដ៏​សំខាន់ ព្រះបន្ទូល​ទី​មួយ​ទៅ​ព្រះនាង​ម៉ារី​ថា “អ្នក​អើយ នេះ​ហើយ​កូន​របស់​អ្នក” មាន​ន័យ​ថា ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន​ដែរ។ ព្រះបន្ទូល​ទី​ពីរ​ទៅ​លោក​យ៉ូហាន​ថា “នេះ​ហើយ​ជា​ម្តាយ​របស់​អ្នក” ដើម្បី​ប្រគល់​ព្រះនាង​ម៉ារី​ដ៏​ពេញ​លក្ខណៈ​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន។ តាម​ពិត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​ព្រះសហគមន៍ តាម​រយៈ​លោក​យ៉ូហាន។ …

អភិបូជា​រំលឹក​ព្រះនាង​ព្រហ្ម​ចារិនី​ម៉ារី ជា​មាតា​នៃ​ព្រះសហគមន៍ធ្វើ​នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាពអរិយក្សត្រ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២ Read More »

អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ នេហេមី ៨,២-១១នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន‌មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ​ឡើយ។ នហ ៨,៩អត្ថបទ​ទី២៖ កិច្ចការ ២៨,១៦-២០.៣០-៣១លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ កក ២៨,៣០ដំណឹងល្អ៖ យ៉ូហាន ២១,២០-២៥ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!។ យហ ២១,២៣ “យើង​ទាំង​អស់​គ្នា​ជា​គ្រីស្ត​ទូត” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ មិន​មែន​ជា​ពេល​វេលា​ដើម្បី​យំ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះវិហារ​ថ្មី​សន្ត​អូគូស្តាំង ជា​ពេល​វេលា​ដ៏​សក្ការៈ​ពិត​មែន ដែល​យើង​ថ្វាយ​ទៅ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ទាំង​អស់​គ្នា។ គម្ពីរ​ដំណឹង​ល្អ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ ជា​អត្ថបទ​ចុង​ក្រោយ​នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យ៉ូហាន​ជា​អ្នក​និពន្ធ ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​ជា​មួយ​ព្រះយេស៊ូ ជា​មួយ​ក្រុម​សាវ័ក ជា​មួយ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លះៗ​អំពី​ព្រះសហគមន៍​កំពត​នៅ​ទី​នេះ។ នៅ​ពេល​លោក​អភិបាល អេមីល បាន​ចាត់​ខ្ញុំ​ឱ្យ​ទៅ​កំពត​នៅ​ខែ​កញ្ញា ឆ្នាំ​២០០១ គាត់​ឱ្យ​ខ្ញុំ​ទៅ​ជា​មួយ​លោក លី ប៉ុន្តែ​គាត់​មិន​ទាន់​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​ទេ។ ដូច្នេះ ត្រូវ​ចាំ​ដល់​ខែ​មករា ឆ្នាំ​២០០២ ក្រោយ​លោក លី ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ ដើម្បី​ឱ្យ​ខ្ញុំ​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​កំពត និង​ចាប់​ផ្តើម​រួម​ជា​មួយ​គ្នា។ ហេតុ​តែ​ចង់​ស្គាល់​កំពត ខ្ញុំ​បាន​ជិះ​ម៉ូតូ (បាហ្សា) ពី​កំពង់​សោម​មក​កំពត ដោយ​មាន​ផ្លូវ​មហា​ពិបាក​ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត។ …

អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ Read More »

ការ​ផ្លាស់​ប្តូរ​មុខងារ​និងកន្លែងទទួល​ខុស​ត្រូវ​​ក្នុងភូមិភាគ​ភ្នំពេញ

ក្នុង​លិខិត​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី06 ខែ​មិថុនា​ នៅថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមាតានៃព្រះសហគមន៍ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បានប្រកាសចាត់តាំងមុខងាររបស់បូជាចារ្យ​តាម​តំបន់សកម្មភាពទាំង៩។ ក្នុងលិខិតដដែលនោះបានឱ្យដឹងថា តំបន់សកម្មភាពព្រះសហគមន៍ ភ្នំពេញខាងជើង ទទួលខុសត្រូវដោយលោកបូជាចារ្យ រឿង ឆ័ត្រសេរី ក្នុងរយៈពេល៣ឆ្នាំបន្ត ដោយមានលោកបូជាចារ្យ ដាវិឌ ហ្សូរណូ បន្តជួយព្រះសហគមន៍ អរិយ្យក្សត្រ ពោធំ ក្តីកណ្តាល រយៈពេល២ឆ្នាំបន្ត។ លោកបូជាចារ្យ អូកូស្ទីន ចុង យេអុន វ៉ុន នឹងនៅជួយព្រះសហគមន៍តំបន់ភ្នំពេញខាងជើង ១ឆ្នាំដើម្បីសិក្សាភាសាខ្មែរ។ តំបន់សកម្មភាពព្រះសហគមន៍​ភ្នំពេញថ្មី ទទួលខុសត្រូវដោយ លោកបូជាចារ្យសួន ហង្សលី ដោយ​មាន​ លោកបូជាចារ្យ ស៊ីមន ប៊ូម ស៊ុក លី ជា​បូជាចារ្យ​ជំនួយ និងលោកបូជាចារ្យ ឆាលស៍ ណានី កាលេ ជាបូជាចារ្យទទួលខុសត្រូវ អនុតំបន់កំពង់ស្ពឺ ត្រែងត្រយឹង និងអង្គស្នួល។ រីឯលោកបូជាចារ្យ អារ៉ូគីយ៉ាដូស្ស វណ្ណាថាយ៉ាន បន្តជួយព្រះសហគមន៍ភ្នំពេញថ្មី​ ភ្នំពេញខាងជើង …

ការ​ផ្លាស់​ប្តូរ​មុខងារ​និងកន្លែងទទួល​ខុស​ត្រូវ​​ក្នុងភូមិភាគ​ភ្នំពេញ Read More »

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ

«អគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ ខ្ញុំយល់ថាបានទទួលនូវជីវិតថ្មីបន្ថែមលើអគ្គសញ្ញាជ្រមុជទឹក។» នេះជាការលើកឡើងរបស់យុវជន ម៉ៅ គឹមសេង បេក្ខជនម្នាក់ក្នុងចំណោម​បេក្ខជនអគ្គសញ្ញាលាប​ថ្ងាស១៩នាក់។ ក្នុងសម្លៀកបំពាក់ចងក្បិននិងពានាកន្សែងក្រហមច្រាល ជារបៀបប្រពៃណីខ្មែរ គឹមសេងបន្តថា អគ្គសញ្ញានេះ ធ្វើឱ្យជីវិតជាគ្រីស្តបរិស័ទរបស់គាត់ពេញលេញ ហើយផ្ដល់កម្លាំងឱ្យគាត់អាច​ក្លាយជាគ្រីស្តបរិស័ទ មានភាពជឿជាក់ និងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយទទួលបានព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ គឹមសេងនិងបេក្ខជន១៨នាក់ផ្សេងទៀត បានទទួលអគ្គសញ្ញាលាបថ្ងាស នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅព្រះវិហារ​សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បេក្ខជនគឹមសេងបញ្ជាក់ថា ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ដល់កម្លាំង ភាពក្លាហាន ប្រាជ្ញាឈ្លាសវៃ ការ​កោត​ខ្លាចព្រះជាម្ចាស់កាន់តែ​ខ្លាំងឡើងថែមទៀត។ លោកបញ្ជាក់ថា «ខ្ញុំនឹងបន្តប្រកាស​ដំណឹងល្អ​តាមរយៈ​ស្ថានភាព តាមរយៈពាក្យសម្ដី តាមរយៈអំពើល្អ ដែលព្រះជាម្ចាស់បានបង្ហាញមកដល់ខ្ញុំ។ ខ្ញុំនឹងបង្ហាញ​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ដល់អ្នកដទៃដូចគ្នា។» នៅក្នុងពិធីនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាន៍ថា  ថ្ងៃនេះជាពេលវេលាដែលយើងទន្ទឹងរង់​ចាំ​​ព្រះយេស៊ូប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឱ្យយើង ដើម្បីចេញទៅប្រកាសដំណឹងល្អ ដោយរស់នៅ​បង្ហាញ​វត្តមាន​របស់ព្រះជាម្ចាស់។ មាន​ប្រសាសន៍រំលឹក​ដល់​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​នៅ​ក្នុង​ថ្ងៃនេះ គង្វាល​ព្រះសហគមន៍​ណែនាំថា « ថ្ងៃនេះ​បងប្អូន​ទាំង១៩នាក់​ជាសញ្ញាសំគាល់មួយពិសេស ដើម្បីឲ្យយើងយល់ថា នៅ​ពេលដែលយើងសុខចិត្តធ្វើដំណើរ​តាមព្រះយេស៊ូ យើងលេងនៅឯកោ។ ដូចព្រះយេស៊ូមាន​ព្រះបន្ទូល​សន្យា ខ្ញុំនឹងផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអង្គដែលជួយការពារនិង បង្រៀន ដឹកដៃអ្នករាល់គ្នា​នឹង​រំលឹកអ្វីដែលខ្ញុំបានប្រាប់ឲ្យអ្នករាល់គ្នាផង។» ក្នុងនោះ​ដែរ​លោកអភិបាល​បាន​រំលឹក​អំពី​ដំណើរ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ក្នុងពេល​ដែល​រង​ទុក្ខ​លំបាក​ក្នុងសម័យ​ប្រល័យពូជសាសន៍ប៉ុល​ពត និង​ជំងឺ​រាតត្បាត​កន្លង​មក​ថា …

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ Read More »

Subscribe to our newsletter

Don't miss new updates on your email